EP15 អូនជាជីវិតបង ( ចប់ )

941 67 24
                                    

Gemini « កុំបារម្ភ! មានបងនៅទីនេះហើយ បងមិនឲអ្នកណាមកធ្វើបាបអូនបានទៀតទេ » ជេមឃើញហ្វូតភ័យហើយយំបែបនេះ គេក៏បានអោបហ្វូតយ៉ាងណែន តែភ្នែកគេបែរសម្លឹងរកlove . ពេលនោះមិត្តរបស់ជេមនិងហ្វូតក៏បានមកដល់តាមក្រោយ ពួកគេឃើញហ្វូតមានរបួសភ្លាមក៏រត់មកមើលហ្វូតភ្លែត
Ford « ហ្វូត ឯងកើតអីធ្ងន់ធ្ងរអត់?» ហ្វដសួរទាំងស្លន់ស្លោ
Fourth « យើងអត់កើតអីធ្ងន់ធ្ងរទេ » ហ្វូតនិយាយរួចញញឹម
Gemini « មើលហ្វូតផង » ជេមនិយាយហើយក៏ងើបដើរសំដៅ ទៅlove
Gemini « មិននឹកស្មានថានាងជាមនុស្សព្រៃផ្សៃបែបនេះទេ! នាងហ៊ានណាស់! ហ៊ានប៉ះមនុស្សដែលខ្ញុំស្រលាញ់ ! ខ្ញុំប្រាប់នាងជាលើកចុងក្រោយ បើនាងនៅតែតាមរញ៉ែរញ៉ៃខ្ញុំនិងសង្សាររបស់ខ្ញុំទៀតនោះ ខ្ញុំនិងមិនលើកលែងឲនាងជាដាច់ខាត !» ជេមនិយាយទាំងខឹងសម្បារ
Love « ខ្ញុំធ្វើបែបនេះព្រោះខ្ញុំស្រលាញ់ភីណាវាយកភីចេញពីខ្ញុំ » នាងនិយាយព្រមទាំងអង្រួនដៃជេមតិចៗ
Gemini « ស្រលាញ់ខ្ញុំហេ៎? ប៉ុន្តែនាងធ្វើទង្វើថោកទាបបែបនេះមែនទេ? នាងធ្វើបាបគេក៏ដូចជានាងចង់សម្លាប់ខ្ញុំចឹង ! នាងដឹងអត់ថាគេជាដង្ហើមខ្ញុំ បើគេកើតអីធ្ងន់ធ្ងរខ្ញុំនិងមិនលើកលែងឲនាងជាដាច់ខាត ។» ជេមនិយាយរួចក្រវៀសដៃចេញពីloveរួចដើរទៅបីហ្វូតដើរចេញទៅបាត់

At Hospital 🏥
គ្រូពេទ្យកំពុងតែលាងរបួសឲហ្វូត ឯជេមវិញអង្គុយជិតហ្វូតមិនញញឹមសោះ គ្រូពេទ្យចេញទៅបាត់ហ្វូតក៏ងាកទៅរកជេម
Fourth « ហេតុអីធ្វើមុខចឹង យើងមានកើតអីធ្ងន់ធ្ងរឯណា » ហ្វូត និយាយលួងលោមជេម ជេមមីណាយមិនមាត់តែគេបានថើបមាត់ ហ្វូតភ្លាម
Gemini « ដឹងអត់ថាបងបារម្ភពីអូនប៉ុណ្ណា ?» គេយកដៃអង្អែលមុខហ្វូតថ្នមៗទាំងទឹកមុខរលីងរលោងចង់យំ
Fourth « តែពេលនេះអូនលែងកើតអីហើយតាស » គេញញឹមទៅជេម
Gemini « បងខ្លាចណាស់ដឹងទេ? បងខ្លាចថានិងមានរឿងមិនល្អកើតឡើងលើអូន បើដូច្នេះមែនបងនិងធ្វើយ៉ាងមិចទៅ? »
Fourth « គ្មានថ្ងៃនោះទេ » គេចាប់ដៃជេម
Gemini « សន្យាជាមួយបងមកថា អូននិងមិនទៅណាចោលបង» ជេមគេលើកកូនដៃមកដាក់មុខហ្វូត
Fourth « អូនសន្យា » ហ្វូតនិយាយរួចក៏លើកកូនដៃមកថ្ពក់ដៃជាមួយជេម
Gemini « អូនជាជីវិតបង បើគ្មានអូនក៏គ្មានបងដែរ » ជេមនិយាយរួចក៏អោបហ្វូតយ៉ាងណែន
Fourth « បានហើយ អូនដកដង្ហើមមិនរួចទេ » លឺបែបនេះជេមក៏លែងហ្វូត រួចអ្នកទាំងពីរក៏ចេញពីមន្ទីរពេទ្យទៅ.

