EP3 អន់ចិត្ត🙁

684 54 5
                                    

Gemini « មិត្តឯងគេបារម្ភពីឯងដល់ថ្នាក់នេះហ៎រ?» ជេមមីណាយសួរទាំងខ្សែភ្នែកគេសម្លឹងមកមើលហ្វូត
Fourth « អឺ គឺវាខ្លាចយើងមានបញ្ហាជាមួយអ្នកណានិងណា»
Gemini « ប្រាប់វាទៅមិនចាំបាច់មកបារម្ភទេ មានយើងហើយ» និយាយទាំងមុខរាបស្មើ
Fourth « អឺៗ យើងដឹងហើយ » មួយសន្ទុះមកពួកគេក៏បានមកដល់ក្លឹបមួយកន្លែងរបស់មិត្តភក្តិជេមមីណាយ. ពេលដើរចូលទៅដល់ក្នុងមាននារីម្នាក់រត់មកអោបដៃជេមមីណាយភ្លាមៗ
Love« ខានជួបបងយូរហើយ អា៎វ! ហើយចុះបងប្រុសខាងនេះជាមិត្តរបស់បងមែនទេ?» នាងនិយាយទាំងស្នាមញញឹមទៅកាន់ជេម ធ្វើអោយហ្វូតឆ្ងល់
Gemini « អរ នេះគឺហ្វូត គេជាមិត្តបងតាំងពីតូចៗមក ហ្វូតនេះ
loveជាសិស្សប្អូនយើង» ពេលលឺសម្តីជេមនិយាយហើយloveក៏ដកដៃចេញហើយញញឹមមិនសូវសម
Fourth « សួស្តី បងហ្វូតជាមិត្តជេមមីណាយ »
Gemini « ហ្វូតតោះយើងទៅរកកន្លែងអង្គុយ » ជេមនិយាយចាប់ទាញដៃហ្វូតទៅអង្គុយតុមួយដោយមិនខ្វល់ពីខ្សែភ្នែករបស់នារី
ម្នាក់ដែលកំពុងតាមមើលពួកគេ
Fourth « អឺជេម មិចក៏នាំយើងមកក្លឹបចឹង? យើងមិនចេះផឹកទេណា» គេខ្សឹបសួរជេម
Gemini « មិនចេះក៏ផឹកទឹកក្រូចទៅ យើងក៏អត់ចេះផឹកដែរ » គេនិយាយហើយសើច
Fourth « ឯងឆ្កួតទេអី បើមិនចេះផឹកផងមកធ្វើអី តោះទៅកន្លែងផ្សេងវិញ» ហ្វូតរកទាញដៃជេមចេញទៅហើយតែជេមមីណាយទាញអោយអង្គុយចុះវិញ
Gemini « កម្ម៉ង់អីសុីរួចហើយ ឯងចង់ទៅណា» និយាយទាំងមុខចង់ខឹងដាក់ហ្វូត គេមិននិយាយអីតបតទៅវិញក៏ព្រមអង្គុយចុះវិញទាំងមុខក្រៀមក្រំ បន្ទាប់មកពួកគេបានញុំាអីជាមួយគ្នា
Fourth « យើងចង់ទៅផ្ទះវីញ»
Gemini « ប៉ុន្តែថ្ងៃនេះយើងបានប្រាប់ឯងហើយណា ថាយប់នេះឯងត្រូវដេកនៅផ្ទះយើង»
Fourth « អត់ទេ! យើងចង់ទៅផ្ទះវិញ » ហ្វូតនិយាយរួចក៏ដើរចេញទៅក្រៅចាំមុនក្នុងឡាន
🚘🚘🚘
  សភាពនៅក្នុងឡានក៏ស្ងប់ស្ងាត់មិនមាននរណានិយាយមុនទេ ដោយជេមមីណាយបានជូនហ្វូតត្រលប់មកវិញ ពេលមកដល់មុខផ្ទះហ្វូតចុះពីលើឡានរៀបនិងដើរចូលទៅក្នុងហើយជេមមីណាយក៏ដាច់ចិត្តសួរ (តាមពិតជេមមីណាយអត់ស្គាល់ផ្ទះហ្វូតទេតែជិះតាមផ្លូវអាឆីហ្វូតកូនញុមប្រាប់ផ្លូវរហូត👀😁)
