លង់ស្នេហ៍ប៉ាចុងវ័យក្មេង ភាគ៨

313 20 0
                                        

« យ៉ាងមិចដែរមានអ្នកជំទាស់ទៀតទេ? » ជុងគុក

« .......... » ស្ងាត់គ្មានការឆ្លើយតប

« ហេតុអីក៏ស្ងាត់? បើថាចង់ដកភាគហ៊ុនក៏ប្រាប់មក បើមិនដកភាគហ៊ុនទេ មេត្តា គោរពខ្ញុំដែលជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុនផង » ជុងគុក

« បាទ/ចាស៎ លោកអគ្គនាយក » ដល់ពេលលឺជុងគុកនិយាយអញ្ចឹងពួកម្ចាស់ភាគហ៊ុនទាំងអស់ក៏ឆ្លើយឡើងទាំងអោនមុខចុះព្រោះតែខ្លាចឥទ្ធិពលរបស់ជុងគុកបើទោះបីគេជាក្មេងក៏ពិតមែនប៉ុន្តែគេហាកមានអំណាចជាងមនុស្សធំទៅទៀត

« បើអស់អីហើយបិទការប្រជុំត្រឹមនឹងចុះ » ជុងគុក

« បាទ គោរពលាលោកអគ្គនាយក » ម្ចាស់ភាគហ៊ុនចាស់ៗទាំងអស់អោនគោរពអគ្គនាយកវ័យក្មេងគ្រប់គ្នា

« លោក មីន ដូវុន ឈប់សិន » ជុងគុក

« បាទ អគ្គនាយកមានការអ្វីជាមួយខ្ញុំមែនទេ » លោកមីនសួរឡើង

« បើគ្មានការខ្ញុំក៏មិនឃាត់លោកអោយឈប់ដែរ » ជុងគុក

« បាទ? » លោកមីន

« ខ្ញុំចង់អោយលោកយកឯកសារទាំងអស់ពេលដែលប៉ាមិនបាននៅមើលក្រុមហ៊ុនមកអោយខ្ញុំពិនិត្យឡើងវិញទាំងអស់ អំពីចំណាយ  ចំណូល  នឹងគម្រោងទាំងអស់ មកអោយខ្ញុំនៅថ្ងៃស្អែកម៉ោង 7:00 ព្រឹក » ជុងគុក គេចង់ដឹងពីទិន្នន័យក្រុមហ៊ុនពេលដែលប៉ារបស់គេមិននៅ

« ថា-ថាមិច? » លោកមីនសួរទាំងភ្ញាក់ផ្អើល ឯកសារ រយៈពេល 2 ឆ្នាំអោយរៀចំ 1 ថ្ងៃធ្វើយ៉ាងមិចទាន់លោកអើយ មិនដឹងថារយៈពេល 2 ឆ្នាំមកនេះគាត់បានធ្វើខុសគោលការណ៍ក្រុមហ៊ុនអ្វីខ្លះផង

« ទិន្នន័យក្រុមហ៊ុនទាំងអស់បន្ទាប់ពីប៉ារបស់ខ្ញុំមិននៅលោកត្រូវប្រម៉ូលមកអោយខ្ញុំនៅព្រឹកស្អែកកុំខានមិនអញ្ចឹងទេលោកត្រៀមរើឥវ៉ាន់ចេញពី Jeon Group ទៅ » ជុងគុក

« បាទ ខ្ញុំនឹងរៀបចំជូនលោកអគ្គនាយកឥឡូវនេះហើយ » លោកមីន តបទាំងញ័រមាត់ព្រោះតែភ័យ ជុងគុក មកវិញលើកនេះដូចជាមិនធម្មតាពិតមែន តើគេចង់ធ្វើអ្វីអោយប្រាកដទៅ

« ល្អណាស់ទៅធ្វើតួនាទីរបស់លោកចុះ » ជុងគុក

« បាទ »

Short Novel JikookМесто, где живут истории. Откройте их для себя