EP2 មិនភ្លេចសន្យា🤙

738 53 3
                                    

Satang « នរណាគេនិងហ្វូត?»
Fourth « អរ គឺមិត្តយលងកាលរៀននៅវិទ្យាល័យជាមួយគ្នា»
Satang « មើលទៅឯងដូចជាសិទ្នគ្នាដល់ហើយ»
Fourth « អា៎វ! បើមិត្តនិងគ្នាតាំងពីយូរមកហើយមិនអោយស្និទ្ធគ្នាយ៉ាងមិចទៅកើតឯងនេះ » ហ្វូតនិយាយហើយដើរចូលថ្នាក់បាត់ទុកអោយសាតាំងឈរឆ្ងល់ម្នាក់ឯង។
ម៉ោង5ល្ងាច🔔
កណ្តឹងរោទន៍ចេញទៅផ្ទះសិស្សគ្រប់គ្នាដើរចេញពីបន្ទប់រៀនមករួមទាំងFourth និងមិត្តគេផងដែរ ពេលនោះគេក៏បានឃើញជេមមីណាយឈរនៅច្រត់ខោប៉ាវនៅមុខគេ
Fourth « ឯងមកឈរអីនៅនិង?» Gemini មិនតបចូលទៅទាញដៃហ្វូតរត់ចេញទៅ ធ្វើអោយមិត្តគ្រប់គ្នាឆ្ងល់។  មកដល់មាត់ស្រះទឹកមួយជេមមីណាយទាញដៃហ្វូតអោយអង្គុយលើបង់
Fourth « ទាញដៃយើងបែបនេះ យើងឈឺណា » និយាយទាំងមុខស្អុយ
Gemini « មើលមុខឯងទៅ ងរយើងទៀតហើយមែនទេ?» គេងាកទៅសួរហ្វូត
Fourth « មិនអោយយើងងរឯងយ៉ាងមិច បើឯងទាញយើងមកដូចឆ្កែបបែបនេះ » សម្លក់ជេមចង់ជ្រុះគ្រាប់ភ្នែក
Gemini « មាត់នេះពូកែទៀតហើយ តិចយើងចាប់ថើបឯងអោយខ្មាស់គេទៅ » ខិតទៅជិតហ្វូត
Fourth « ឈប់ញះយើងទៅ! ឯងទាញយើងមកធ្វើអី?»
Gemini « គឺមករំលឹកអនុស្សាវរីយ៍ជាមួយគ្នានិងណា » និយាយហើយសើចតិចៗចេញធ្មេញ
Fourth « អនុស្សាវរួយស្អី គ្រាន់តែធ្លាប់រៀនជាមួយគ្នាសោះ»
Gemini « មាត់និងគ្រាន់បើណាស់!! ឯងនៅចាំពាក្យដែលយើង
សន្យាជាមួយគ្នាទេ?»
Fourth « មិនចាំ! យើងមិនចាំទេ» ងាកមុខចេញពីជេម
Gemini « ឯងមិនចាំពិតមែនរឺ?» គេសួរទាំងធ្លាក់ទឹកមុខចុះ
Fourth « នែ៎! គ្រាន់តែយើងនិយាយលេងសោះធ្វើមុខដូចអាណាងាប់ចឹង! កុំភ័យយើងមិនភ្លេចនោះសន្យាទេ »ហ្វូតនិយាយហើយសើចតិចៗ
Gemini « ពេលនេះយើងសប្បាយចិត្តណាស់ដែលឯងនៅចាំ» ពួកគាត់ទាំងពីរអ្នកធ្លាប់សន្យាជាមួយគ្នាថា ទោះបីពួកគេប្តូរសាលារឺក៏រៀនសកលផ្សេងគ្នាក៏ដោយក៏ពួកគាត់និងមកជួបគ្នាម្តងទៀត ហើយនិងចងចាំគ្នារហូតទៅ
Fourth « ខួរក្បាលយើងល្អ មិនដូចអ្នកខ្លះទេ» ដៀងភ្នែកមើលជេមមីណាយ
Gemini « យប់នេះចេញទៅក្រៅជាមួយយើងណា »
