តើអ្នកទាំងអស់គ្នាជឿងថាពិភពស្រមើស្រម៉ៃមានពិតដែរឬទេ សួស្ដីខ្ញុំបាទ ចន ជុងគុក ខ្ញុំជាមនុស្សមកពីពិភពស្រមើស្រម៉ៃខ្ញុំដឹងថាខ្ញុំនិយាយទៅអ្នកទាំងអស់គ្នាប្រាកដជាមិនជឿទេប៉ុន្តែវាជាការពិតខ្ញុំមកពិភពមនុស្សពិតនេះគឺដើម្បីមករស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ទោះជីវិតខ្ញុំប្រថុយនឹងគ្រោះថ្នាក់ប៉ុណ្ណាក៏ខ្ញុំមិនខ្លាចដែរអ្វីដែលខ្ញុំខ្លាចនោះគឺមិនបានរស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ ម្នាក់នោះគឺ ផាក ជីមីន ខ្ញុំមិនដឹងថាជានិស្ស័យឬជាកម្មពារទេដែលអោយពួកយើងបានជួបគ្នាអ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថាពិភពស្រមើស្រម៉ៃវាគ្រាន់តែជារូបភាពដែលបង្កើតឡើងហើយឆ្លងចូលការសុបិនរបស់មនុស្សនៅភពដែលយើងរស់នៅសព្វថ្ងៃនេះ ប៉ុន្តែការពិតទៅពិភពស្រមើលស្រម៉ៃគឺមានមនុស្សរស់នៅដូចភពយើងអញ្ចឹងគ្រាន់តែពួកយើងមិនអាចមើលឃើញពួកគេនោះទេហើយបើសិនជាពួកយើងបានវង្វេងចូលពិភពនោះហើយមានទំនាក់ទំនងជាមួយមនុស្សនៅពិភពនោះយើងនឹងមិនអាចចេញពីពិភពនោះបានទេឬក៏ត្រូវប្ដូរគ្នា ជាក់ស្ដែងដូចរូបខ្ញុំផ្ទាល់ខ្ញុំសុខចិត្តចេញពីពិភពនោះមករស់នៅជាមួយប្រពន្ធរបស់ខ្ញុំទាំងដឹងហើយថាវាគ្រោះថ្នាក់
+ចូលសាច់រឿង
ចុះបើអូនមិនដាស់បងវិញនោះតើនឹងមានអ្វីកើតឡើង » ជីមីនសួរឡើងទាំងទឹកមុខមុនសូវស្រស់ស្ទើរមិនគួរអោយជឿថារឿងបែបនេះវាមានពិតមែន
បងនឹងមិនអាចក្រោកមកនិយាយជាមួយអូនជារាងរហូត » ជុងគុក
ហេតុអ្វីទៅ? » ជីមីន
ព្រោះបងជាមនុស្សនៅពិភពស្រមើស្រម៉ៃ បើបងវង្វេងទៅពិភពនោះម្ដងទៀតហើយមិនក្រោកតាមពេលវេលាកំណត់ (ពេលព្រឹក ) នៅភពយើងទេបងនឹងមិនក្រោកជារាងរហូត » ជុងគុក
តើមានវិអីដោះស្រាយទេ? ធ្វើបែបណាទើបបងលែងជាប់ក្នុងពិភពនោះទៀត? » ជីមីន នាយតូចពេលនេះគេបារម្ភពីជុងគុកខ្លាំងណាស់បើមិនព្រោះតែខ្លួនវង្វេងចូលពិភពនោះទេជុងគុកក៏មិនត្រូវមកតាមខ្លួនហើយក៏មិនជួបរឿងបែបនឹងដែរ
