Vhope
Taehyung Top x Hobi Btt
មុននេះកូននិយាយថាមិច ថេយ៉ុង » បន្ទាប់ពីភ្ញាក់ផ្អើលទាំងពីរនាក់ប្ដីប្រពន្ធអស់មួយសន្ទុះរួចមកជីមីនក៏សួរបញ្ជាក់កូនប្រុសដើម្បីអោយកាន់តែច្បាស់
គឺ កូនបានយល់សិប្តឃើញក្មេងប្រុសម្នាក់ រាងតូច ប៉ុន្តែអាយុគេអាចជាប្រហែលៗនិងកូនដែរ បើមើលតាមទិដ្ឋភាពនៅកន្លែងនោះមិនដូចជាភពរបស់យើងទេ ម៉ាមី តែកូនក៏មិនច្បាស់ដូចគ្នាថាទីនោះជាកន្លែងណា ប៉ុន្តែកូនមានអារម្មណ៍ថាទីនោះដូចជាកន្លែងដែលកូនរសនៅឬមានអ្វីម្យ៉ាងដែលពាក់ព័ន្ធនិងកូននៅទីនោះ » ថេយ៉ុង
កូនទើបតែសុបិនបែបនេះថ្ងៃនេះឬថេយ៉ុង » ជីមីនសួរបញ្ជាក់
អត់ទេម៉ាមីកូនសុបិនឃើញកន្លែងដដែលៗនិងក្មេងប្រុសម្នាក់នោះតាំងពីកូនមានអាយុប្រាំមួយឆ្នាំមកម្លេះ ប៉ុន្តែមិនមែនមានតែក្មេងនោះទេណាម៉ាមី កន្លែងនោះមានមនុស្សរស់នៅច្រើនណាស់ »
ចុះកន្លែងនោះមានរូបរាងបែបណាដែរកូនប្រុស ហើយការរស់នៅយ៉ាងមិចដែរ គេរៀបចំផ្ទះដូចយើងទេ » លើកនេះជុងគុកជាអ្នកសួរម្ដងព្រោះគេសង្ស័យថាកូនប្រុសគេអាចនឹងចូលទៅពិភពស្រមើស្រម៉ៃហើយ
ទីនោះគ្មានដើមឈើដូចនៅភពយើងទេប៉ាៗ ប៉ុន្តែជំនួសមកវិញនូវផ្កាដ៏ស្រស់ស្អាតគ្រប់កន្លែងតាមដងផ្លូវផងដែរ បើតាមផ្ទះពោរពេញទៅដោយពន្លឺតូចៗដែលមានគ្រប់ពណ៌ វាស្រដៀលទៅនិងអំពូលភ្លើងពណ៌ប៉ុន្តែវាគ្មានខ្សែរ ទេវាអណ្ដែតគ្រប់កន្លែងជុំវិញផ្ទះទាំងអស់ ហើយមនុស្សនៅទីនោះអត់ញាំបាយទេប៉ាៗកូនមិនដឹងថាគេញាំអ្វីនោះទេ ហើយនៅមានទៀតប៉ាៗ គឺនៅទីនោះពេលវេលាដើរខុសភពយើងណា ភពនេះយប់តែកន្លែងនោះបែរជាពេលព្រឹកទៅវិញកូនមិនយល់ទេ » ថេយ៉ុង រៀបរាប់យ៉ាងវែងអន្លាយធ្វើអោយប៉ាៗនិងម៉ាមីរបស់គេស្ដាប់ឡើងចំហរមាត់ទៅហើយ
បានហើយឆាប់រៀបចំខ្លួនទៅរៀនទៅកូនប្រុស ថ្ងៃនេះចាំប៉ាជូនកូនទៅរៀនណា » ជុងគុកនិយាយទាំងសម្លឹងមុខភរិយាហាក់ចង់បញ្ជាក់ថាគេមានរឿងត្រូវនិយាយគ្នាក្នុងពេលបន្តិចទៀតនេះ
