EP5 អោយយើងសុំទោសណា🧎

662 57 9
                                    

  ពេលមកដល់មុខផ្ទះជេមមីណាយក៏បានដាស់ហ្វូតងើបឡើង
Gemini « ហ្វូត ក្រោកឡើងដល់ផ្ទះហើយ »គេរង្គើខ្លួនហ្វូតតិចៗ
ហ្វូតញីភ្នែកទាំងមមីមមើរ
Fourth « អរគុណឯងណាស់ជេម ទៅផ្ទះវិញអោយស្រួលបួល
ណា» គេនិយាយទាំងញញឹមរួចចូលទៅក្នុងផ្ទះបាត់
ព្រឹកឡើង☀️☀️
ថ្ងៃនេះជេមមីណាយមកថ្នាក់រៀនជាមួយវីននីនិងម៉ាក គ្រាន់តែដើរមកស្រីៗនៅក្នុងសាលាមើលព្រោងព្រាតព្រោះតែរូបរាងសង្ហាររបស់ពួកគេទាំងបីនាក់ ពេលកំពុងដើរជិតដល់ថ្នាក់គេក៏បានជួបនិងហ្វូតជាមួយហ្វដនិងសាតាំង
Gemini « អឺ ហ្វូតថ្ងៃនេះពេលល្ងាចចាំយើងជូនឯងទៅផ្ទះណា » គេឈប់និយាយនៅមុខហ្វូត
Fourth « មិនអីទេ យើងអាចទៅខ្លួនឯងបាន មិនរំខានឯងទេ »
Gemini « អ្នកណាថារំខាននោះ យើងមិនបាននិយាយណា»
Fourth « តែយើងក្រែងចិត្តឯង »
Gemini « កុំរឹងបានទេ » ងោកមុខមកជិតហ្វូត
Fourth « អឺ ចឹងក៏បាន យើងទៅរៀនហើយ » គេនិយាយរួចដើរទៅបាត់។ ពេលជេមមីណាយមកដល់ក្នុងថ្នាក់
Winny « អឺជេម ល្ងាចនេះជូនយើងទៅផ្ទះផងវើយ »
Gemini « អត់ទេ មិចបានអោយយើងជូនទៅ មិចមិនទៅខ្លួនឯង»
Winny « ចុះហែងមិចជូនហ្វូតទៅបាន » គេសួរទាំងឆ្ងល់
Gemini « រឿងអញ ហែងកុំចេះ » គេសម្លក់វីននី
Mark « វីននី ហែងដឹងអត់ថាពួកយើងមិនសំខាន់ដូចណងហ្វូតៗវាទេវើយ» ម៉ាកនិយាយទាំងដៀងមើលជេម
Gemini « អឺ បើពួកហែងដឹងខ្លួនល្អហើយ » ជេមនិយាយរួចសើច
ពេលរសៀលម៉ោងញុំាបាយ ហ្វូតទៅអង្គុយញុំបាយជាមួយនិងមិត្តរបស់គេ គេក៏បានឃើញជេមដែរនៅតុផ្សេង កំពុងតែញុំាបាយសុខៗloveក៏ដើរមកតុជេមមីណាយ ហ្វូតបានឃើញហើយក៏រាងមុខស្ងួតក៏បានញុំាបាយបន្តទៀត ហ្វូតញុំាបាយអស់ហើយរៀប និងដើរទៅថ្នាក់វិញហើយជេមមីណាយក៏រត់មករកគេ
Gemini « ហ្វូត ពេលចេញទៅផ្ទះឯងចាំយើងនៅសួនខាងក្រោមទៅ ចាំយើងទៅរកឯងនៅទីនោះណា » ហ្វូតមិននិយាយអីងក់ក្បាលរួចក៏ដើរទៅថ្នាក់វិញ
Ford « Captain ហែងមើលមុខវាមើរហា៎ដូចសេដៗមិចចឹង» ហ្វដចង្អុលទៅហ្វូត
Captain « មែនតាសវី ហែងសាកសួរវាមើរ»
