លង់ស្នេហ៍ប៉ាចុងវ័យក្មេង ភាគ៣

378 23 2
                                        

« បើឯងសម្រេចចិត្តបែបនិងហើយយើងក៏មិនដឹងគួរនិយាយអ្វីទៀតដែរ ព្រោះតែឯងនេះវាក្បាលរឹងគ្មានស្ដាប់អ្នកណាប្រដៅទេ យើងសួរឯងតាមត្រង់ណាមីននី ឯងមិនសង្កេតឃើញថាប៉ាចុងរបស់ឯងនិងម៉ាក់របស់ឯងចម្លែកទេហេស៎? អ្នកជាប្ដីប្រពន្ធឯណាហៅគ្នាថា អ្នកបង/ឯង បែបនិងនោះ » ជីន

« ចុះឯងមិនមើលអាយុគាត់និងម៉ាក់របស់យើងថាវាខុសគ្នាឆ្ងាយប៉ុណ្ណាទេឬ ឯងមិនដែលមើលរឿងថៃពេលដែលពួកជំទាវៗ ចាស់ៗ យកប្រុសក្មេងមកចិញ្ចឹមគេហៅគ្នាបែបណាទេហី » ជីមីន

« អឺ យើងធ្វើមិចនិងដឹងទៅបើយើង Fan BL មិនមែន Fan ពួកជំទាវឃ្លានប្រុសនិងឯណា ឯងចង់គិតបែបណាក៏គិតទៅ តែយើងសុំប្រាប់ទៅថាយើងមិនជឿថាម៉ាក់របស់ឯងនិងលោកជុងគុកជាប្ដីប្រពន្ធនិងគ្នាទេ » ជីន

« ហេតុអីបានជាឯងគិតថាពួកគាត់មិនមែនជាប្ដីប្រពន្ធនិងគ្នា » ជីមីន នៅតែឆ្ងល់ថាហេតុអីបានជាជីនគិតថាជុងគុកនិងម៉ាក់របស់គេមិនមែនជាប្ដីប្រពន្ធនិងគ្នាទាំងដែលគាត់រៀបការនិងចុះអេតាសុីវិលរួចរាល់ទៀត

« យើងមិនដឹងគួរពន្យល់ឯងបែបណាទេ ឆ្លាតគ្រប់រឿង តែបែរជាមើលមិនដឹងគ្រាន់តែរឿងប៉ុណ្ណឹង » ជីន

« នែ៎ យើងវាមិនយល់ថាមានហេតុផលអីដែលថាពួកគាត់មិនមែនប្ដីប្រពន្ធនិងគ្នា? ឬមួយក៏ឯងគិតថាអាយុគាត់មិនសមគ្នា? » ជីមីន

« ហ៊ើយ កាន់តែវែងឆ្ងាយហើយកាតុញ ក្រែងឯងជាអ្នកប្រាប់យើងមិនអញ្ចឹងហី ឯងប្រាប់ថាប៉ាឯងនិងលោកជុងគុក មិនដែលគេងបន្ទប់រួមគ្នាទេ លោកជុងគុក ក៏មិនដែលហៅម៉ាក់ឯងថាអូនឬប្រពន្ធ មិនដែលទៅណាមកណាជាមួយគ្នា និងមែនទេទង្វើរប្ដីប្រពន្ធ ឬ មនុស្សស្រឡាញ់គ្នានោះ សម័យនេះគេមិនប្រកាន់អាយុទេ ប៉ុន្តែ គេមើលលើទង្វើរ របស់គូរស្នេហ៍នោះ » ជីន រៀបរាប់ហូរហែតាប៉ែលត ប៉ុណ្ណឹងហើយបើជីមីននៅមិនយល់ទៀត ស្បថ ឈប់និយាយចូលជីមីនមួយជីវិតហ្មង

« ហុឹម យើងយល់ហើយ អញ្ចឹងបានន័យថាគាត់ក៏ស្រឡាញ់ខ្ញុំដែរមែនទេ? » ជីមីន បង្ហើរសំណួរឡើងធ្វើអោយជីនឆ្ងល់ជាខ្លាំងមិនយល់ថាជីមីនចង់និយាយពីធ្វីនោះទេ

Short Novel JikookWhere stories live. Discover now