EP13 មនុស្សសំខាន់💋

702 50 2
                                    

Mark « យី ក្រែងអញជាមិត្តហែងហី សួរមិនបានមែន»
Gemini « អឺ តាមតែឯងទៅ លូវយើងទៅផ្ទះមុនហើយវើយ »
មកដល់ក្នុងឡាន
Fourth « យប់នេះយើងចង់ទៅផ្ទះ » ហ្វូតគេប្រាប់មុនព្រោះខ្លាចថាជេមមីណាយនិងនាំគេទៅផ្ទះគេទៀត
Gemini « យើងមិនទាន់បាននិយាយផង ឯងនិយាយមុនបាត់ » គេញញឹមចុងមាត់
Fourth « អឺ ចឹងបានយើងនិយាយឲបានមុនឯងនិងណា »
Gemini « ថ្ងៃនេះយើងប្រលែងឯងមួយយប់ចុះ »
Fourth « ប្រលែងៗ ធ្វើដូចយើងនិងជាខ្មោច»គេរអ៊ូតិចៗម្នាក់ឯង
Gemini « រអ៊ូអីមិញ? » ជេមងាកទៅសួរ
Fourth « គ្មានអីទេ ឯងមើលផ្លូវទៅ កុំមើលយើង » មុខង៉ូវ
Gemini « សង្សារអ្នកណាអីក៏កាចម៉េស » គេងាកទៅញញឹម ដាក់ហ្វូត
Fourth « មិនដឹង » គេងាកមុខចេញទាំងអៀន រឺឯជេមឃើញចារឹកហ្វូតបែបនេះហើយក៏សើចតិចៗ
Arrived Fourth house 🏡
ជេមមីណាយបានជូនហ្វូតមកដល់ផ្ទះរួចរាល់ហើយគេក៏រៀបនិង ទៅផ្ទះវិញដែរ
Gemini « យើងទៅផ្ទះហើយណា » គេបើកកញ្ចក់ឡានមកនិយាយជាមួយហ្វូត
Fourth « អឺ បើកអោយស្រួលបួលណា » ហ្វូតនិយាយព្រមទាំងលើកដៃបាយៗ តែភ្លាមនោះគេក៏រត់ទៅថើបថ្ពាល់ជេមមួយខ្សឺតរួចក៏រត់ចូលទៅក្នុងផ្ទះបាត់ ចំណែកឯងជេមអង្គុយភ្លឹកអៀនម្នាក់ឯងក្នុងឡាន
Gemini « មិញនេះគេថើបយើងហ៎រ » គេនិយាយម្នាក់ឯងព្រមទាំងយកដៃអង្អែលថ្ពាល់ផងដែរ ( មកធ្វើអៀនអីចក់មីណាយ)
ឯហ្វូតនោះវិញឡើងដល់បន្ទប់អង្គុយញញឹមញញែមម្នាក់ឯង
Fourth « អៃហ្វូត មិញនេះធ្វើស្អីនិង » គេសួរខ្លួនឯង🤣 គេហក់ឡើងទៅលើគ្រែដេកគ្រប់ភួយជិតបាត់ព្រោះតែអៀនពេក
Morning ☀️
  ថ្ងៃនេះជេមមីណាយទៅទទួលហ្វូតនៅផ្ទះដើម្បីទៅសាលារៀន ដូចរាល់ថ្ងៃ. ពេលពួកគេដើរចូលទៅក្នុងសាលាធ្វើឲក្រសែភ្នែកមួយគូកំពុងតែសម្លឹងមើលមកពួកគេយ៉ាងមិនដាក់ភ្នែក
Love friend « love ភីជេមគាត់កៀកកអ្នកណានិង ?» មិត្តloveសួររួចចង្អុលទីជេម
Love « ភីហ្វូត មិត្តភក្តិរបស់គាត់ »
Love friend « មិត្តភក្តិ តែមើលទៅស្និទ្ធគ្នាខ្លាំងណាស់ យើងគិតថាលើសពីមិត្តហើយ » love មិនបានតបជាមួយមិត្តគេទេ តែគេបានញញឹមតិចៗ. ដល់ម៉ោងបាយថ្ងៃត្រង់ពួកគេបានចុះមកញុំាបាយជុំគ្នាដូចរាល់ដង តែលើកនេះហ្វូតបានចុះមកមុនជាមួយ វីននី ហ្វដ និងប្រ៉ម ដោយមិនទាន់ឃើញជេមចុះមកជាមួយមិត្តគេ
ហ្វូតកំពុងបានទៅកម្ម៉ង់បាយរួចក៏មកអង្គុយវិញ តែពេលនោះមាន នារីម្នាក់ដើរកាន់បាយមកជម្ពក់ជើងក្រពប់បាយដាក់ហ្វូតពេញខ្លួន
Love « អឺ សុំទោសណាចា៎ » គេងើយមុខទៅនិយាយដាក់ហ្វូត
