លង់ស្នេហ៍ប៉ាចុងវ័យក្មេង ភាគ៩

420 22 4
                                        

« បា-បាទ មែនហើយ »

« យើងប្រហែលជាត្រូវបង្កើតវិន័យថ្មីដល់ពួកឯងហើយមើលទៅ ឆាប់នាំយើងទៅកន្លែងពួកឯងឥឡូវនេះភ្លាម » ជុងគុក
« អាន់នី នាំបងប្អូនយើងទៅកន្លែងវឹកហាត់វិញទៅ កុំភ្លេចប្រាប់គ្រូផងថាថ្ងៃនេះយើងរវល់មិនបានចូលរៀនទេ » ជុងគុក និយាយជាមួុយពួក ជនអនពាល ទាំងនោះហើយក៏ងាកមកនិយាយជាមួយមិត្តរួមគ្រូម្ដង

« អឺ យើងដឹងហើយ ក៏អរគុណឯងដែលមកជួយពួកយើងទាន់ពេល » អាន់នី
           __________________________

« ទីនេះជាកន្លែងម៉ាហ្វៀហេស៎? អន់ជាងកន្លែងពួកអ្នកលេងធម្មតាៗផង  កោតតែឯងនិយាយទៅរួចថាខ្លួនជាម៉ាហ្វៀ ហុឹស ឯងដឹងថាកន្លែងម៉ាហ្វៀបែបណាទេ? » ជុងគុក ចូលមកដល់កន្លែងដែលពួកអាចោរម្សៀតអស់នោះថាជាកន្លែងម៉ាហ្វៀហើយគេហួសចិត្តជាខ្លាំង វាមិនស្មើរនិងកន្លែងរបស់ពួកអ្នកលេងតាមតំបន់ទៅទៀត ប្រហែលជាគេត្រូវចំណាយកម្លាំងនិងខួរក្បាលដើម្បីរៀបចំកន្លែងមួយនេះអោយទៅជាសម្បុកម៉ាហ្វៀយ៉ាងពេញលេញ 100% ហើយទើបបាន វាអាច ជាកម្លាំងជួយដល់គេក្នុងការសងសឹកអោយប៉ាម៉ាក់គេវិញផង

« ខ្ញុំនិយាយតាមតែបងធំមុនគាត់និយាយដែរទេ ខ្ញុំមិនដឹងអីទេ សុំទោសផងលោកបង »

« កុំហៅខ្ញុំថាលោកបងអីអាយុខ្ញុំមិនសមអោយពួកលោកហៅអញ្ចឹងទេវាបាបខ្ញុំ » ជុងគុក

« បើអញ្ចឹងអោយពួកយើងហៅបែបណាវិញទៅ? »

« ហៅចៅហ្វាយ ឬ លោកម្ចាស់នៅពេលដែលយើងមានអាយុសមល្មមអោយពួកឯងហៅថាលោកម្ចាស់បាន » ជុងគុក គេចង់មានន័យថាឥឡូវនេះហៅគេចៅហ្វាយសិនចុះចាំពេលណាគេធំពេញវ័យល្មមអោយពួកអស់នោះហៅលោកម្ចាស់បានចាំហៅគេថាលោកម្ចាស់ចុះ

« បាទ ចាហ្វាយ »

« ឆាប់ប្រមូលមនុស្សក្រោមបង្គាប់របស់ឯងអោយមកជួបជុំគ្នាឥឡូវនេះភ្លាមយើងត្រូវការ រៀបចំកន្លែងនិងវិន័យសារជាថ្មី » ជុងគុក

« បាទៗ ខ្ញុំទៅឥឡូវនេះហើយ ចៅហ្វាយ »

« ឈប់សិន » ជុងគុក

« បាទ? »

« ឯងឈ្មោះអី? » ជុងគុក គេសួរដើម្បីងាយស្រួលហៅឈ្មោះគេពេលត្រូវប្រើការម្ដងៗ

Short Novel JikookOù les histoires vivent. Découvrez maintenant