សុបិន Ss 2 Part 3

228 15 0
                                        

     « មុខបងស្លេកម្លេះជុងគុក បងមានរឿងអីមែនទេ » មកដល់ផ្ទះវិញឃើញទឹកមុខស្វាមីមិនសូវល្អជីមីនក៏សួរឡើងទោះគេរាងឆ្នាស់ចូលចិត្តរករឿងប្ដីបន្តិចមែនតែគេក៏ចេះ Take Care ប្ដីដែរណា

« គ្មានទេបងគ្រាន់តែរាងឈឺក្បាលបន្តិចបន្ទួចលេបថ្នាំរួចគេងបន្តិចអស់អីហើយណា » ជុងគុក ជ្រើសយកការកុហកដើម្បីកុំអោយប្រពន្ធបារម្ភ

«បងមិនពូកែកុហកទេជុងគុកប្រាប់អូនតាមត្រង់មកថាមានរឿងអី »

« គឺ... » ជុងគុក ស្ទាក់ស្ទើរក្នុងការនិយាយរឿងគ្រប់យ៉ាងប្រាប់ប្រពន្ធគេមិនចង់អោយជីមីនដឹងពីសម្ពាធដែលគេជួបកន្លងមកនោះទេ

« និយាយឬមិននិយាយឥឡូវ បើមិននិយាយថ្ងៃនេះកុំមកប៉ះខ្ញុំ » ជីមីនប្ដូរពីអូនមកខ្ញុំវិញក្រោយពីប្ដីមិនព្រមប្រាប់ខ្លួនថាមានរឿងអី

« គឺរឿងគ្រួសារ » ជុងគុក

« អរ មែនហើយនិយាយរឿងគ្រួសារអូនដូចជាមិនដែលឮបងនិយាយសោះ ចុះថ្ងៃនេះមានរឿងបានជាបងក្លាយជាបែបនេះ »

« គឺ ណាមជុន វាផ្ញើសំបុត្រមកហើយក៏និយាយថាចង់នាំកូនថេយ៍ទៅជួបតាយាយគេ » ជុងគុក

« គ្រាន់តែមិត្តបងថាចង់នាំកូនទៅជួបតាយាយគេបងមានប្រតិកម្មដល់ថ្នាក់នេះផងហី អោយគេទៅជួបតាយាយគេបន្តិចទៅក៏ល្អដែរណានេះអូនមិនដែលដឹងសោះថាបងក៏មានប៉ាម៉ាក់ដែរ និយាយអញ្ចឹងបងបានអានសំបុត្រចប់ទេ? » ជីមីន

« អត់ទេដាច់ខាតបងមិនអោយកូនបងទៅជាន់ផ្ទះនោះទេ អានមិនចប់ទេបងមិនចង់ដឹងឮរឿងផ្ទះនោះទេ » ជុងគុក

« អោយសំបុត្រមកអូនអ្នកអានវិញបើបងមិនអានបន្តធ្វើមិចដឹងថា ណាមជុន ចង់និយាយពីអ្វីខ្លះទៅ » ជីមីន

                            [ បន្តសំបុត្រ ]

     សុំទោសផង ជុងគុក យើងមិនគួរនិយាយរឿងនេះទេយើងដឹងថាឯងនៅតែគិតរឿងថ្ងៃនោះ តែយើងចង់ប្រាប់ឯងថាលោកពូចនគាត់ផ្លាស់ប្ដូរហើយ គាត់នឹកឯងណាស់ យើងដឹងថាឯងឈឺខ្លាំងប៉ុន្តែយ៉ាងណាក៏គាត់នៅតែជាអ្នកមានគុណរបស់ឯងដែរ បើអាចឯងត្រឡប់មករស់នៅទីនេះវិញមកគ្រប់គ្នានឹកឯងណាស់ រឿងដែលហួសហើយឯងគួរតែបំភ្លេចចោលទៅយើងមិនចង់ឃើញឯងរស់អោបទុក្ខរហូតដល់ថ្ងៃស្លាប់ទេសម្លាញ់

Short Novel JikookМесто, где живут истории. Откройте их для себя