ភាគទី១០:កំហុសអចេតនា

369 54 8
                                    

JEON JUNGKOOK X JIMIN PARK

@ពេលល្ងាច-ការិយាល័យរៀបចំផែនការណ៍

វេលានេះទៅហើយបុគ្គលិកមួយចំនួនធំបានបញ្ចប់ការងាររបស់ពួកគេរៀងខ្លួនហើយដែរគ្រប់គ្នាសុទ្ធតែហត់នឿយនិងចង់ត្រឡប់ទៅផ្ទះវិញសម្រាកឆាប់ៗផងដែរដោយឡែកលីលីនាងមានគំនិតមួយយ៉ាងល្អគឺរៀបចំជប់លៀងតិចតួចដើម្បីអបអរអេណាដែលចូលមកផ្នែករបស់ពួកនាងម្ដងទៀតហើយគ្រប់គ្នាបានសម្រេចថាទៅញុំាសាច់អាំងនៅហាងក្បែរក្រុមហ៊ុន

"អូ!!!មែនហើយជីមីនចូលរួមជាមួយគ្នាដែរទេ"ជុនដូបបួលស្របពេលដែលនាយតូចកំពុងបម្រុងនិងចាកចេញទៅហើយនោះ

"បាទ!!!ខ្ញុំអាចដែរហ៎"ជីមីនសួរនិងចង្អុលមកខ្លួនឯងមិនមែនគេរឹកពាអ្វីទេតែមិនចង់ឲ្យមានមាត់ចាបមាត់ព្រាននិយាយដើមច្រើនជាង

"អា៎!!!មកកុំគិតច្រើនអីជាក្រុមការងារតែមួយទេបន្ដិចទៀតពួកយើងកាន់តែធ្វើការងារជាមួយគ្នាច្រើនទៀតរាប់អានគ្នាឲ្យល្អៗទៅ"PTនិយាយនិងសើចបន្លប់ហើយជីមីនបានងក់ក្បាលដូចគ្នាមានតែបណ្ដោយតាមទឹកចុះពេលមកដល់ហាងម្នាក់ៗនាំគ្នាចូលអង្គុយរៀងខ្លួននិងតុមូលយ៉ាងធំនាយតូចក្រលេកមើលឆ្វេងស្ដាំមិនឈប់ព្រោះជាលើកទី១ដែលបានមកហាងអ៊ូអរបែបនេះ

"គ្រប់គ្នាអាចហៅបានណាប្រធានជាអ្នកប៉ាវ"លីលីនិយាយនិងលេងសើចមុននិងចូលទៅអង្គុយតុ

"ម្ចាស់ហាងស្រាអង្ករល្អបំផុតប្រចាំហាងមក"ជុនដូស្រែកប្រាប់ទៅម្ចាស់ហាងហើយបុគ្គលិកដទៃទៀតនាំគ្នាហៅអ្វីដែលពួកគេត្រូវការ

"នេះ!!!ខ្ញុំចាក់ស្រាឲ្យណា"លីលីកំពុងចាក់ស្រាយកចិត្តអេណាព្រោះកំពុងលង់គិតថានាងជាអូមេហ្គាពិតប្រាកដរបស់ជុងហ្គុក

"ជីមីន!!!កើតអីមិនញុំាទេហ៎~យ៉ាងមិចវាថ្លៃពេកមែនទេកុំបារម្ភអីខ្ញុំជាអ្នកចេញលុយ"អេណាធ្វើជាសួរបែបបញ្ឈឺនាងមិនបានដឹងឡើយថាមនុស្សធម្នតាៗដែលនាងស្មាននេះសាហាវកម្រិតណា

"មិនអីទេខ្ញុំគ្រាន់តែមិនទាន់ញុំា"នាយតូចឆ្លើយទាំងមិនប្រែប្រួលក្រោមការសង្កេតមើលរបស់គ្រប់គ្នាពួកគេម្នាក់ៗកំពុងមើលតើថាមានអ្វីបន្ដទៀតព្រោះគេចង់ដឹងចង់លឺខ្លាំងណាស់ពីអាថកំបាំងរវាងជីមីននិងអគ្គនាយករបស់ពួកគេរួមទាំងអេណា

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now