Fourth « អរ នេះណងloveទេហ៎រ ភីស្មានតែនរណាគេមកពីណា មិនអីទេណាបាទណងlove» ហ្វូតតបទាំងទឹកមុខមិនសូវរីក
Love « តែថានេះខ្លួនភីហ្វូតប្រឡាក់អស់ហើយមិនអីពិតមែនហ៎រ» loveសួរទៅហ្វូតទឹកមុខបែបឌឺដង
Fourth « អូ មិនអីទេ អាវនេះភីអាចបោកបាន ព្រោះប្រឡាក់ត្រឹមតែបាយធម្មតាប៉ុណ្ណោះមិនមានអីធំដុំទេ » ហ្វូតតបឡើងជឿជាក់
Love « ត្រូវតែបោកចឹងហើយ បើមិនបោកនិងមានអីពាក់ទៀត ទៅ មានតែមួយនិងផងមែនអត់ភីហ្វូត » ហ្វូតរកតបទៅវិញហើយតែពេលនោះជេមក៏មកដល់
Gemini « មានរឿងអីនិងហ្វូត?» មកដល់ភ្លាមគេសួរទៅហ្វូតភ្លាម
Gemini « មិចក៏អាវឯងប្រឡាក់បែបនេះ ?» គេសួរហ្វូតព្រមទាំងក្រឡេកទៅមើលមុខlove
Love « ភីជេមមីណាយ នេះខ្ញុំមិនបានតាំងចិត្តទេណា មិញនេះខ្ញុំជម្ពក់ជើងតែប៉ុណ្ណោះ » loveស្រាប់តែនិយាយមកភ្លាមៗគ្រាន់តែជេមសម្លឹងមុខគេ
Gemini « នេះ ភីមិនទាន់បានថាអោយloveឯណា មិចក៏ភ័យបែប នេះហា៎ស ?» ជេមនិយាយមួយៗ
Love « តែខ្ញុំខ្លាចភីមិនជឿខ្ញុំនោះអី » គេនិយាយដូចមួម៉ៅ
Gemini « ភីមិនទាន់ថាភីមិនជឿឯណា តែភីចង់ឲloveនិយាយ ធម្មតាក៏បាន មិនបាច់ភ័យទេបើមិនធ្វើអីខុស » loveគេគិតក្នុងចិត្តព្រោះតែនេះជាគម្រោងរបស់គេធ្វើដាក់ហ្វូត
Love « នេះភីថាឲខ្ញុំមែនទេ ?» នាងនិយាយទាំងអន់ចិត្ត
Gemini « ភីមិនបានថាឲloveទេ»
Love « នេះភីលែងទុកចិត្តខ្ញុំហើយហ៎រ ព្រោះតែភីហ្វូតមែនទេ »
Gemini « ហ្វូត គេមិនដឹងរឿងអីទេ កុំយកហ្វូតមកពាក់ព័ន្ធ »
Love « ភីជេមមីណាយការពារភីហ្វូតហ៎រ? រួចចុះខ្ញុំ» នាងនិយាយទាំងអារម្មណ៍ខឹង
Gemini « ភីមិនបានការពារអ្នកណាទាំងអស់ » គេតបទៅlove
Love « ចុះហេតុអីខ្ញុំនិយាយពីភីហ្វូតមិនបាន? តាំងពីភីហ្វូតមក ខ្ញុំមិនដែលបានស្និទ្ធជាមួយភីជេមមីណាយយូរហើយ គ្រប់យ៉ាងក៏ព្រោះតែគេម្នាក់គត់ » love និយាយព្រមទាំងបាញ់ក្រសែភ្នែកទៅហ្វូត
Gemini « ភីប្រាប់ថាកុំយកហ្វូតមកពាក់ព័ន្ធស្តាប់មិនលឺមែនទេ? គេជាមនុស្សសំខាន់របស់ខ្ញុំហាមនិយាយពាក់ព័ន្ធជាមួយគេឲសោះ ខ្ញុំប្រាប់នាងជាលើកចុងក្រោយ » ជេមមកនិយាយទល់មុខ សម្តីម៉ាត់ៗដាក់love
Love « មនុស្សសំខាន់?» នាងគិតក្នុងចិត្តម្នាក់ឯង . ជេមមីណាយនិយាយរួចក៏ទាញដៃហ្វូតចេញទៅបាត់
Love « ខ្ញុំនិងមិនធ្វើឲអ្នកទាំងពីរមានក្តីសុខទេ » នាងបែរទៅរកជេមមីណាយនិងហ្វូតដែលកំពុងតែកាន់ដៃគ្នាដើរចេញទៅ.

*អរគុណអ្នកទាំងអស់គ្នាសម្រាប់ការsupport🙏✨see you next EP😽💞

៚FahYing🦁🐭

ភាសាបេះដូង🤍( ចប់ )Where stories live. Discover now