លង់ស្នេហ៍ប៉ាចុងវ័យក្មេង ភាគ៦

357 27 6
                                        

« លោកកុំមកឆ្កួតជាមួយខ្ញុំណា ខ្ញុំជាប្រុសមកប្រកាសថាជាគូរដណ្ដឹងរប ស់លោក កេរ្ត៍ឈ្មោះដែលខ្ញុំខំសាងរាប់ឆ្នាំមិនរលាយហើយទេ? » ជីមីន

« នេះអូនគិតកេរ្ត៍ឈ្មោះជាងមនុស្សដែលខ្លួនស្រឡាញ់ផងមែនទេ មីននី » ជុងគុកសួរទាំងហួសចិត្តមិននឹកស្មានថាជីមីនគិតដល់កេរ្ត៍ឈ្មោះជាងខ្លួនគេសោះ

« ត្រូវហើយ ទំរាំបានល្បីដូចសព្វថ្ងៃនេះដឹងទេថាខ្ញុំខំប៉ុណ្ណា មានអ្នកច្រណែន និងចាំជាន់ខ្ញុំច្រើនណាស់ បើលោកស្រឡាញើខ្ញុំពិតមែនធ្វើអ្វីមួយអោយចេះគិតដល់ចិត្តខ្ញុំផង »

« បាន បងដឹងហើយ » ជុងគុក តបទាំងអន់ចិត្តហើយក៏ដើរចេញទៅមិនចង់និយាយច្រើននាំតែឈ្លោះគ្នា

« សុំទោសផងណាជុងគុក វាមិនទាន់ដល់ពេលដែលត្រូវបង្ហាញជាសាធារណៈនោះទេ ខ្ញុំនៅមានរឿងច្រើនទៀតដែលមិនទាន់បញ្ចប់ ខ្ញុំមិនចង់អោយវារលាយដោយសារស្នេហានោះទេ » បន្ទាប់ពីជុងគុកទៅបាត់ជីមីនក៏ពោលឡើងទាំងស្រងូតស្រងាត់ មិនមែនថាគេមិនចង់បង្ហាញទេគ្រាន់តែវាមិនទាន់ដល់ពេលប៉ុណ្ណោះ

+ព្រឹកស្អែក

« ជីមីនទៅណាអញ្ចេះវ៉ី នេះមិនមែនផ្លូវទៅ P.J.M Group ឯណា ប្លែកៗ មិនកើតទេតាមដានសិន » ព្រឹកមិនទាន់ជុងគុកក៏មករកជីមីនសារជាថ្មីប៉ុន្តែមិនទាន់បានចូលផងក៏ត្រូវបើកឡានតាមជីមីនដែលគេបើកទៅណាមិនដឹងទេ

« ហុឹស មនុស្សល្ងង់ហ៊ានតាមដានខ្ញុំផងហី » ជីមីន ដឹងថាជុងគុកតាមដានខ្លួនប៉ុន្តែគេសម្រេចចិត្តថាធ្វើមិនដឹងមិនលឺទៅចុះ បើថាគេចង់តាមដានក៏អោយគេតាមដានចុះព្រោះមុននិងក្រោយគេគង់តែដឹងដដែលទេ អោយដឹងពេលនេះក៏ល្អដែរ

« រោងចក្រ JJ-PR មីននី មកធ្វើអីនៅទីនេះ? រោងចក្រស្អីក៏ចម្លែកម្លេះ មើលទៅដូចមិនមែនរោងចក្រធម្មតាៗទេ ហ៊ើយ មនុស្សយាមច្រើនថ្នាក់នេះធ្វើមិចខ្ញុំចូលបានទៅ »

« ពួកលោកប្ដូទៅយាមកន្លែងផ្សេងសិនទៅចាំកន្លះម៉ោងទៀតចាំចូលមកយាមនៅទីតាំងដើមវិញ » ចូលមកដល់ភ្លាម ជីមីន ក៏បញ្ជារអ្នកយាមទាំងអស់ដែលយាមនៅមុខទ្វារអោយប្ដូរកន្លែងយាមសិនមើលទៅគេហាក់បីដូចជាចង់អោយអ្នកណាម្នាក់ចូលតាមគេដោយមិនចាំបាច់ហៅ ចុះហេតុអីក៏ជីមីនបញ្ជារអ្នកយាមបានឬគេជាម្ចាស់រោងចក្រមួយនេះ វ៉ាវ ក្មេងម្នាក់នេះពិតជាមិនធម្មតាពិតមែន

Short Novel JikookWhere stories live. Discover now