EP4 បារម្ភ👬

653 50 9
                                    


នៅថ្ងៃបន្ទាប់សាលាមានកម្មវិធីជួបជុំសិស្សឆ្នាំទី1និងឆ្នាំទី2ដោយ
មានការញុំាអីនិងរាំលេងកម្សាន្តជុំគ្នា។ ហ្វូតបានមកដល់កន្លែងកម្មវិធីដើម្បីជួយរៀបចំអាហារជាមួយមិត្តភក្តិរបស់គេ មួយសន្ទុះក្រោយមកជេមមីណាយក៏មកដល់តាមក្រោយ
Gemini « ឯងមកដល់យូរហើយមែនទេ?» ( មកដល់ភ្លាមសួរអូនភ្លាមម៉ងកូនប៉ាសាម៉ែ)👀🤣
Fourth « អឺ យើងមកដល់មុននេះដែរ )
Ford « ហ្វូត តើមានអីអោយយើងជួយទេ » គេដើរមកជិតហ្វូត
Fourth « អឺ ឯងមកជួយរៀបអានេះយើងបន្តិចមក » គេក៏ហុចចានអោយហ្វដ
Gemini « មានអីអោយយើងជួយទេ ?» ជេមមីណាយអោនទៅសួរហ្វូត
Fourth « អត់អីទេ ហ្វដគេជួយយើងហើយ ឯងទៅអង្គុយមុនទៅ» គេចង្អុលទៅតុអោយជេមមីណាយអង្គុយចាំ ជេមមីណាយមិននិយាយអ្វីក៏ដើរទៅតុមុន
Aun « ជេមមីណាយ មិចមកអង្គុយអីម្នាក់ឯងទីនេះ ?» មកដល់ទះស្មាជេមម៉ាដៃផាំង
Gemini « ចុះហែងមិនបើកភ្នែកមើលគេពុងធ្វើអីនុះ? » ជេមមីណាយចង្អុលទៅកន្លែងហ្វូត , អាន់មិនតបរួចក៏អង្គុយជិតជេម. មួយ
សន្ទុះក្រោយមកក៏មានអ្នកផ្សេងមកចូលរួមតៗគ្នារហូតដល់ពេញតុ
ហ្វូតនិងមិត្តភក្តិបានលើកអាហារនិងភេសជ្ជះមកដាក់តាមតុនីមួយៗ.
ជេមមីណាយបានទុកកន្លែងអោយហ្វូតមកអង្គុយជិតគេ
Gemini « ឯងធ្វើមួយថ្ងៃហើយ ញុំាអោយច្រើនៗទៅ» ជេមមីណាយបានដួសសាច់និងបន្លែដាក់ក្នុងចានហ្វូត ធ្វើអោយគ្រប់គ្នាសម្លឹងមើលមកពួកគេ
Mark « ចាប់អោយយើងផង » គេនិយាយឌឺដាក់ជេមមីណាយ
Gemini « ឯងមានដៃមិចមិនដួសសុីខ្លួនឯងទៅ »
Mark « ចុះមិចក៏ឯងដួសអោយហ្វូតបាន ?» ម៉ាកសួរទៅជេម
Gemini « យើងខ្លាចគេដួសមិនទាន់ឯងសុីនិងណា » គេនិយាយរួចគេងាកទៅញញឹមដាក់ហ្វូត
Mark « អូហូ! និយាយជាមួយហ្វូតសុទ្ធតែញុំា និយាយជាមួយយើងសុទ្ធតែសុី » ម៉ាកសម្លក់ជេមមីណាយ, ហ្វូតលឺម៉ាកនិយាយបែបនេះហើយក៏លួចញញឹមថ្ពាល់ក្រហម☺️
Ford « មើលថ្ពាល់ឯងចុះក្រហមអស់ហើយ តិចកុំប្រាប់ថាឯងអៀនហា៎ហ្វូត ? » ហ្វដនិយាយខ្សឹបដាក់ហ្វូត
