EP7 រីករាយថ្ងៃកំណើតជេមមីណាយ🎂

702 59 8
                                    

Fourth « បានហើយជេមមីណាយ ក្រែងឯងនិយាយយប់មិញខ្លួនឯងមែនទេ ថាឯងធុញនិងយើងនោះអី » គេនិយាយទាំងសម្លេងញ័រចង់យំ .ជេមមីណាយលឺហ្វូតនិយាយបែបនេះហើយគេក៏បានចាប់ហ្វូតបឺតមាត់តែម្តង. ហ្វូតគេខំប្រឹងរើបម្រាស់ណាស់តែនៅតែមិនឈ្នះកម្លាំងជេមមីណាយដែលចាប់គេជាប់ ក្រោយមកទើបជេមប្រលែងគេ
Fourth « នែ៎! មិចក៏ឯងចាប់យើងថើបបែបនេះហា៎សអាជីងចក់? ហ្វូតអៀនមុខឡើងក្រហម😛
Gemini « អ្នកណាប្រើអោយឯងរឹងដាក់យើងធ្វើអី យើងនិយាយអីក៏មិនស្តាប់យើង ទាល់តែធ្វើបែបនេះទើបឯងនៅស្ងៀម » ក៏និយាយព្រមទាំងសើចតិចៗ
Fourth « បើអត់មានអីទៀតទេ យើងទៅថ្នាក់ហើយ»
Gemini « អៀនហើយមែនទេ? » គេនិយាយព្រមទាំងអង្អែលថ្ពាល់ហ្វូត. ក្រសែភ្នែកអ្នកទាំងពីរបានសម្លឹងមើលគ្នាទៅវិញទៅ មកដោយអត់មាននរណាព្រិចភ្នែកសោះ ទាល់តែលឺកណ្តឹងរោទិ៍ចូលរៀនទើបហ្វូតភ្ញាក់ខ្លួនរត់ទៅថ្នាក់បាត់ ទុកអោយប្រុសស្អាតជេមមីណាយឈរញញឹមម្នាក់ឯងដូចមនុស្សឆ្កួត😣
Ford« ហ្វូត! គេមានធ្វើបាបឯងត្រង់ណាអត់? » មកដល់ថ្នាក់ភ្លាម ហ្វដទាញដៃទាញខ្លួនហ្វូតមើលគ្រប់កន្លែង
Fourth « អត់មានទេ! គេគ្រាន់តែហៅយើងទៅនិយាយគ្នាធម្មតាតាស »
Ford « ហើយគេនិយាយអីខ្លះជាមួយឯង?»
Fourth « អរ គឺ...គឺសួររឿងរៀនធម្មតាទេ » គេញញឹមតិចៗ
Ford « ហើយមិចបានថ្ពាល់ឯងនេះក្រហមម៉េសហា៎ស? គេកាន់តែសួរហ្វូតកាន់តែអៀន ព្រោះនឹកឃើញរូបភាពមិញៗ
Fourth « អរ គឺ គឺមិញយើងកណ្តាស់និងណា » គេងៀកមុខចេញហើយធ្វើជាកណ្តាស់. ដល់ម៉ោងចេញទៅផ្ទះជេមមីណាយបានមកឈរចាំហ្វូតនៅមុខថ្នាក់
Aunt« អញឆ្ងល់ហែងមិចមកចាំវារាល់ថ្ងៃចឹងហា៎ស?»
Gemini « ហ្វូតគេអត់អីជិះទើបយើងចង់ជូនគេទៅផ្ទះ»
Aunt « ចុះអោយវាដើរទៅផ្ទះទៅថី ?» ឆ្ងល់មិនឈប់ម៉ងអាន់🥹
Gemini « ហែងកុំសួរច្រើនបានទេ ?» គេពីរនាក់កំពុងនិយាយគ្នាសុខៗហ្វូតក៏ដើរមកល្មម
Gemini « ហ្វូតៗ » គេបក់ដៃហៅហ្វូត
Fourth « វាថីឯង?»
Gemini « យើងជូនទៅផ្ទះ » ជេមនិយាយហើយរួចក៏អូសដៃហ្វូត ទៅឡានបាត់. មកដល់ក្នុងឡានសភាពការដូចជាស្ងប់ស្ងាត់ ទើបជេមដាច់ចិត្តនិយាយ
Gemini « ហ្វូត! ស្អែកជាថ្ងៃខួបកំណើតយើងណា ឯងទៅញុំាអីជាមួយយើងបានអត់?» គេក្រលេកទៅសួរហ្វូត
Fourth « អឺ ហើយឯងចង់ទៅណា? បបួលអ្នកណាទៅខ្លះ?
Gemini « ក្លឹប ទៅជាមួយមិត្តយើងហើយនិងមិត្តឯងនុះអី»
Fourth « ហើយឯងបបួលពួកវាហើយរឺនៅ?»
Gemini«រួចហើយបាទ ពួកវាអូខេហើយនៅតែឯងម្នាក់ទេ»
Fourth « យើងអត់បានទៅទេ »
Gemini « ហេតុអី?» គេលឺហ្វូតបដិសេធហើយក៏សួរភ្លាមៗ
Fourth « គឺយើងរវល់នៅផ្ទះ មានការងារសំខាន់ដែលត្រូវធ្វើ»
ជេមមីណាយលឺហ្វូតនិយាយបែបនេះហើយក៏ងក់ក្បាលញញឹមមិនសមសោះ
13.06.2023🦁🎂
ជេមមីណាយនិងមិត្តភក្តិរបស់គេបានជួបជុំគ្នានៅក្នុងក្លឹបមួយកន្លែងសម្រាប់ជប់លៀងពិធីខួបកំណើតរបស់ជេមមីណាយ
Satang« អៃអាន់ ហែងមើលមុខអៃជេមមើរ វាកើតថីមុខមិនរីក សោះវើយ »
Aunt « អញក៏មិនដឹងដែរវើយ ឃើញវាចឹងតាំងពីមកដល់ »
Satang « អញលឺថា អៃហ្វូតថ្ងៃនេះវាមិនបានមកទេ » គេខ្សឹបប្រាប់អាន់
Aunt « រឺមួយក៏វាមិនសប្បាយចិត្តដោយសារតែរឿងនិង?» ពួកគេទាំងពីរនាក់មើលមុខគ្នារួចញញឹមតិចៗ