Gemini « នែ៎! ឯងកើតអីមិចបានមុខឯងក្រម៉ូវបែបនេះ?»
Fourth « យើងគ្មានកើតអីទេ » គេនិយាយព្រមទាំងងាកមុខចេញពីជេមមីណាយ
Gemini « បើឯងអត់កើតអី មិចក៏មិនមើលមុខយើងហា៎?» ជេមនិយាយសំឡុតទៅហ្វូត
Fourth « យើងប្រាប់ហើយថាយើងអត់កើតអីទេ យើងចូលផ្ទះហើយ» ហ្វូតនិយាយរួចក៏ដើរចេញតែជេមចាប់ដៃមកវិញ
Gemini « ប្រាប់យើងមកថាឯងវាកើតស្អីហា៎ កុំអោយយើងប្រើធម៌ក្តៅដាក់ឯងអោយសោះ » គេសួរម៉ាត់ៗទៅហ្វូត
Fourth « ឯងធ្វើអី ឯងដឹងខ្លួនឯងហើយ មិនបាច់សួរយើងទេ » និយាយចង់ស្រក់ទឹកភ្នែក    ( កំសត់ណាស់កូនម្តាយ😭😭)
Gemini « ឯងខឹងនិងយើងរឿងនៅក្នុងក្លឹបនិងមែនទេ? រឿងដែលយើងមិនព្រមដូរទៅសុីអីនៅកន្លែងផ្សេងមែនទេ?»  គេនិយាយតិចៗ
Fourth « យើងមិនបានខឹងនិងឯងទេ តែយើងវាអន់ចិត្ត អន់ចិត្តនិងឯងដែលតំឡើងសម្លេងដាក់យើង ឯងដឹងហើយថាយើងជាមនុស្សបែបមិច » ហ្វូតនិយាយហើយអោនមុខចុះ ភ្លាមនោះជេមមីណាយក៏ចាប់ងើយមុខហ្វូតឡើងរួចក៏និយាយ
Gemini « ហ្វូត យើងសុំទោសណា យើងសុំទោសដែលតំឡើងសំលេងដាក់ឯង ឯងកុំអន់ចិត្តនិងយើងណា យើងសុំទោស» គេនិយាយសម្តីថ្នមៗទៅកាន់ហ្វូត. កាលនៅវិទ្យាល័យជេមមីណាយគេមិនដែលធ្វើអោយហ្វូតយំរឺពិបាកចិត្តជាមួយគេទេ គេតែងតែមើលថែនិងយកចិត្តទុកដាក់ជាមួយហ្វូតរហូត
Fourth « មិនអីទេ ឯងទៅផ្ទះចុះយប់ហើយ »
Gemini « ឯងសន្យានិងយើងសិនមក ថាឯងនិងមិនអន់ចិត្តជាមួយយើងទៀតទេណា » គេលើកដៃយកមកសន្យាជាមួយហ្វូត
Fourth « បានហើយទៅផ្ទះទៅ » គេនិយាយហើយក៏ដើរចូលក្នុង តែពេលនោះជេមមីណាយបានរត់ទៅថើបថ្ពាល់គេមួយខ្សឺត
Fourth « នែ៎ មិចក៏មកថើបយើងទៀតហើយ »
Gemini « គឺយើងថើបជាការលួងចិត្តនោះអី » គេនិយាយព្រម
ទាំងលៀនអណ្តាតដាក់ហ្វូត
Fourth « ឯងនេះចំណេញយើងរហូត » សម្លក់ទៅជេមមីណាយ
Gemini «អៀនបែបនេះឈប់អន់ចិត្តហើយមែនទេ បើឈប់ហើយយើងទៅផ្ទះវិញហើយណា» គេនិយាយព្រមទាំងសើចរួច
ក៏រត់ចូលក្នុងឡានបើកចេញទៅបាត់ទុកអោយហ្វូតលួចញញឹមម្នាក់ឯងនៅមុខផ្ទះ។

៙អរគុណអ្នកទាំងអស់គ្នាសម្រាប់ការSupport 🙏🫶
៚Fah Ying🌻🪥

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now