EP11 ធ្វើសង្សារយើងបានទេ?

700 58 11
                                    

Fourth « មិនបានប្រច័ណ្ឌ» ជេមញញឹមចុងមាត់រួចក៏អោនមុខទៅថើបហ្វូត ធ្វើឲហ្វូតស្រឡាំកាំង តែពេលនោះហ្វូតក៏បានថើបតបតទៅជេមវិញ រហូតលឺសំលេងមានមនុស្សដើរចូលមកបន្ទប់ទឹកទើបហ្វូតរុញជេមចេញ រួចក៏រត់ទៅបាត់ទាំងមុខក្រហមអៀន.
Ford « ហ្វូត មិញទៅណាមួយជេម »
Fourth « អឺ អឺ គឺមិញគេនាំយើងទៅសួររឿងមេរៀន»
Ford « ដូចជាមិនសូវជឿសោះ » គេធ្វើភ្នែកតូចៗ
Fourth « មិនជឿក៏តាមចិត្តឯងទៅ » ហ្វូតនិយាយហើយធ្វើខឹង
Ford « អឺ យើងចាញ់ឯងក៏បាន »
ដល់ម៉ោងចេញទៅផ្ទះ ជេមបានមកចាំហ្វូតនៅមុខថ្នាក់ដូចសព្វដង គ្រាន់តែហ្វូតចេញមកដល់ភ្លាមក៏
Gemini « តោះហ្វូត »
Fourth « តោះទៅណាឯង? ប្រុងនាំយើងទៅណាទៀតហើយ មិនអោយយើងនៅផ្ទះខ្លះទេអីហា៎ជេម?
Gemini « ទៅបង្រៀនយើង »
Fourth « បង្រៀន?? » ហ្វូតមុខឆ្ងល់
Gemini « យើងមិនយល់មេរៀនខ្លះៗ ចឹងចង់អោយឯងជួយពន្យល់យើងបន្តិច » ហ្វូតមិននិយាយអី ជេមក៏ទាញដៃទៅបាត់
Fourth « ចូលផ្ទះយើងសិនទៅ យើងយកខោអាវទៅប្តូរ »
Gemini « មិនចាំបាច់ទេ ពាក់របស់យើងទៅ »
Fourth « តែ របស់ឯង... »
Gemini « គ្មានតែស្ករអីទេ »