Winny « ហ្វូត ឯងរៀបចំរួចហើយនៅ ?»
Fourth « ជិតរួចហើយ ចាំយើងបន្តិចណា » មួយសន្ទុះមកហ្វូតក៏ចុះមកក្រោម
Fourth « នែ៎ ឯងកុំភ្លេចចូលយកនំខេកណា » គេប្រាប់វីននី. តាមពិតហ្វូតក៏ទៅចូលរួមខួបកំណើតរបស់ជេមមីណាយដែរ តែយប់មិញគេកុហកជេមថារវល់មិនបានចូលរួម ព្រោះចង់suprise
មកដល់មុខក្លឹបហ្វូតក៏បានកាន់នំខេកសំដៅទៅក្នុងដោយមានវីននីជាអ្នកថតវីដេអូអោយ. ជេមកំពុងញុំាអីសុខៗជាមួយមិត្តស្រាប់តែ
Fourth « Happy Birthday to you, Happy Birthday to you, Happy birthday to you..... ឯងបួងសួងទៅ » ហ្វូតបានច្រៀងចំរៀងថ្ងៃកំណើតជូនជេមមីណាយ. ជេមបួងសួងហើយផ្លុំទៀន គេមិននឹកស្មានថាហ្វូតនិងមកទេ ព្រោះយប់មិញហ្វូតប្រាប់គេថារវល់ការងារសំខាន់
Fourth « រីករាយថ្ងៃកំណើតណាជេមមីណាយ យើងជូនពរឲឯង មានតែសំណាងល្អនិងជួបតែមនុស្សល្អៗណា » ហ្វូតនិយាយទាំងចេញស្នាមញញឹមយ៉ាងស្រស់ស្អាត ធ្វើអោយជេមមីណាយមើលគេឡើងភ្លឹក ព្រោះថ្ងៃនេះហ្វូតគេតែងខ្លួនឡើងខ្ចូតតែម្តង 😍
Gemini « អរគុណខ្លាំងណាស់ហ្វូតសម្រាប់នំខេកមួយនេះ ហើយក៏អរគុណឯងដែលមានវត្តមាននៅថ្ងៃពិសេសរបស់យើងផងដែរ» គេញញឹមទៅកាន់ហ្វូត. មិនបង្អន់យូរជេមក៏អោយហ្វូតទៅអង្គុយជិតគេ
Satang « មិញនេះ ឃើញមុខស្អុយដូចត្រីផើមសោះ លូវអាញឹមខ្ចឹបម៉ងអៃជេម » ហ្វូតលឺបែបនេះហើយក៏ងាកទៅមើលជេមមីណាយ ក្រសែភ្នែកអ្នកទាំងពីរប្រសប់គ្នាទៀតហើយ 👀

*អរគុណអ្នកទាំងអស់គ្នាសម្រាប់ការSupport🙏កុំភ្លេចចូលទៅជួយស៊ែរក្នុងfbអោយអេដមីនម្នាក់មួយផងណា ដើម្បីជាកម្លាំងដល់អេមីន🫶♥️

៚FahYing🦁🐭

ភាសាបេះដូង🤍( ចប់ )जहाँ कहानियाँ रहती हैं। अभी खोजें