EP1 ព្រហ្មលិខិត🩷

1.3K 63 2
                                    

                                
ទឺង,ទឺង🔔
   សម្លេងកណ្តឹងរោទ៍បន្លឺឡើងនៅក្នុងសកលវិទ្យាល័យមួយនៅទីក្រុងបាងកកបានធ្វើអោយនិស្សិតគ្រប់គ្នាចុះទៅរកអីញុំា ឯអ្នកខ្លះទៀតទៅអានសៀវភៅនៅបណ្តាល័យ។
   នៅក្នុងបន្ទប់បណ្តាល័យមួយមានក្មេងប្រុសម្នាក់មានរូបរាងសង្ហា កម្ពស់ប្រហែល1.75cm មានថ្ពាល់ក្រហមប៉េងប៉ោះ និងបបូរមាត់ពណ៌ផ្កាឈូកស្រាល ឃើញហើយគួរអោយចង់ចាប់ថើប><  ។ Fourth Nattawat ជាក្មេងមានអត្តចរិកសុភាពរាបសា ឱស្សាហ៍ព្យាយាម និងគួរអោយស្រលាញ់ ពេលនេះគេរៀនឆ្នាំទី១ ជំនាញច្បាប់នៅសកលវិទ្យាល័យនេះ។ កំពុងតែអង្គុយអានសៀវភៅសុខៗស្រាប់តែ.......
« Fourth »  សម្លេងហៅឈ្មោះរបស់មនុ្សម្នាក់ធ្វើអោយfourth ងាកទៅមើលទាំងមិនបង្អន់យូរ។ វត្តមានអ្នកដែលឈរនៅក្បែរខ្លួន ធ្វើអោយfourth ភ្ញាក់ផ្អើលមិននឹកស្មានដល់ថាជារូបគេ...
Fourth « Gemini.. » ពួកគេទាំងពីរនាក់គឺជាមិត្តភក្តិនិងគ្នាកាល
នៅវិទ្យាល័យ
Gemini « ទីបំផុតយើងបានជួបឯងហើយ» Gemini Norawit ជាក្មេងប្រុសមកពីគ្រួសារអ្នកជំនួញម្នាក់ដែលនៅទីក្រុងនេះផ្ទាល់Gemini បានចូលរៀនមុនfourthមួយឆ្នាំ ពេលនេះគឺរៀនឆ្នាំទី2ផ្នែកច្បាប់
Fourth « ព្រហ្មលិខិតពិតជានាំឯងអោយមកជួបយើងម្តងទៀតមែន» និយាយសម្លឹងទៅកាន់ជេមដែលកំពុងសំដៅមករកគេ
Gemini « យើងនឹកឯងណាស់ » គេរត់មកអោបហើយថើបថ្ពាល់
ហ្វូតមួយខ្សឺតភ្លាមៗ
Fourth « ឯងធ្វើអីនិងជេមមីណាយ» គេសួរទៅជេមទាំងភ្ញាក់
ផ្អើលចំណែកមុខវិញក្រហមដូចប៉េងប៉ោះទុំ
Gemini « គឺថើបមិត្តភក្តិនិងហើយ ខានជួបយូរនឹកសឹងស្លាប់ទៅហើយ ចុះឯងមានធ្លាប់នឹកយើងខ្លះទេ» សួរទាំងដៃនៅអោបកូនឆីគេ_••_
Fourth « មិននឹកទេ » និយាយទាំងញិកញក់រួចក៏បានដកដៃជេមមីណាយចេញពីខ្លួនគេ
Gemini « មាត់ឯងថាមិន តែចិត្តឯងយើងដឹងច្បាស់ » និយាយហើយក៏ខិតចូលទៅហ្វូតកាន់តែជិត
Fourth « អឺ! នឹកក៏នឹកទៅ អស់ចិត្តហើយរឺនៅជីងចក់ » សម្លក់
ទៅជេមមីណាយ
Gemini « បែកឯងយូរ ឯងនៅមាត់រឹង នៅញិកញក់ដាក់យើងដដែល » ញញឹមផ្កាត្រកួន🥬
Fourth « អ្នកណាឌឺ អ្នកណាញិកញក់ដាក់ឯង » គេងាកទៅសួរ
Gemini « នៅតមាត់យើងបែបនេះ ចង់អោយយើងថើបឯងម្តងទៀតមែនទេ ?» កាលនៅវិទ្យាល័យជេមមីណាយគេចូលចិត្តលួច
ថើបហ្វូតណាស់នៅមុខមិត្តផ្សេងក៏ដោយ ដែលធ្វើអោយអ្នកខ្លះគិតថាពួកគេគឺជាសង្សារនិងគ្នា
Fourth « ឆ្កួត!! យើងទៅថ្នាក់វិញហើយ » និយាយរួចហ្វូតក៏រត់ទៅថ្នាក់ត្រុយ ទុកអោយអ្នកឈរមើលអស់សំណើច ពេលនោះជេមមីណាយក៏ស្រែកសួរ
Gemini « ឯងរៀននៅជាន់ទីប៉ុន្មាន »
Fourth « មិនប្រាប់ » គេងាកមកតបជាមួយជេមមីណាយ
ពេលហ្វូតរៀបដើរចូលទៅក្នុងថ្នាក់តែជេមមីណាយក៏មកចាប់ដៃគេភ្លាមៗ
Fourth « នែ៎! ឯងមកតាមយើងធ្វើអី ហើយចាប់ដៃយើងបែបនេះ
ប្រយ័ត្នមានគេឃើញទៅ » គេនិយាយទាំងខឹងរបៀបញិកញក់
Gemini « អ្នកណាប្រើអោយឯងមិនប្រាប់យើងធ្វើអី » និយាយទាំងមុខឌឺហើយមាត់វៀច😏
Fourth « បានហើយឆាប់លែងដៃយើងទៅ គ្រូយើងមកដល់លូវហើយ » ភ្នែកពួកគេទាំងពីរបានតទល់គ្នា
Gemini « ខំរៀនណាក្មេងល្អ » គេនិយាយរួចក៏យកដៃទៅអង្អើលក្បាលហ្វូតថ្នមៗ រួចក៏ដើរចេញទៅបាត់>< ( យាយទៅប្រូចក់ចំណេញពីកូនខ្ញុំរហូត)🥲😂
Fourth « មនុស្សឆ្កួត! បែកយូរហើយចរិតនៅតែព្រានមកលើ
យើងដដែល ឯងនេះ » គេឈររអ៊ូម្នាក់ឯងទាំងថ្ពាល់ក្រហមចង់
ប្រេះទៅហើយ🥰
Satang « Fourth ! គេមិញនេះជានរណា ? »

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now