លង់ស្នេហ៍ប៉ាចុងវ័យក្មេង ភាគ៥

409 28 0
                                        

« មីននី បងសុំទោសដែលលាក់បាំងអូនរហូតមក ថាបងនិងអ្នកបងជាប្ដីប្រពន្ធនិងគ្នាទាំងដែលវាត្រឹមជាការ រៀបការក្លែងក្លាយប៉ុណ្ណោះ » ជុងគុក

« លោកនិងម៉ាក់ជាប្ដីប្រពន្ធក្លែងក្លាយមានអីពាក់ព័ន្ធនិងខ្ញុំ » ជីមីន

« ពាក់ព័ន្ធព្រោះអូនជាគូរដណ្ដឹងរបស់បង » ជុងគុក និយាយទាំងសម្លឹងមុខជីមីនចំៗ     រឿងស្អីអោយប្រាកដនិងគូរដណ្ដឹងស្អី? ភ្ជាប់ពាក្យតាំងពីពេលណាមកមិចក៏ Admin អត់ដឹងចឹង

« គូរដណ្ដឹង? ភ្ជាប់ពាក្យតាំងពីពេលណាមក? ខ្ញុំមិនបានព្រមព្រាងអញ្ខឹងហើយខ្ញុំគឺនៅលីវ គ្មានគូរដណ្ដឹង គ្មានសង្សារ អីទាំងអស់ » ជីមីន

« បងសុំទោសពិតមែនណាមីននី យ៉ាងណាក៏ពួកយើងជាគូដណ្ដឹងនិងគ្នាដែរ អូនលើកទោសអោយបងម្ដងមិនបានទេហី បងធ្វើគ្រប់យ៉ាងក៏ដើម្បីបាននៅក្បែរអូនដែរ ហុឹក » ទ្រាំមិនបានទឹកភ្នែកដែលខំទប់ហូហូរចុះមកនៅនិងមុខរាងតូចតែម្ដង ចំណែកអ្នកដែលឃើញនោះហាក់ហួសចិត្តជាខ្លាំង ប្រុសស្អីយំដូចមនុស្សស្រីគ្រាន់តែលួងគេមិនបាត់សោះយំដែរ សំខាន់មិនមែនយំតិចឯណា យំដូចក្មេងដែរត្រូវម្ដាយទុកចោលកណ្ដាលព្រៃម្នាក់ឯងអញ្ចឹង

« ហ៊ើយ ថយចេញទៅកុំមកយំមុខខ្ញុំ មនុស្សប្រុសស្អីទន់ជ្រាយជាងមនុស្សស្រីទៀត រឿងប៉ុណ្ណឹងសោះយំដែរ បានហើយចេញទៅខ្ញុំទៅធ្វើការ » ជីមីននិយាយហីៗ ហើយក៏ប្រុងដើរចូលក្នុងផ្ទះវិញទាំងមាត់និយាយទៅធ្វើការសោះ និយាយទៅមនុស្សមាត់ខុសពីចិត្តអញ្ចឹងមែន

« ម្ចាស់តូចមានរឿងហើយបាទ » ស៊ូវុន ចូលមកប្រាប់ជីមីនថាមានរឿងហើយ ក៏អោនមកខ្សឹបដាក់ត្រចៀកគេ មិនដឹងថាមានរឿងសម្ងាត់អ្វីនោះទេ

« ល្អយើទៅឥឡូវនេះហើយ លោកជួយនាំប្រុសម្នាក់នេះទៅក្នុងផង មើលគេអោយជាប់កុំអោយមកតាមខ្ញុំបានអោយសោះណា »

« បាទម្ចាស់តូច » និយាយហើយ ស៊ូវុន ក៏អោយសញ្ញាទៅកាន់អង្គរក្ស 2 នាក់ដែលឈរក្បែរនោះមកចាប់ជុងគុកទៅក្នុង ចំណែកឯជីមីនវិញទៅណាមិនដឹងទេបើកឡានទៅតែម្នាក់ឯងប៉ុណ្ណោះ សំខាន់បើកឡានឡើងកញ្ចាស់ ហួសសម័យទៅហើយ 2024 ឥឡូវហើយគេលែងជិះឡានម៉ាកនិងអស់ហើយតែជីមីនបែរជាជិះទៅវិញ ក្រែងជាតារាល្បីហី? មិនខ្លាច fan ឃើញត្រូវគេប៊ូលីទេ?

Short Novel JikookМесто, где живут истории. Откройте их для себя