EP8 ឯងធ្វើឲយើងចង់ឆ្កួតហើយដឹងទេ?😵‍💫

729 64 17
                                    

Satang « មិញនេះ ឃើញមុខស្អុយដូចត្រីផើមសោះ លូវអាញឹមខ្ចឹបម៉ងអៃជេម » ហ្វូតលឺបែបនេះហើយក៏ងៀកទៅមើលជេមមីណាយ ក្រសែភ្នែកអ្នកទាំងពីរប្រសប់គ្នាទៀតហើយ ម៉ាកឃើញបែបនេះហើយក៏ក្រហឹម ពួកគេទាំងពីរនាក់ក៏ងាកមុខចេញរៀងខ្លួន កម្មវិធីក៏នៅតែបន្ត ប៉ុន្តែអ្នកខ្លះក៏ត្រលប់ទៅវិញមុន មួយចំនួនទៀតក៏នៅសប្បាយបន្ត
Ford « ហ្វូត តោះត្រលប់ទៅវិញហី រាងយប់ដែរហើយ » ហ្វដទម្លាក់កែវចុះបបួលហ្វូតទៅផ្ទះវិញ
Fourth « អឺម តោះទៅចឹង » ហ្វូតរៀបងើបហើយតែ
Gemini « ហ្វូត ចាំយើងជូនទៅ » គេចាប់ដៃហ្វូតជាប់
Fourth « តែថ្ងៃនេះជាថ្ងៃខួបឯងណា ឯងនៅបន្តជាមួយមិត្តឯងទៀតចុះ ចាំយើងទៅជាមួយហ្វដក៏បាន » គេនិយាយព្រមទាំងញញឹមទៅកាន់ជេម
Gemini « ឯងកុំរឹងដាក់យើងមួយថ្ងៃបានទេហ្វូត?»គេចងចិញ្ចើម
Fourth « អឺ ក៏បាន ! ហ្វដ ចឹងឯងទៅមុនទៅ ចាំយើងទៅជាមួយជេមវិញណា »គេងាកទៅប្រាប់ហ្វដ
Ford « អឺ ចឹងយើងទៅហើយ »
Fourth « បើកឡានអោយស្រួលបួលណា ដល់ផ្ទះឡាញប្រាប់    យើងផង » ហ្វដងក់ក្បាលរួចក៏ដើរចេញទៅបាត់ . ជេមមីណាយ    កំពុងតែអង្គុយសម្លឹងហ្វូតទៀតហើយ ហ្វូតងាកមកឃើញជេមមីណាយសម្លឹងមើលមកខ្លួនក៏
Fourth « ជេម ឯងមើលយើងធ្វើអី ?»
Gemini « គ្រាន់តែយើងចង់មើលតាស មិនបានដែរហ៎រ»   (តាមពិតកូនហ្វូតខ្ញុំខ្ចូតសោះបានមើល👀)
Fourth « អឺ បានតាស » គេឆ្លើយទាំងអៀន ភ្លាមនោះជេមបានទាញដៃហ្វូតយ៉ាងលឿនរត់ទៅបន្ទប់ទឹក មកដល់ក្នុងបន្ទប់ទឹក
Fourth « ជេមមីណាយ ឯងប្រុងធ្វើអីនិង ?» គេសួររាងភ័យ
Gemini « ឯងដឹងទេ យើងចង់ឆ្កួតដោយសារឯងហើយ » គេនិយាយព្រមទាំងអោនមុខខិតទៅជិតហ្វូត
Fourth « ឯងនិយាយអីនិង យើងមានបានទៅធ្វើអីអោយឯងឆ្កួតណា » ហ្វូតនិយាយមិនទាន់ចប់ផងជេមមីណាយបានថើបមាត់ហ្វូត តែម្តង ហ្វូតគេខំប្រឹងរុញចេញតែនៅតែមិនបាន
Gemini « ហាមអោយអ្នកណាប៉ះឯងក្រៅពីយើងណា » គេដកមាត់ចេញព្រមទាំងនិយាយមកកាន់ហ្វូត
