EP10 មិត្ត ឬ សង្សារ ?

735 58 9
                                    

Gemini « រាត្រីសួស្តីណាធីរ៉ាក់ » ជេមមីណាយបានថើបហ្វូតមួយខ្សឺតទៀតរួចក៏បិទភ្នែកគេង ធ្វើអោយហ្វូតនៅលួចញញឹមម្នាក់ឯងដូចមនុស្សឆ្កួត🫠👀
Good Morning ☀️
ម៉ោង6ព្រឹក ពន្លឺព្រះអាទិត្យរះបានចែងចាំងមកដល់ក្នុងបន្ទប់ធ្វើឲឃើញមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត. សំលេងខ្យល់ចូលមកតាមបង្អួចធ្វើឲហ្វូតភ្ញាក់. ភ្នែកដ៏គួរឲស្រលាញ់បើកឡើងសន្សឹមៗក៏បានឃើញមិត្តរបស់ខ្លួនគេងនៅចំពីមុខផងដែរ.  ហ្វូតលើកដៃទៅអង្អែលមុខជេមមីណាយថ្នមៗហើយក៏ទៅប៉ះបបូរមាត់ជេមផងដែរ ភ្លាមនោះជេមក៏បើកភ្នែករួចក៏ថើបហ្វូតមួយខ្សឺតភ្លាម
Gemini « អរុណសួស្តី បេប៊ី » គេញញឹមទៅហ្វូត
Fourth « ឯងហៅអ្នកណាថាបេប៊ី?»
Gemini « ក្នុងបន្ទប់នេះមានប៉ុន្មាននាក់? មានតែឯងនិងហើយ»
Fourth « យើងបេប៊ីឯងតាំងកាល ? »
Gemini « យប់មិញ » គ្រាន់តែលឺពាក្យយប់មិញភ្លាម ហ្វូតនឹកឃើញក៏អៀនឡើងរឹងខ្លួនហើយ
Gemini « យ៉ាងមិច អៀនមែនទេ » គេញញឹមព្រមទាំងខិតទៅជិតហ្វូត
Fourth « អៀនប្រកាច់យកស្អី !!យើងងូតទឹកទៅសាលាហើយ»
Gemini « ងូតជាមួយគ្នា »
Fourth « ឆ្កួតទេអី ! ចាំងូតក្រោយយើងទៅ » គេនិយាយហើយចូលក្នុងបន្ទប់ទឹកបិទទ្វារបាត់. បន្ទាប់ពីងូតទឹករៀបចំខ្លួនអស់ហើយ ពួកគេក៏ទៅសាលាជាមួយគ្នា.
Captain «អេ៎! ហែងមើលពួកវានោះ មកជាមួយគ្នាទៀតហើយ »
Mark « ពីរនាក់នេះលូវប្លែកណាស់ » ម៉ាកខ្សឹបជាមួយសាតាំង កាប់តេន និងអាន់
Satang « អញសង្ស័យពីរនាក់និងណាស់ វាមិត្តភក្តិគ្នារឺក៏សង្សារគ្នាអោយប្រាកដ? ពួកគេទាំងបួននាក់បាញ់ខ្សែភ្នែកទៅជេមមីណាយហ្វូតដែលកំពុងតែដើរមក
Aun « អឺមៗ » គេក្រហឹមតិចៗ
Gemini « ហែងវាកើតថី ?»
Aun « អញរមាស់ក » គេនិយាយព្រមទាំងសម្លឹងទៅហ្វូត
Fourth « អឺ អៃជេម ចឹងយើងទៅថ្នាក់ហើយណា »
Gemini « ហ្វូត រសៀលនេះចង់ញុំាអី ចាំយើងកម្ម៉ង់ទុកអោយពេលរសៀលណា »
Fourth « មិនអីទេ ចាំយើងមកកម្ម៉ង់ខ្លួនឯងក៏បាន »
Gemini « ហ្វូត កុំចចេសបានទេ ?» គេរាងមុខមាំ
Fourth « អឺ ចឹងយកដូចរាល់ដងមក » ជេមមិនតបតែងក់ក្បាលជំនួសវិញ . ហ្វូតដើរទៅបាត់ មិត្តរបស់ជេមក៏មកញោះជេមភ្លាម
