EP6 យើងក៏ចេះធុញដែរ😮‍💨

673 62 24
                                    

Gemini « ហ្វូត កុំចឹងអីបានទេ យើងសុំទោសណា» គេអង្រួនដៃហ្វូតតិចៗ
Fourth « មិនអីទេ ឯងទៅចុះ» គេដោះដៃចេញពីជេមមីណាយ
Gemini « ហ្វូត! តើអោយយើងធ្វើយ៉ាងមិចទើបឯងបាត់ខឹងនិងយើងហា៎ស» គេនិយាយសំលេងធំដាក់ហ្វូត
Fourth « ឯងមិនបាច់ធ្វើអីទេ»
Gemini « ហេតុអីក៏រឹងបែបនេះ យើងក៏ចេះហត់ដែរណា ដែលឯងងរច្រើន ខឹងច្រើនដូចមនុស្សស្រីបែបនេះ យើងវាធុញដូចគ្នា» ជេមមីណាយនិយាយសម្លុតដាក់ហ្វូត . ហ្វូតលឺជេមមីណាយនិយាយដាក់គេបែបនេះហើយដូចជាមានអ្វីមកចាក់ទ្រូងគេធ្វើអោយឈឺចាប់ ព្រោះគេមិននឹកស្មានថាជេមមីណាយហ៊ាននិយាយពាក្យនេះមកលើខ្លួននោះទេ!
Fourth « សុំទោសណាជេមដែលយើងធ្វើអោយឯងធុញ» និយាយព្រមទាំងទឹកភ្នែកស្រក់មកជោគថ្ពាល់ទាំងសងខង
Gemini « ហ្វូត សុំទោស យើងគ្មានចេតនានិយាយបែបនេះដាក់ឯងទេ » គេនិយាយព្រមទាំងទាញចាប់ដៃហ្វូត
Fourth « លែងយើងទៅ យើងចង់ទៅផ្ទះ »
Gemini « ចាំយើងជូនឯងទៅ »
Fourth « មិនចាំបាច់ទេ យើងទៅខ្លួនឯងបាន » ភ្លៀងក៏ចាប់ផ្តើមធ្លាក់ចុះមកស្របពេលដែលអ្នកទាំងពីរឈរសម្លឹមុខគ្នា មិនបង្អន់យូរហ្វូតក៏ដើរចេញទៅទុកអោយជេមមីណាយសម្លឹងមើលមកពីក្រោយ, ហ្វូតដើរបណ្តើរស្រក់ទឹកភ្នែកបណ្តើរ រហូតដល់ផ្ទះ. ពេលដល់បន្ទប់គេទៅអង្គុយផ្អែកនិងគ្រែ គេឆ្ងល់ខ្លួនឯងហេតុអីវាឈឺដល់ថ្នាក់នេះ ឈឺដល់ថ្នាក់និយាយមិនចេញ ត្រឹមជាមិត្តភក្តិនិងគ្នាប៉ុណ្ណោះ មិចបានត្រូវខ្វល់ត្រូវឈឺនិងរឿងនិង រឺមួយក៏យើងមិនគិតគេត្រឹមជាមិត្ត?
Fourth « ឆ្កួត កុំគិតអីផ្តេសផ្តាសអោយសោះហ្វូត » គេវៃក្បាលខ្លួនឯងរួចក៏ចូលបន្ទប់ងូតទឹកបាត់.
Gemini Home🏠
Gemini មកដល់ផ្ទះភ្លាមសំដៅទៅលើបន្ទប់ភ្លាម មកដល់បន្ទប់ភ្លាមគេក៏យកទូរស័ព្ទផ្ញើរសារទៅហ្វូតភ្លាម
📱A'fourth Massage 🌻📱
Gemini «ហ្វូតយើងសុំទោសណា យើងគ្មានចេតនាទេ » seen
Gemini « អោយយើងសុំទោសៗៗៗៗៗ ឈប់ខឹងយើងទៅណាហ្វូត » seen
Gemini « អោយយើងធ្វើអីយើងព្រមធ្វើតាមឯងណា អោយតែឯងឈប់ខឹងយើង » seen
Gemini « ហ្វូត ចូលមើលហើយតបយើងផង យើងសុំអង្វរឯង🙏😢😢» seen
Gemini « បើឯងមិនតបក៏មិនអីដែរណា យើងសុំទោសម្តងទៀត ហ្វូត ». seen
Gemini « ឆាប់គេងណា រាត្រីសួស្តីហ្វូត » seen
ហ្វូតឃើញសាររបស់ជេមមីណាយហើយគេមិនតបទេ គេក៏បិទទូរស័ព្ទរួចក៏ដាក់ខ្លួនគេងទៅ.

Morning at School 🏫
ថ្ងៃនេះជេមមីណាយបានទៅចាំហ្វូតនៅថ្នាក់របស់ហ្វូតដើម្បីនិយាយរឿងពីយប់មិញ មួសន្ទុះក្រោយមកហ្វូូតក៏បានមកដល់ ជេមមីណាយឃើញភ្លាមក៏ស្ទុះដើរទៅរកហ្វូតភ្លាម
Gemini « ហ្វូត! មកនិយាយគ្នាសិន»
Fourth « យើងគ្មានអីត្រូវនិយាយទេ លែងយើងទៅ យើងឈឺ» ជេមមីណាយចាប់ដៃហ្វូតយ៉ាងខ្លាំង
Gemini « ឯងអត់មានតែយើងមាន» ជេមមីណាយគេទាញដៃហ្វូតដើរចេញទៅហើយតែ
Ford « នែ៎! ឯងឆាប់លែងដៃមិត្តយើងភ្លាម » ហ្វដគេនិយាយគំហកទៅជេមមីណាយ
Fourth « ហ្វដ! មិនអីទេ ឯងទៅថ្នាក់មុនយើងទៅ ចាំយើងទៅតាមក្រោយណា » ហ្វូតគេនិយាយទាំងញញឹមរួចក៏ដើរទៅបាត់ជាមួយជេម. មកដល់មាត់ស្រះទឹកមុខនៅជិតសួនក្នុងសាលា
Fourth « ឯងចង់និយាយអីក៏និយាយអោយលឿនទៅ អាងយើង  ទៅថ្នាក់វិញ»
Gemini « គឺយើងសុំទោសពីរឿងយប់មិញ »
Fourth « បើឯងហៅយើងមកនិយាយរឿងនេះ មិនបាច់ល្អជាង យើងទៅថ្នាក់វិញហើយ » គេប្រុងដើរចេញតែជេមចាប់ដៃជាប់
Gemini « ស្តាប់យើងបកស្រាយសិនបានអត់ហ្វូត » គេនិយាយសម្លេងតិចៗ
Fourth « ឯងចង់បកស្រាយពីអ្វី យើងលែងចង់ស្តាប់អ្វីទៀត      ហើយ»
Gemini « អោយយើងអង្វរឯងក៏បានដែរណា អោយតែឯងព្រមស្តាប់យើង » គេចាប់ដៃហ្វូតរបៀបអង្វរ
Fourth « បានហើយជេមមីណាយ ក្រែងឯងនិយាយយប់មិគខ្លួនឯងមែនទេ ថាឯងធុញនិងយើងនោះ » គេនិយាយទាំងសម្លេងញ័រចង់យំ. ជេមមីណាយលឺហ្វូតនិយាយបែបនេះហើយគេបានចាប់     ហ្វូតបឺតមាត់តែម្តង.

*Thank everyone for support 🙏ចាំមើលEP7គេស្វីត😘
៚FahYing🐯🐭

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now