Fourth « យើងគិតថាឯងស្រវឹងហើយ តោះទៅផ្ទះ »
Gemini « យើងមិនស្រវឹងទេ យើងនិយាយពិតមែន » និយាយចប់គេក៏ចាប់ហ្វូតបឺតមាត់ម្តងទៀត សារនេះហ្វូតមិននដិសេធក៏បានតបតមកជេមមីណាយវិញ ដៃដ៏រវៀមរបស់ជេមបានអូសមកដល់លេអាវហ្វូត គេរកដោះលេវតែហ្វូតចាប់ដៃជាប់
Fourth « ជេម ប្រយ័ត្នគេលឺណា »
Gemini « យើងសុំតែបន្តិចទៀតទេណា » មុខរកយំដូចក្មេង🙄
Fourth « តែយើងថាកុំ... » ជេមមីណាយថើបមាត់គេបន្តដោយការស្រេកឃ្លាន រួចក៏ថើបអូសមកដល់កញ្ចឹងកហើយក៏ខាំក៏ហ្វូត
Fourth « អូយ ឈឺ ! » ជេមមីណាយលឺបែបនេះហើយក៏ដកមាត់ចេញពីកញ្ចឹងកហ្វូតរួចក៏ទៅថើបមាត់ហ្វូតវិញ មួយសន្ទុះមកក៏គេដកមាត់ចេញ
Gemini « ឯងដឹងទេថាយើងឆ្កួតដោយសារឯងរឿងអី ?» ហ្វូតក្រវីក្បាលធ្វើភ្នែកភ្លឺសៗ ពេលនោះជេមមីណាយយកដៃអង្អែលថ្ពាល់ហ្វូតទាំងសងខាង
Gemini « ថ្ពាល់ក្រហម បបូរមាត់ក្រហម ស្បែកទន់បែបនេះអ្នកណាមិនខ្នាញ់ អ្នកណាមិនចង់សុី » គេនិយាយព្រមទាំងសើចតិចៗ
Fourth « ចង់សុីអីរបស់ឯង ឆ្កួតទេអី » គេដកដៃជេមចេញ
Gemini « សន្យាណា ថាហាមអោយអ្នកផ្សេងប៉ះថ្ពាល់ឯងក្រៅពីយើង បើយើងដឹងអ្នកនោះនិងមានរឿងជាមួយយើងជាមិនខាន »
Fourth « នែ៎ ! អ្នកផ្សេងក៏គេជាមិត្តយើងដែរ មិចក៏មិនអោយគេប៉ះយើង » គេសម្លក់ជេមមីណាយ
Gemini « យើងផ្សេង មិត្តឯងផ្សេង កុំយកមកប្រៀបធៀបគ្នា ឯងត្រូវស្តាប់សម្តីយើងលឺទេ ? »
Fourth « អឺ យើងដឹងហើយ » ជេមមីណាយក៏បានអូសទៅហ្វូតចេញពីបន្ទប់ទឹកសំដៅទៅកន្លែងកម្មវិធីវិញ
Mark « ហើយពួកឯងទើបមកពីណា មិចក៏យើងដើររកមិនឃើញចឹង » គេច្រត់ចង្កេះសួរជេមមីណាយហ្វូត
Gemini « រឿងរបស់យើង កុំចេះដឹង »
Mark « អៃជេម យើងសួរឯងមិចហែងឆ្លើយមោឈ្លើយចឹង »
Mark « អៃហ្វូត ហើយកឯងកើតអី ?»
Fourth « អឺ គឺ...គឺ មិញមានសត្វល្អិតមកខាំទើបធ្វើអោយវាក្រហមបែបនេះ »
Fourth « ជេម តោះទៅផ្ទះ យើងងងុយដេកហើយ » ហ្វូតអូសដៃជេមទៅខាងក្រៅបាត់ ទុកអោយម៉ាកឈរឆ្ងល់តាឯង 🥹

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now