ភាគទី៧:ឈប់និយាយរឿងនោះ

250 52 10
                                    

JEON JUNGKOOK X JIMIN PARK

[*មានពាក្យមិនសមរម្យមួយចំនួននៅក្នុងភាគនេះ]

@JEON-PARK GROUP CORP

បុគ្គលិកគ្រប់គ្នាក្នុងបន្ទប់ប្រជុំគាំងនៅស្ងៀមមិននឹកស្មានដល់សោះឡើយថាអគ្គនាយករបស់ពួកគេអាចដេញប្រធានក្រុមនិងលីលីចេញបានយ៉ាងងាយបែបនេះព្រោះតែពួកគេសុទ្ធតែជាបុគ្គលិកចាស់ក្នុងក្រុមហ៊ុន

"ខ្ញុំដឹងថាគ្រប់គ្នាអាចនិងគិតថាអគ្គនាយកធ្វើជ្រុលហួសហេតុតែគ្រប់គ្នាត្រូវតែដឹងថានៅពីក្រោយនេះមានរឿងបន្ថែមទៀតក្រុមហ៊ុនរបស់យើងត្រូវការបុគ្គលិកដែលមានភាពស្មោះត្រង់និងប្រឹងប្រែធ្វើការមិនមែនចាំតែយកលទ្ធផលរបស់អ្នកដទៃមកអះអាងថាជាស្នាដៃរបស់ខ្លួនឡើយ"ស៊ុកជីនផ្ដើមនិយាយនិងសម្លឹងមើលទៅបុគ្គលិកដទៃទៀតគាត់មិនចង់ឲ្យមានពាក្យចចាមអារ៉ាមមិនពិតចេញទៅនាំឲ្យប៉ះពាល់ក្រុមហ៊ុនឡើយ

"អ្នកដទៃផ្សេងទៀតអាចត្រឡប់ទៅធ្វើការដូចធម្មតាបាន!!!!ខ្ញុំសង្ឃឹមថាគ្មានរឿងបែបនេះជាលើកទី2ដាច់ខាតព្រោះបើមានម្ដងទៀតពិតមែននោះវានិងមិនមែនត្រូវដោះស្រាយងាយបែបនេះឡើយ"ជុងហ្គុកបញ្ជាក់នាយមិនចង់បានបុគ្គលិកដែលឥតប្រយោជន៍ហើយនេះជាហេតុផលដែលនាយតែងតែធ្វើការសាកល្បងសមត្ថភាពរបស់គ្រប់បុគ្គលិកទាំងអស់ដែលបានដាក់ពាក្យមកធ្វើការហើយមុននិងសម្រេចចិត្តថាទទួលយកពួកគេចូលមកក្រុមហ៊ុន

"បាត/ចាស"បុគ្គលិករាល់គ្នាក្រោកឈរនិងអោនគំនាបជាការគោរពមុននិងចាកចេញទៅតាមផ្នែករៀងខ្លួនហើយអ្វីដែលពួកគេនិងត្រូវយកទៅជជែកគ្នានោះគ្មានអ្វីឡើយក្រៅពីអាថកំបាំងនៅពីក្រោយទំនាក់ទំនងរបស់បុគ្គលិកហាត់ការថ្មីផាក ជីមីននិងលោកអគ្គនាយកមុខយក្សបេះដូងទឹកកករបស់ពួកគេ

"ហ្យុង~ហ៊ើយខ្ញុំពិតជាតឹងចិត្តខ្លាំងណាស់"បន្ទាប់ពីបុគ្គលិកចេញទៅផុតជុងហ្គុកទាញបន្ធូរក្រវ៉ាត់កររបស់នាយយ៉ាងតានតឹងវត្តមានរបស់ជីមីនចូលមកមិនទាន់បានមួយសប្ដាហ៍ស្រួលបួលផងមានរឿងរញ៉េរញ៉ៃកើតមកជាន់គ្នាមិនចេះតិច

"ជុង~រឿងនេះមិនអាចបន្ទោសនរណាម្នាក់បានឡើយឆាប់ទៅនិយាយជាមួយមីននីឲ្យស្រួលបួលទៅទាន់គ្រប់យ៉ាងនៅអាចគ្រប់គ្រងបាបហើយឯងត្រូវចាំថានិយាយស្ដីឲ្យទន់ភ្លន់ជាមួយគេយល់ដែរទេ"ស៊ុកជីនណែនាំមិនមែនគាត់កាន់ជើងនរណាឡើយពួកគេទាំងអស់គ្នាគឺខុសទាំងអស់

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now