លង់ស្នេហ៍ប៉ាចុងវ័យក្មេង ភាគ១០

407 23 2
                                        

« បានហើយបិទទៅយើងមិនចង់ឃើញទេ ហុឹក ប៉ាសុំទោស ណាយ៉ុង » លោកមីន និយាយទាំងទឹកភ្នែក គាត់ឈឺចាប់ណាស់ដែលត្រូវបើកភ្នែកមើលដោយមិនអាចជួយអ្វីកូនបានអញ្ចឹងនោះ

« យ៉ាងមិចដែរលោកដឹងហើយមែនទេថាពេលដែលលោកសម្លាប់ប៉ាម៉ាក់គេតើក្មេងដែលឃើញប៉ាម៉ាក់ខ្លួនស្លាប់ចំពោះមុខ ប៉ុន្តែខ្លួនបែរជាមិនអាចជួយគាត់បាន តើគេមានអារម្មណ៍បែបណា » ជុងគុក បន្តសួរទាំងញញឹម គេមិនចង់ធ្វើបាបកូនស្រីគាត់ទេប៉ុន្តែមនុស្សដូចជាលោកមីន បើមិនធ្វើបែបនេះទេគាត់គ្មានថ្ងៃដឹងពីការឈឺចាប់របស់អ្នកណាទេ

« ឯងសម្លាប់យើងទៅ ហុឹក សម្លាប់យើងឥឡូវនេះទៅ » លោកមីន គាត់ទទូចអោយជុងគុកសម្លាប់គាត់ព្រោះតែគាត់មិនអាចទ្រាំមើលការឈឺចាប់ វេទនា របស់កូនស្រីគាត់បន្តទៀតទេពេលនេះគាត់ដូចស្លាប់ទាំងរស់អញ្ចឹង

« កុំទាន់បង្ខំអីលោក មីន ដូវុន មុននិងក្រោយគង់តែស្លាប់ទេគ្រាន់តែមិនមែនពេលនេះប៉ុណ្ណោះ » ជីមីន និយាយជំនួសជុងគុកម្ដង មុននិងស្លាប់គាត់គួរតែ បានដឹងរឿងខ្លះដែលទាក់ទងអំពីប្រពន្ធរបស់គាត់ដែរ មិចនិងអាចបណ្ដោយអោយគាត់ស្លាប់ទទេអញ្ចឹងបានទៅ បើអញ្ចឹងមែននោះគាត់ឆ្លើយនិងយមរាជបែបណាទៅពេលដែលយមរាជសួរពីប្រពន្ធនោះ

« ឯងចង់មានន័យថាមិច » លោកមីន សួរដោយសំឡេងស្មើរព្រោះតែមិនយល់ន័យរបស់ជីមីន

« លោកចង់ដឹងមែនទេ? តើលោកដឹងទេថាហេតុអីប្រពន្ធលោករត់ចោលលោកទុកកូនស្រីអោយលោកចិញ្ចឹមតែម្នាក់ឯងអញ្ចឹងនោះ » ជីមីនដើរទៅជិតលោកមីនហើយក៏សួរឡើង

« រឿងគ្រួសារយើងក្មេងដូចឯងកុំមកចេះដឹងអី » លោកមីន

« ខ្ញុំក៏មិនចង់ចេះដឹងរឿងគ្រួសារលោកប៉ុន្មានដែរ ដែលនិយាយនេះក៏ព្រោះតែចង់អោយលោកដឹងថាប្រពន្ធរបស់លោកមិនមែនរត់តាមប្រុសទេ ហាសហា ខ្ញុំនិងចំណាយពេលនិទានរឿងមួយអោយលោកស្ដាប់ទៅចុះ » ជីមីន

ក្នុងការស្រម៉ៃ

« ហ្អឹក ខ្ញុំសុំអង្វរលោកកុំសម្លាប់ប្ដីរបស់ខ្ញុំអី លោកអោយខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរ ហុឹក សុំត្រឹមលោកកុំធ្វើបាបប្ដីនិងកូនរបស់ខ្ញុំទៅបានហើយ » លោកស្រី មីន ស៊ូហុី យំអង្វរជីមីនព្រោះតែជីមីនប្រាប់ថាប្ដីរបស់គាត់ជាឃាតករសម្លាប់ប៉ារបស់គេ ហើយពេលនេះគេនិងមកអោយគាត់សងគ្រប់យ៉ាងអោយគេវិញ

Short Novel JikookWhere stories live. Discover now