« ជីមីន ជីមីន ៗ ឯងមានបានមើលពត៌មាននេះទេ » ជីន រត់មកត្រហេបត្រហបយកទូរស័ព្ទមកអោយជីមីនមើលពត៌មានដែលកំពុងផ្ទុះខ្លាំងនៅព្រឹកនេះ ដឹងទេថាវាជាពត៌មានអ្វីបានជាជីន ខំរត់មកយ៉ាងប្រញាប់ដើម្បីអោយជីមីនមើលបែបនេះ
« ពត៌មានស្អីរបស់ឯងហាស៎ ជីននី មិនឃើញយើងរវល់ថតស្ពតកាបូប Dior អោយប្ដីរបស់ឯងទេហី? » ជីមីនស្ដីអោយជីនខ្លាំងៗព្រោះតែជីន រំខានពេលវេលាធ្វើការ របស់គេពេក
« នែ៎ ឯងមើលសិនទៅចាំមកថាអោយយើងតាមក្រោយក៏មិនយឺតពេលដែរ » និយាយរួច ជីន ក៏ហុចទូរស័ព្ទទៅអោយជីមីនមើល
On Phone 📱
« ពត៌មានក្ដៅៗ ម្ចាស់ក្រុមហ៊ុន KM Group លោក ចន ជុងគុក និង លោកស្រី ផាក យូអុី ប្រកាស់ថាពួកគាត់មិនមែនជាប្ដីប្រពន្ធនឹងគ្នាដូចដែលពួកយើងបានដឹង និង បានឃើញកន្លងមកនោះទេ »
« លោកស្រីយូអុី ក៏បានបញ្ជាក់ដែរថា ពួកគាត់គ្រាន់តែ រៀបចំអាពាហ៍ពិពាហ៍ និង ចុះអេតាសុីវិលក្លែងក្លាយប៉ុណ្ណោះ »
« មូលហេតុយ៉ាងណាយើងក៏មិនទាន់ដឹងច្បាស់ដូចគ្នា »
« ហើយ CEO Jeon ក៏បានបង្ហើបទៀតថាទំនាក់ទំនងរបស់គាត់និងតារាល្បី ផាក ជីមីន មិនមែនជាប៉ាកូនចុងនិងគ្នានោះទេ ប៉ុន្តែ អ្នកទាំងពីគឺជាគូដណ្ដឹងនិងគ្នាតាំងពីក្មេងផងដែរ » អ្នកកាសែត
« ហ៊ើយ » ជីមីនឃើញពត៌មានហើយក៏ដកដង្ហើមធំមួយដង្ហើមរួចដើរទៅថតស្ពតវិញធ្វើធម្មតា គេដឹងថាបន្ទាប់ពីជុងគុកប្រកាស់បែបនោះហើយអ្នកកាសែតនិងសម្រុកមករកគេជាក់ជាពុំខាន
1 អាទិត្យក្រោយ
« ខែក្រោយដល់ថ្ងៃរៀបការហើយ អូនមានអារម្មណ៍យ៉ាងមិចដែរមីននី សប្បាយចិត្តទេដែលបានធ្វើប្រពន្ធរបស់ម៉ាហ្វៀបែបដូចជាបងនេះ » ជុងគុក និយាយដោយញញឹមជឿជាក់ ព្រោះគេបានរៀបការជាមួយជីមីនដូចបំណងហើយ បន្ទាប់ពីដោះស្រាយបញ្ហា រួចរាល់ជីមីនក៏យល់ព្រមរៀបការតាមសន្យារ ពេលនេះជីមីនគេលែងធ្វើជាតារាម៉ូដែលទៀតហើយ ព្រោះដោយសារទំនាក់ទំនងគេនិងជុងគុកធ្វើអោយមហាជនជាច្រើនរិះគន់គេថាមិនសមធ្វើជាតារាទៀតទេព្រោះតែពួកគេស្រឡាញ់ភេទដូចគ្នា ប៉ុន្តែ ក៏មានហ្វេនៗមួយចំនួននៅតែបន្តគាំទ្រគេដែរ តែជីមីនមិនខ្វល់នោះទេ គេឈប់ធ្វើតារា ឈប់ទទួលថតស្ពត ក៏ពិតមែនប៉ុន្តែគេនិងបន្តផុសឃ្លីប វីដេអូ អំពីជីវិតប្រចាំថ្ងៃរបស់គេដដែល ហើយគេក៏បង្ហាញជាសាធារណៈថាគេជាម្ចាស់ក្រុមហ៊ុន P.J.M Group ផងដែរ បន្ទាប់ពីលាឈប់ពីសិល្បៈ ជីមីនក៏មកកាន់កាប់ក្រុមហ៊ុនប៉ាគេវិញ ចំណែកឯជុងគុកក៏កាន់កាប់ក្រុមហ៊ុនប៉ារបស់គេដូចគ្នា