Gemini Home 🏠
ជេមយកឡានទៅចតរួចរាល់ រួចឡើងទៅបន្ទប់ជាមួយហ្វូត ធ្វើឲម៉ាក់ប៉ាគេកំពុងតែឆ្ងល់ ព្រោះជេមមីណាយធ្វើដូចប៉ាម៉ាក់គេជាខ្យល់អាកាស🥹
Gemini « ទៅងូតទឹកទៅ រួចចាំចុះទៅញុំាបាយ » ដល់ក្នុងបន្ទប់ភ្លាមជេមប្រាប់ហ្វូតឲទៅងូតទឹកភ្លែត
Fourth « ឯងងូតមុនយើងទៅ »
Gemini « កុំរឹងដាក់យើងបានទេ » គេនិយាយព្រមទាំងហុចកន្សែងនិងខោអាវរបស់គេអោយទៅហ្វូត ហ្វូតយកពីដៃគេហើយក៏ចូលទៅបន្ទប់ទឹកបាត់. បន្ទាប់ពីងូតទឹករៀបចំខ្លួនហើយពួកគេទាំងពីរក៏ចុះមកញុំាអាហារ
Gemini « នេះរបស់ឯង ញុំាអោយច្រើនៗទៅ »
Fourth « ហូ! អោយយើងសុីច្រើនថ្នាក់នេះយើងនិងក្លាយជាជ្រូកមិនខានទេឯង »
Gemini « ជ្រូកស្អីឯង មើលមាឌខ្លួនឯងមើរខ្យល់បក់ចង់រលំហើយ » គេនិយាយព្រមទាំងសើចតិចៗ ញុំាបាយរួចរាល់ហើយពួកគេក៏ឡើងទៅបន្ទប់វិញ
Fourth « ចង់អោយយើងពន្យល់អីក៏ប្រាប់យើងមក អាងយើង ត្រលប់ទៅផ្ទះវិញ »
Gemini « នរណាថាអោយឯងទៅ? យើងមិនទាន់បាននិយាយអីទេ»
Fourth « ទោះឯងមិនប្រាប់ក៏យើងនៅតែទៅដែរ »
Gemini « យប់នេះនៅដេកជាមួយយើង» ហ្វូតគ្រាន់តែលឺបែប នេះហើយបើកភ្នែកឡើងធំៗ
Fourth « ហា៎ស? ដេកជាមួយឯង?»
Gemini « ភ្ញាក់ផ្អើលធ្វើដូចមិនដែលដេកជាមួយយើង »
ជេមញញឹមចុងមាត់ ហ្វូតលឺគេនិយាយបែបនេះហើយមុខឡើងក្រហមងាំងនឹកដល់រឿងថ្ងៃមុន
Fourth « ឆ្កួត! នែ៎ ឥលូវរៀនរឺមិនរៀន បើមិនរៀនទេយើងដេក»
Gemini « មកអង្គុយជិតយើងមក » គេទាញដៃហ្វូតអោយមកអង្គុយជិតគេស្រួលពន្យល់មេរៀន
Fourth « ស្តាប់យើងណា បើមិនយល់យើងមិនដឹងទេ » គេនិយាយព្រមទាំងដៀងភ្នែកទៅជេម
Fourth « កន្លែងនេះ គឺយកអានេះបូកចូលគ្នារួចគណនា » ហ្វូត ចេះតែពន្យល់ តែជេមសម្លឹងមើលមុខហ្វូតមិនឈប់ សុខៗស្រាប់តែជេមទៅថើបហ្វូតភ្លាមធ្វើឲហ្វូតស្រឡាំងកាំង ជេមដកមាត់ចេញ រួចក៏និយាយ
Gemini « ហ្វូត ធ្វើសង្សារយើងណា.. » ហ្វូតលឺបែបនេះហើយនិយាយមិនចេញភាំងតែម្តង
Gemini « យើងទ្រាំមិនបាន យើងមិនចង់ឃើញឯងស្និទ្ធស្នាលជាមួយអ្នកណាទេ យើងមិនចង់អោយអ្នកណាមកប៉ះឯងក្រៅពីយើងទេ យើងខឹង យើងប្រច័ណ្ឌទោះបីជាពួកវាជាមិត្តរបស់ឯងក៏ដោយ ឯងគឺជារបស់យើងតែម្នាក់គត់ ហ្វូតជារបស់ជេមមីណាយតែម្នាក់ប៉ុណ្ណោះ »
Fourth « ជេម តែ » និយាយមិនទាន់ចប់ផងជេមក៏ចាប់គេថើបម្តងទៀត ការថើបដ៏ស្រទន់របស់ជេមធ្វើឲហ្វូតតបស្នងទៅវិញយ៉ាងពេញចិត្ត
Gemini « ព្រមធ្វើសង្សារយើងទៅណាហ្វូត » កែវភ្នែករបស់គេមើលទៅកំពុងតែអង្វរហ្វូត
Fourth « តើឯងច្បាស់លាស់ជាមួយយើងទេ ?» មិនឲចាំយូរជេមក៏តបទៅភ្លាមៗ
Gemini « យើងហ៊ានធានាដាក់ជីវិតក៏បាន »
Fourth « មិនបាច់ដល់ថ្នាក់និងពេកទេ » គេសើចតិចៗ
Gemini « តើឯងព្រមទេ ?» ហ្វូតមិននិយាយតែគេងក់ក្បាលជាចម្លើយ ជេមលឺហើយសប្បាយចិត្តក៏បានអោបហ្វូតយ៉ាងណែន
Fourth « ឯងកុំធ្វើឲយើងខូចចិត្តណាជេមមីណាយ »
Gemini « យើងសន្យាថា យើងមិនធ្វើឲឯងខូចចិត្តទេ » និយាយចប់គេលើកដៃមកសន្យាជាមួយហ្វូត
Fourth « បានហើយ! មកស្តាប់យើងពន្យល់ត »
Gemini « អត់ទេ យើងចង់ដេក » ជេមបានទាញដៃហ្វូតទៅលើពូក គេបានដេកអោបហ្វូតយ៉ាងណែន
Fourth « អោបយើងខ្លាំងបែបនេះ យើងដកដង្ហើមមិនរួចទេ » ជេមលឺហើយក៏ទាញហ្វូតបែរមុខមករកគេ
Gemini « យើងសុំដេកអោបឯងពេញមួយយប់នេះណា »
Fourth « អឺម » ពេលនោះជេមក៏បានថើបថ្ងាស់ហ្វូតមួយខ្សឺតរួចក៏បិទភ្នែកគេងទាំងពីរអ្នកតែម្តង.

*អរគុណអ្នកទាំងអស់គ្នាសម្រាប់ការsupport🙏ជួបគ្នាភាគទី12🫶 អេដមីនប្រាប់រឿងមួយ ពួកយើងនិងបានជួបគ្នារឿងថ្មីឆាប់ៗនេះណា😽💓

៚FahYing🐯🐭💛

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now