Fourth « ឯងចង់នាំយើងទៅណា » ហ្វូតឆ្ងល់
Gemini « យើងមិននាំឯងទៅរំលោភទេ » ខិតមុខទៅជិតហ្វូត
Fourth « មាត់ឆ្កែណាស់ឯង! »
Gemini « តែឆ្កែដាក់តែអ្នកខ្លះទេ» សើចខឹកខឹក. ហ្វូតមិនតបក៏ក្រោករួចចង់ដើរទៅតែជេមមីណាយចាប់ដៃជាប់
Fourth « ចាប់ដៃយើងធ្វើអី យើងទៅផ្ទះ »
Gemini « មិញយើងនិយាយថាមិច! ថាយប់នេះឯងត្រូវទៅ
ជាមួយយើងនោះអី» គេដើរទៅជិតហ្វូត
Fourth « នេះឯងមិនអោយយើងទៅផ្ទះរៀបចំខ្លួនទេអី?»
Gemini « មិនបាច់ទេ ទៅផ្ទះយើងក៏បាន យើងនិងរៀបចំអោយឯងមួយចប់ » ជេមញញឹមចុងមាត់
Fourth « យើងមិនទៅទេ យើងចង់ទៅផ្ទះយើងវិញ!» ហ្វូតធ្វើមុខខឹង
Gemini « ឯងទៅរឺកមិនទៅ » គេសួរហ្វូតបញ្ជាក់
Fourth « មិនទៅ!! » ហ្វូតនិយាយម៉ាត់ៗ
Gemini « មិនទៅមែនទេ?» និយាយចប់ជេមមីណាយក៏ចាប់បី
ហ្វូតយកទៅដាក់ក្នុងឡាន
Fourth « ឯងធ្វើអីនិង ដាក់យើងចុះទៅ » គេនិយាយព្រមទាំងគោះខ្នងជេមមីណាយខ្លាំងៗ. ពេលទៅដល់ក្នុងឡានហ្វូតរកបើទ្វារចេញតែជេមមីណាយចាប់ដៃគេទាំងពីរចេញ
Gemini « បើឯងនៅតែចង់ចេញទៀត យើងនិងថើបឯង » គេខិតមុខរកទៅថើបហ្វូត តែហ្វូតងាកមុខចេញ ( យាយទៅប្រូចក់និងចង់ចំណេញកូនឆីឯងរហូត🥹🥹)
Fourth « ចេញទៅ យើងឈប់ចង់ចេញហើយ» គេនិយាយហើយងាកមុខចេញពីជេមមីណាយ. Gemini លឺហើយក៏ដើរចូលទៅក្នុងឡានបាត់. សភាពនៅក្នុងឡានស្ងប់ស្ងាត់មិនមានអ្នកណានិយាយអ្វីទេ ស្រាប់តែពេលនោះសំលេងទូរស័ព្ទរោទ៌
Ford « អាឡូហ្វូត ឯងនៅណានិង ?»
Fourth « អឺ គឺ... គឺយើងមានការនៅក្រៅបន្តិច» គេនិយាយ
រដាក់រដុប
Ford« ឯងមានការអី ហើយម្នាក់ដែលទាញដៃឯងនោះជាពីណាគេ មិចក៏យើងមិនដែលឃើញវាចឹង?»
Fourth « អឺឯងបុិននិងបានហើយ ចាំស្អែកទៅដល់សាលាចាំយើងប្រាប់ឯងចុះ » ហ្វូតនិយាយហើយក៏ចុចបិទធ្វើអោយអ្នកនៅម្ខាងទៀតងាកមកមើល
Gemini « មិត្តឯងគេបារម្ភពីឯងដល់ថ្នាក់នេះហ៎រ?» ជេមមីណាយសួរទាំងខ្សែភ្នែកគេសម្លឹងមកមើលហ្វូត

( Gemini ថីនុងកូនគ្រាន់តែមិត្តគេខលមកសោះ)🌚🌝
៙សូមរង់ចាំអានភាគបន្ត.....EP3🫶

🌻អរគុណអ្នកទាំងអស់គ្នាសម្រាប់ការSupport🌻
៚Fah Ying

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now