Captain « នែ៎! យើងសួរឯងមែនណា ឯងជាមួយអៃហ្វូតមានទំនាក់ទំនងអីនិងគ្នាអោយប្រាកដនៀក មើលទៅមិចបានស្និទ្ធគ្នាដល់ថ្នាក់កម្ម៉ង់បាយអោយគ្នាសុីបែបនេះ?»
Gemini « រឿងយើងឯងកុំចង់ដឹង តោះទៅថ្នាក់ » ជេមនិយាយរួចដើរទៅថ្នាក់បាត់ ពួកគេក៏ដើរតាមក្រោយ.
Lunch 🥗
ជេមនិងមិត្តរបស់គេបានមកដល់រោងអាហារមុនហ្វូតរួចក៏បានទៅកម្ម៉ង់បាយញុំា មួយសន្ទុះក្រោយមកហ្វូតក៏បានមកដល់ដែរ
Gemini « ហ្វូត អង្គុយចុះមក ហើយនេះបាយឯង » ហ្វូតអង្គុយចុះជិតជេមដោយមានហ្វដនិងវីននីអង្គុយជិតខាង. ពួកគេនិយាយគ្នាបណ្តើរញុំាបាយបណ្តើរយ៉ាងរីករាយ
Love « ភីជេម love សុំអង្គុយដែរបានទេ ?» នាងញញឹមយ៉ាងពព្រាយដាក់ជេម
Gemini « តែថា មិត្តបងអង្គុយអស់ហើយ »
Fourth « មិនអីទេ ចាំយើងប្តូរទៅញុំាកន្លែងផ្សេងក៏បាន » ហ្វូតក្រោករកដើរទៅហើយតែជេមចាប់ដៃជាប់
Gemini « នៅទីនេះហើយ ហាមទៅណា » គេងាកមកនិយាយជាមួយហ្វូត « love តើអាចទៅកន្លែងផ្សេងបានទេ ព្រោះទីនេះគ្មានកន្លែងអង្គុយទេ »
Love « តែ.... ចា៎ មិនអីទេចឹង » នាងដើរចេញទាំងមុខស្អុយ
Fourth « យើងឆ្អែតហើយ យើងទៅថ្នាក់មុនហើយ »
Gemini « ឆ្អែតយ៉ាងមិច? ឯងទើបញុំាបានតែពីរបីម៉ាត់និង »
Fourth « យើងឆ្អែតពិតមែនណា » មុខរាងស្រពោន
Gemini « អត់ទេ ឯងត្រូវញុំាអោយអស់ បើឯងមិនព្រមញុំាទេ ទុកយើងជាអ្នកបញ្ចុកក៏បាន » ជេមនិយាយរួចដួសបាយចង់ដាក់ចូលមាត់ហ្វូតតែ
Fourth « អឺ យើងសុីអោយអស់ក៏បាន » គេមុខក្រញ៉ូវ
Gemini « ក្មេងឆ្លាត » គេនិយាយព្រមទាំងអង្អែលក្បាលហ្វូត
ពួកគេញុំាបាយរួចហើយក៏ដើរទៅថ្នាក់រៀងៗខ្លួន តែជេមមីណាយ ហ្វូតដើរនៅក្រោយគេ
Gemini « មិចក៏មុខស្អុយបែបនេះហា៎ហ្វូត »? ជេមឃើញហ្វូតមិនមាត់ក៏សួរ
Fourth « គ្មានស្អីទេ »  ជេមបានទាញដៃហ្វូតទៅក្នុងបន្ទប់ទឹក
Gemini « នេះឯងប្រច័ណ្ឌយើងមែនទេ ?» គេអោនមុខទៅសួរ
Fourth « មិនបានប្រច័ណ្ឌ » ជេមញញឹមចុងមាត់រួចក៏អោនមុខ ទៅថើបមាត់ហ្វូត ធ្វើអោយហ្វូតស្រឡំងកាំង តែពេលនោះហ្វូតក៏បានថើបតបតទៅជេមវិញ.

*អរគុណសម្រាប់ការsupportណាចា៎ 🙏 ចូលទៅជួយស៊ែរក្នុងfbអោយអេដមីនម្នាក់មួយផងណា 🫶

៚FahYing🐯🐭

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now