+វីឡា Jeon
« ជីមីនហា៎ អោយប៉ាសុំទោសដែលយកតារាមកថតអោយក្រុមហ៊ុនមិនប្រាប់កូន ចាំប៉ាអោយលេខាប្រាប់អ្នកនាង ស៊ូយ៉ុន ថាក្រុមហ៊ុនយើងឈប់យកនាងថតហើយ បើកទ្វារអោយប៉ាចូលបន្តិចមកណា » ជុងគុក គោះទ្វារព្រមទាំងនិយាយលួងលោមអោយគេបើកទ្វារ តែក្មេងម្នាក់នេះក្បាលរឹងណាស់តែធ្វើអោយខឹងហើយលួង 2 អាទិត្យមិនបាត់ផង
« ចេញពីបន្ទប់ខ្ញុំទៅកុំមកគោះទ្វារថ្លង់ណាស់ » ជីមីន និយាយហីៗស្ដាប់ទៅដូចមិនទំនងសោះ
« មិនចេញទេដរាបណាកូនមិនបើកទ្វានិយាយជាមួយប៉ាតាមសម្រួលប៉ានិងគេងនៅទីនេះមិនទៅណាទេ » ជុងគុក
« លោកមិនមែនជាប៉ារបស់ខ្ញុំទេកុំប្រើពាក្យប៉ាកូនជាមួយខ្ញុំ ខ្ញុំវាសែនជ្រេញ លឺហើយចង់ក្អួត » ពាក្យសម្ដីរបស់ជីមីនធ្វើអោយអ្នកដែលកំពុងស្ដាប់ហាក់ចុកទ្រូងខាងឆ្វេងដោយមិនដឹងមូលហេតុ កន្លងមកអ្នកណាជាអ្នកហៅគេថាប៉ា អ្នកណានិយាយថាស្រឡាញ់ប៉ាជាងគេលើលោក ចុះពេលនេះ?
« ........ » ស្ងាត់
« ទៅណាបាត់ហើយ ងាប់បាត់ហើយទេដឹងនេះ » ដោយឃើញថាជុងគុកស្ងាតមិនតបមិននិយាយអ្វីទៀតជីមិនក៏និយាយឡើងទាំងមិនបើកទ្វារដដែល
« ហុឹស មនុស្សចង្រៃធ្វើអីមិនដែលឃើញក្បាលយើងទេ ហុឹក »
« ចាំមើលណាខ្ញុំនឹងអោយម៉ាក់លែងក្បាលលោកឯងចោលស្អប់ណាហា៎ ហុឹកហុឺ » ជីមីន និយាយម្នាក់ឯង និយាយផងយំផង
តុក-តុក
« អ្នកប្រុសតូច កូនចៅលោកគីមយកទឹកអប់មកអោយអ្នកប្រុសបើកទ្វារមក » អ្នកបម្រើ
ក្រាក៚
« ចង្រៃយ៎ មកនៅអីមុខបន្ទប់ខ្ញុំនឹងស្មានតែទៅងាប់ឯណាបាត់ហើយតើឃើញស្ងាត់មួយថ្ងៃហើយ ម៉ោះបងរីន ហុចទឹកអប់អោយខ្ញុំមក ខ្ញុំប្រញាប់ចូលបន្ទប់វិញមិនចង់ជួបមុខអ្នកខ្លះទេ » ជីមីន និយាយ តែភ្នែកសម្លក់ជុងគុកដែលឈរនៅមុខបន្ទប់គេមិនទៅណាសោះ
« ចាស៎ នេះអ្នកប្រុស » រីនហុចដប់ទឹកអប់ដែលកូនចៅថេយ៉ុងយកមកអោយនោះទៅជីមីន ចំណែកឯជុងគុកឈរមើលមិននិយាយអ្វីទាំងអស់