Fourth « អៀនឆ្កួតអី មិនបានអៀនទេ ប្រហែលមកពីយើងក្តៅស្អុះទេដឹង » គេនិយាយព្រមទាំងធ្វើអាវរលាស់ៗ
Captain « អៃម៉ាក មិចក៏ឯងរហូតម្លេស ជេមមីណាយវានិយាយត្រូវហើយ ដួសមិនទាន់ឯងសុីទេ » គ្រប់គ្នាលឺចឹងហើយគេសើច.
គ្រប់គ្នាញុំាអាហារបណ្តើរជជែកគ្នាបណ្តើរ ចំលែកតែកុមារាម្នាក់ដួសសាច់ដាក់ក្នុងចានកូនឆីខ្ញុំរហូត🫠
Fourth « បានហើយជេមមីណាយ យើងសុីមិនអស់ទេ បើឯងដួសអោយយើងច្រើនម្លឹងៗនៀក »
Gemini « អឺ គឺយើងខ្លាចឯងដាច់ពោះស្លាប់និងណាក៏ដួសអោយច្រើនទៅ » គេនិយាយហើយសើចតិចៗ
Fourth « ងាប់ក៏ងាប់ទៅខ្លួនយើងតាស » ហ្វូតគេនិយាយឌឺទៅវិញ ភ្លាមនោះជេមមីណាយបានយកដៃមកខ្ទប់មាត់ហ្វូត
Gemini « ហាមឯងនិយាយបែបនេះទៀតលឺទេ ?» ហ្វូតងក់ក្បាល ជេមមីណាយក៏ដកដៃចេញ
Aun « នែ៎! ហែងមើល2នាក់និងដូចប្លែកៗមិចទេហា៎ មើលទៅពីរបាក់និងដូចស្និទ្ធគ្នាណាស់ » អាន់អោនទៅខ្សឹបcaptain
Captain « ហែងទៅឆ្ងល់ស្អី ពួកវាពីរនាក់និងស្គាល់គ្នាតាំងរៀននៅវិទ្យាល័យ មានអីទៅចម្លែកហា៎ » captain វៃក្បាលអាន់មួយដៃ
Aun « អឺ យើងគ្រាន់តែឆ្ងល់ ព្រោះទង្វើរពួកវាធ្វើនិងវាដូចសង្សារគ្នា មិនមែនដូចមិត្តភក្តិ»
បន្ទាប់ពីញុំាអីរួចរាល់ហើយម្នាក់ៗក៏បំបែកផ្លូវទៅផ្ទះរៀងខ្លួន អ្នកខ្លះទៀតក៏នៅបន្ត
Gemini « ហ្វូតឯងត្រលប់ទៅវិញជាមួយណាគេ ?»
Fourth « យើងជិះតាក់សុីទៅវិញបាន »
Gemini « ទៅជាមួយយើងទៅ ចាំយើងជូនឯងទៅផ្ទះ »
Fourth « មិនអីទេ កុំអោយពិបាកឯង ណាមួយក៏រាងយប់ដែរ»
Gemini « កុំរឹងដាក់យើង » ជេមមីណាយអូសហ្វូតទៅក្នុងឡាន
Fourth « អឺ ជេម យើងដេកតិចសិនណាអស់កម្លាំងណាស់ ចាំពេលដល់ផ្ទះឯងដាស់យើងផងណា » Gemini ងក់ក្បាល
នៅតាមផ្លូវជេមមីណាយបានងាកមកមើលហ្វូតរហូតហើយក៏ញញឹមម្នាក់ឯង , គេឃើញហ្វូតរងាគេក៏យកអាវក្រៅមកដណ្តប់អោយហ្វូតលើខ្លួន ហើយក៏អង្អែលក្បាលហ្វូតថ្នមៗដូចទារក

ជួបគ្នាបន្តនៅEP5 ចា៎ * អរគុណសម្រាប់ការSupport🙏🌷
៚Fah Ying 🦁🐭

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now