ភាគទី១:អ្នកហាត់ការថ្មី!!

372 60 8
                                    

JEON JUNGKOOK X PARK JIMIN

ជីមីនបានត្រឡប់មកផ្ទះវិញបន្ទាប់ពីទិញបាននូវសម្ភារៈដែលគេត្រូវការភ្លាមនោះនាយតូចស្រាប់នឹកឃើញថាគេត្រូវតែមាននរណាម្នាក់មកជួយការពារផែនការរបស់គេឲ្យដំណើរការទៅបានដោយរលូនជាងមុនបន្ដិចនោះគឺលោកប៉ារបស់គេ

<លោកប៉ា!!!DaDa>ជីមីននិយាយយ៉ាងរីករាយទៅកាន់អ្នកជាឪពុកដោយសារតែគេជាកូនទោលដូច្នេះហើយលោកប៉ានិងអ្នកម៉ាក់របស់គេស្រលាញ់និងយកចិត្តទុកដាក់ជាមួយគេណាស់

<បាត!!!មីននីរបស់ប៉ា»លោកផាកឆ្លើយតបដោយញញឹមយ៉ាងស្រស់គាត់កំពុងពិនិត្យការងារវាគឺរញ៉េរញ៉ណាស់តែបានឃើញកូនប្រុសសំណព្វចិត្តខលមកគាត់ដូចជាមានជីវិតជីវ៉ាមកវិញយ៉ាងរហ័ស

<លោកប៉ា!!តើខ្ញុំគួរដាក់ពាក្យធ្វើការទេ?>នាយតូចសួរដោយសម្លេងគួរឲ្យស្រលាញ់ធ្វើឲ្យលោកផាកភ្ញាក់ផ្អើល

<តើ​កូនចង់​មានន័យថា​យ៉ាងម៉េច?មីននីហា៎~ស្វាមីរបស់កូនគឺជានាយកប្រតិបត្តិរបស់JPហេតុអ្វីបានជាកូនត្រូវរកការងារ?តើគាត់មិនអោយលុយអ្នកគ្រប់គ្រាន់ទេ?>កាន់តែគិតលោកផាកកាន់តែគិតគាត់កាន់តែបារម្ភតើកូនរបស់គាត់ជួបបញ្ហាអ្វីមែនទេ

<លោកប៉ាគាត់មើលគឺមើលថែមីនបានល្អខ្លាំងណាស់ប៉ុន្តែកូនចង់ធ្វើការដែរ!!DaDaកូនធុញណាស់ក្នុងការស្នាក់នៅផ្ទះតែមួយមុខបែបនេះ>នាយតូចដឹងថាលោកប៉ារបស់គេបារម្ភពីសុខទុក្ខរបស់គេខ្លាំងតែយ៉ាងណាមិនអីឡើយគេធំពេញវ័យហើយ

<មិនអីទេមីន!!!ហឹមចុះកូនមានបានមើលលក្ខខណ្ឌការងារខ្លះដែរទេតើវាសមស្របចំពោះកូនដែរទេ?បើអត់ទេកូនប្រុសកុំ​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ផ្សេង​ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់សុវត្ថិភាពរបស់កូននិងក្រុមហ៊ុនរបស់យើងទាំងមូលណាកូន>លោកផាកទូន្មានកូនប្រុសដោយក្ដីស្រលាញ់លោកមិនគិតរឿងលុយកាក់អ្វីទេប៉ុន្ដែសុវត្ថិភាពរបស់ជីមីនជាចម្បង

<អា៎លោកប៉ា!!កូនមិនបានគំនិតថាធ្វើការឲ្យក្រុមហ៊ុនដទៃទេ>នាយតូចតបដោយសើចតិចៗគេដឹងថាលោកប៉ារបស់គេនិងទូន្មានបែបនេះតែគេមិនឲ្យលោកប៉ារបស់គេបារម្ភពីគេរហូតឡើយ

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now