« ខ្ញុំគ្មានគ្រួសារឯណាទៀតទេក្រៅពីប៉ាម៉ាក់របស់ខ្ញុំនោះ » ក្មេងតូច ជុងគុក តបទៅកាន់អ្នកស្រីយូអុី ទាំងទម្លាក់ទឹកមុខចុះ វាពិតណាស់គេគ្មានសាច់ញាតិឯណាក្រៅពីប៉ាម៉ាក់គេនោះទេ ឥឡូវពួកគាត់ក៏បានទៅចោលគេទៀតអោយគេរំពឹងអ្វីទៅ មិចក៏មិនអោយគេស្លាប់តាមប៉ាម៉ាក់គេតែម្ដងទៅ
« មិនអីទេចាំបងយកឯងទៅផ្ញើនឹងអ្នកម៉ាក់របស់បងណាឯងចាត់ទុកគាត់ដូចជាម៉ាក់របស់ឯងទៅចុះណា គាត់ស្រឡាញ់ក្មេងណាស់ » អ្នកស្រីយូអុី និយាយបែបនេះក៏ព្រោះតែគាត់មិនអាចយកជុងគុកទៅនៅផ្ទះជាមួយគាត់បានទេ គាត់មានប្ដីហើយក៏មានកូនម្នាក់ទៀត ដែលពេលនេះកូនប្រុសរបស់គាត់មានអាយុ 8 ឆ្នាំហើយគេខូចណាស់ មិនចូលចិត្តអោយម៉ាក់របស់គេលេងជាមួយក្មេងដទៃក្រៅពីគេឡើយ បើគេឃើញគេនិងធ្វើបាបក្មេងដែលម៉ាក់គេលេងជាមួហនោះយ៉ាងចាស់ដៃមិនខានទេ មីននីឆ្នាស់តាំងពីក្មេងហ្មងកូនឆី
« បាទ បងស្រី » ជុងគុក ឆ្លើយយ៉ាងសុភាពគួរអោយស្រឡាញ់ព្រោះតែគេជាក្មេងដែលងាយនិងចុះសម្រុងជាមួយពិភពខាងក្រៅណាស់ ពិសេសគេទុកចិត្តអ្នកស្រីយូអុីព្រោះគាត់បានជួយគេចេញពីក្នុងឡាន អញ្ចឹងហើយគេជឿជាក់ថាគាត់ជាមនុស្សល្អអាចអោយគេផ្ញើជីវិតបាន
« ល្អណាស់ចាំបងស្រីជូនឯងទៅពេទ្យពិនិត្យរាងកាយសិនណា មើលទៅឯងក៏ត្រូវធ្ងន់ដែរ ចំណែករឿងសាកសព្វប៉ាម៉ាក់ឯងចាំបង បញ្ជារកូនចៅមកយកទៅធ្វើបុណ្យពេលប៉ូលីសធ្វើកុសលវិច័យរួចរាល់ណា » អ្នកស្រីយូអុី
« ខ្ញុំមិនអីទេ រំខានបងស្រីច្រើនហើយ » ជុងគុក
« បើឯងចាត់ទុកបងជាបងស្រីហើយ កុំនិយាយពាក្យថារំខាន ជាមួយបង បងប្អូន គេមិនប្រើពាក្យទាំងអស់និងទេ គេត្រូវជួយគ្នាពេលលំបាកទើបហៅថាបងប្អូនពិតប្រាកដ » អ្នកស្រីយូអុី
« បាទ តាមតែបងស្រីនិយាយទៅអញ្ចឹង » បន្ទាប់ពីជុងគុកតបបែបនោះហើយអ្នកស្រីយូអុីក៏នាំគេទៅបន្ទីពេទ្យដើម្បីពិនិត្យរាងកាយគេថាមានប៉ះពាល់អ្វីឬអត់ ប៉ុន្តែ ចម្លើយដែលទទួលបានពីពេទ្យគឺ
« គ្មានអ្វីធ្ងន់ធ្ងរទេគ្រាន់តែបែកក្បាលបន្តិច និង របួសសើរស្បែកប៉ុណ្ណោះ លាបថ្នាំហើយទៅបើកថ្នាំលេប 2-3 ថ្ងៃក៏អស់អីហើយ » លោកគ្រូពេទ្យ