Gemini Home 🏠
អ្នកទាំងពីរបានមកដល់ផ្ទះវិញហើយ ដោយជេមមិនឲហ្វូតទៅផ្ទះគេនោះទេ ព្រោះជេមបារម្ភនិងចង់មើលថែហ្វូតដោយខ្លួនឯង
Fourth « នេះ មិនឲអូនទៅផ្ទះលេងម៉ាក់ប៉ាខ្លះទេអី ?»
Gemini « ចាំបងខលប្រាប់ម៉ាក់ថានៅទីនេះបីបួនថ្ងៃសិនព្រោះអូនឈឺ កុំឲម៉ាក់បារម្ភ » ហ្វូតលឺបែបនេះហើយក៏ក្រវីក្បាលតិចៗ
Gemini « គេងសិនទៅ ចាំបងទៅធ្វើអីឲញុំា »
Fourth « ពិបាកដល់បងហើយ » ហ្វូតនិយាយទាំងមុខស្រពោន
Gemini « ហេតុអីក៏និយាយបែបនេះ? នេះគឺជាតួនាទីរបស់បង ព្រោះអូនជាសង្សារបងនុះអី» ជេមនិយាយបែបនេះធ្វើឲហ្វូតអៀនឡើងក្រហមមុខ
Fourth « ទៅៗ អូនឃ្លានហើយ »
Gemini « នេះអៀនបងមែនទេ? អា៎ៗ បងទៅក៏បាន » មុននិង ទៅគេមិនភ្លេចថើបហ្វូតនោះទេ
Fourth « មនុស្សអីចំណេញរហូតចេះ » ហ្វូតរអ៊ូម្នាក់ឯងស្របពេលជេមចេញទៅបាត់. មួយសន្ទុះមកជេមក៏បានលើកអាហារមក ដល់ក្នុងបន្ទប់ ហើយជេមបានមកដាស់ហ្វូត
Gemini « ហ្វូតៗ ក្រោកឡើងញុំាអីសិនចាំគេងទៀត » ហ្វូតក្រោកឡើងញីមុខញីមាត់ដូចកូនក្មេង
Fourth « បញ្ចុកអូនបន្តិចបានទេ?»
Gemini « អូហូ ពេលនេះហ៊ានប្រើបងទៀតហ៎រ »
Fourth « បើមិនបញ្ចុកក៏អត់ទៅ » គេនិយាយរួចក៏ដាក់ខ្លួនប្រុងគេងវិញតែជេមចាប់ទាញជាប់
Gemini « អា៎ អូខេ បងបញ្ចុកក៏បានដែរ » គេទាញហ្វូតមកអង្គុយវិញហើយក៏ដួសស៊ុបក្តៅៗបញ្ចុកហ្វូត បន្ទាប់ពីញុំាអាហាររួចរាល់អស់ហើយពួកគេក៏បានរៀបចំខ្លួនគេង
Fourth « អរគុណបងខ្លាំងណាស់ អរគុណដែលចូលមកក្នុងជីវិតអូន អរគុណដែលធ្វើឲអូនមានក្តីសុខ អរគុណបងសម្រាប់គ្រប់យ៉ាង អូនស្រលាញ់បងជេមមីណាយ »
Gemini « បងក៏អរគុណអូនដូចគ្នា បងស្រលាញ់អូនខ្លាំងណាស់ហ្វូត » ជេមនិយាយចប់ក៏អោនទៅថើបមាត់ហ្វូតយ៉ាងផ្អែមល្ហែម បំផុតដែលធ្វើឲហ្វូតតបតមកវិញយ៉ាងគួរឲពេញចិត្តផងដែរ។ 🩷

ចប់បរិបូរណ៍

*អេដីនហ្វាយីង សូមអរគុណដល់អ្នកអានទាំងអស់គ្នាដែលគាំទ្ររឿងប្រលោមលោក ភាសាបេះដូង តាំងពីEP1-EP15នេះ 🙏 សូមជូនពរឲអ្នកទាំងអស់គ្នាសំណាងល្អគ្រប់ភារកិច្ច🙏🍀✨
*សង្ឃឹមថាអេដមីននិងបានជួបអ្នកទាំងអស់គ្នាម្តងទៀតជាមួយប្រលោមលោកថ្មីឆាប់ៗនេះណា 🤍
( រឿងបន្ទាប់ចង់បានគូរណាអាចខមិនប្រាប់អេដមីនបានណា)🙌

៚FahYing🦁🐭

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now