Ford « នែ៎ហ្វូត! កើតអីនិងបានមុខចឹង មុខដូចសង្សារសុំបែក»
Fourth « ឆ្កួតទេអីឯងនេះ យើងមានកើតអីណា » និយាយទាំងមុខក្រម៉ូវ
Ford « អឺៗទៅ យើងឈប់សួរឯងក៏បាន » គេនិយាយហើយដើរទៅតុវិញ
កណ្តឹងរោទិ៍ចេញទៅផ្ទះ ⏰ហ្វូតចុះពីបន្ទប់ទៅសួនអង្គុយចាំជេម. គេអង្គុយមួុយសន្ទុះមិនទាន់ឃើញជេមមីណាយមកក៏បានទូរស័ព្ទខលទៅ តែខលទៅក៏មិនលើកទើបគេដាច់ចិត្តដើរទៅថ្នាក់ជេម
ពេលដើរទៅដល់ឃើញជេមមីណាយកំពុងនៅជាមួយloveតែពីរ នាក់ក្នុងបន្ទប់រៀន ហ្វូតក៏បានយកទូរស័ព្ទមកសាកខលម្តងទៀត តែជេមមីណាយមិនបានលើកទូរស័ព្ទហ្វូតនោះទេ. ហ្វូតឃើញហើយក៏ដើរចុះទៅក្រោមបាត់. ថ្ងៃមិញloveមករកជេមមីណាយដល់កន្លែងញុំាបាយនិងដោយសារគេចង់អោយជេមមីណាយពន្យល់មេរៀនខ្លះៗទៅគេ ប៉ុន្តែហ្វូតមិនដឹង
Fourth « បើចង់នៅតែពីរនាក់ស្រីនោះហេតុអីអោយយើងចាំឯងធ្វើអី » គេដើរបណ្តើររអ៊ូម្នាក់ឯងបណ្តើរ
Fourth « ហេតុអីយើងចាំបាច់គិតពីគេខ្លាំងម៉េស គេចង់នៅជាមួយអ្នកណាក៏បាន ហេតុអីយើងត្រូវខ្វល់នោះ » គេនៅតែរអ៊ូទៀត ភ្លាមនោះសំលេងទូរស័ព្ទរបស់គេក៏រោទិ៍ឡើង ពេលគេលើកមកមើលក៏ឃើញលេខជេមមីណាយ តែហ្វូតមិនលើកក៏ចុចបិទទៅ ហ្វូតកំពុងដើរសុខៗឡានជេមមីណាយក៏មកឈប់ង៉ក់
Gemini « ហេតុអីក៏មិនចាំយើង » គេទាញដៃហ្វូតសួរ
Gemini « ហេតុអីមិនតបជាមួយយើងហា៎ស » គេសម្លុតហ្វូត
Fourth « ឯងធ្វើអីដឹងខ្លួនឯងហើយ យើងមិនចាំបាច់ត្រូវនិយាយទេ» គេវៀសដៃជេមចេញ
Gemini « យើងបានធ្វើអី?? » គេចាប់ដៃហ្វូតម្តងទៀត
Fourth « មើលទូរស័ព្ទ៊ងមើរ យើងខលទៅប៉ុន្មានដង» ជេមមីណាយលឺបែបនេះហើយក៏ទាញទូរស័ព្ទគេមកមើល ឃើញ10ខល របស់ហ្វូត
Gemini « ហ្វូត អោយយើងសុំទោសណា យើងបិទសំលេងពេលម៉ោងរៀន ចឹងយើងអត់លឺ »
Fourth « មិនអីទេ » គេនិយាយហើយដើរទៅតទៀត . ជេមមីណាយរត់មកឃាត់គេ
Gemini « ហ្វូត កុំចឹងអីបានទេ យើងសុំទោសណា » គេអង្រួនដៃហ្វូតតិចៗ

*អរគុណអ្នកទាំងអស់គ្នាសម្រាប់ការSupport🙏ជួបគ្នាEP6ណាធានាញាក់សាហាវ😝😘

៚FahYing🐯🐭

ភាសាបេះដូង🤍( ចប់ )Место, где живут истории. Откройте их для себя