ភាគទី១៧:គ្មានហេតុផល

203 41 5
                                    

JEON JUNGKOOK X JIMIN PARK

@អូហ្វីសអគ្គនាយក

ពេលនេះជុងហ្គុកកំពុងអង្គុយស្មឹងស្មាធម្នាក់ឯងអំពីហេតុការណ៍មុននេះបន្ដិចនាយមានអារម្មណ៍ថាធូរទ្រូងបានច្រើនតែថានាយមិនយល់ទេថានេះមានន័យបែបណាហេតុអ្វីនាយបែរទៅជាគិតបែបនេះ?ហើយឥរិយាបថចម្លែករបស់នាយមិនអាចរំលងពីក្រសែភ្នែករបស់ជីមីនបានឡើយ

"នៅមាត់រឹងទៀតទៅ!!!!ចាំមើលថាទប់បានប៉ុន្មានឆាវទៀត!!!អាល់ហ្វា"នាយតូចញញឹមក្នុងនាមអ្នកឈ្នះគេគិតហើយមិនយូរមិនឆាប់នេះទេ

ក្រឡេកទៅមើលហេតុការណ៍នៅឯសាលប្រជុំ

"ហេតុអ្វី??"ជាសំណួររបស់អេណានិងបុគ្គលិកឯទៀតពួកគេសុទ្ធតែមិនយល់និងមិនពេញចិត្ត

"លោកអគ្គនាយកសូមគិតសារជាថ្មីទៅនោះមិនមែនជាដំណែងដែលអាចបំពេញបានទេលោក!!!"ប្រធានHRលូកមាត់ទោះយ៉ាងណាគាត់មិនសូវជាយល់ព្រមដូចគ្នា

"មានន័យថាយ៉ាងមិច!!!នេះលោក"រាងតូចឧទានមកដោយភ្ញាក់ផ្អើលមិនបានព្រៀងគេមិនដឹងថាគួរត្រេកអរឬត្រូវព្រួយបារម្ភឡើយ

"គ្មានហេតុផលទេ!!សម្រេចតាមអ្វីដែលយើងបាននិយាយ!!!ដឹងហើយថាមិនមានសម្ដីលើកទីពីរទេ!!!ហើយផាក ជីមីនរៀបចំសម្ភារៈទៅអ្នកត្រូវផ្ទេរទៅជាន់ជាមួយយើង"ជុងហ្គុកនិយាយទាំងទឹកមុខស្មើរតែថាដែលនាយងាកមកសម្លឹងគេនិងជុនដូនោះបានន័យថាយ៉ាងមិចហើយការដែលញញឹមចុងមាត់និងនាយចង់បង្ហាញពីអ្វី???មិនយល់ទេ

«ប្រុសម្នាក់នេះចំពិតមែន!!!!នេះមានបំណងបំផ្លាញផែនការមែនទេ!!!!យល់សុបិន្ដទៅគ្មានថ្ងៃផាក ជីមីនគេនេះចាញ់នរណាទេគ្មានថ្ងៃដាច់ខាត»នាយតូចរអ៊ូក្នុងចិត្តម្នាក់ឯងក្នាញ់និងជុងហ្គុកណាស់

"មីន!!!!មិនអីទេមែនទេមើលទៅអគ្គនាយកមិនមែនមនុស្សងាយបែបនេះទេ!!!!អាចដែលគាត់មានបំណងអ្វីផ្សេងដែរទេ"ជុនដូប្រញាប់ចូលមកសួរនាំគេមុននេះរវល់តែភ្ញាក់ផ្អើលទើបមិនបានសួរនាំ

"ខ្ញុំមិនអីទេតែ~មើលទៅពួកនាងដូចជាខាំមិនងាយលែងទេ"សម្ដីចុងក្រោយនាយតូចមិនបាននិយាយឲ្យជុនដូឭទេព្រោះនេះរឿងរវាងគេនិងពួកគ្នីគ្នារបស់អេណាប៉ុណ្ណោះចាំគេចាត់ការខ្លួនឯង

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now