ភាគទី៨:កាតធនាគារ!!នរណា?

248 54 6
                                    

JEON JUNGKOOK X PARK JIMIN

@ថ្ងៃថ្មីនៅក្រុមហ៊ុនចន-ផាក

ព្រឹកនេះមិនមានអ្វីប្លែកច្រើនឡើយជីមីនចូលមកការិយាល័យជាមួយស្នាមញញឹមដដែលព្រោះកំចាត់ស្រីម្នាក់នោះបានទើបរាងធូរស្បើយមិនមានបញ្ហាតាមឲ្យដោះស្រាយនិងស្មុកស្មាញច្រើនតែថារឿងល្អមិនដែលបន្ដទៅបានយូរឡើយ

"តើរឿងនោះជាការពិតហេស"យូរីជជែកគ្នានិងសារ៉ាពួកនាងមិនបាននិយាយស្ងៀមស្ងាត់ឡើយហាក់ដូចជាមានបំណងឲ្យបុគ្គលិកនៅក្បែរនេះបានលឺ

"រឿងអីមែនទេ"សារ៉ាត្បកសួរទាំងលួចដៀងភ្នែកមើលទៅកាន់ជីមីននិងបានឃើញថានាយតូចហាក់ដូចជាចាប់អារម្មណ៍ផងនោះនាងកាន់តែមានកំណួចក្នុងចិត្ត

"នេះឯងមិនដឹងទេហេស~ផ្នែករបស់យើងមានប្រធានថ្មីណា"យូរីតបនាងមិនខុសពីសារ៉ាដែលគឺមានកំហួចដូចគ្នានាងនិយាយកាន់តែលឺ

"ប្រធានថ្មីហ៎!!!តើជានរណាទៅ~ពួកយើងអាចស្គាល់ដែលទេ"សារ៉ាសួរហើយបុគ្គលិកផ្សេងទៀតបានចាប់អារម្មណ៍មកដូចគ្នាព្រោះម្នាក់ៗសុទ្ធតែទម្រាំចាំមើលថាប្រធានថ្មីជានរណាជាមនុស្សប្រភេទណា

"ជីមីន!!!ញុំាកាហ្វេដែលទេ"ជុនដូមិនសូវជាខ្វល់ខ្វាយឡើយនាយងាកទៅចាប់អារម្មណ៍និងជីមីនវិញ

"អា៎!!!មិនអីទេខ្ញុំបានទិញរួចហើយ"រាងតូចនិយាយនិងសើចតិចៗបែបគួរសមតែនូវតែគេចមិនផុតពីក្រសែភ្នែករបស់សារ៉ានិងយូរីដដែលព្រោះកែវកាហ្វេនោះគឺមកពីហាងល្បីនិងថ្លៃមិនសមដែលបុគ្គលិកក្រុមហ៊ុនតូចតាចដូចជាគេអាចទិញបានឡើយ

"វ៉ោ~កាហ្វេនេះថ្លៃណាស់ជីមីនមានសំបុត្របញ្ចុះតម្លៃមែនទេ"ជុនដូនិយាយដោយភ្ញាក់ផ្អើលព្រឡសមត្ថភាពបុគ្គលិកដូចជាពួកគេនេះទម្រាំដាច់ចិត្តទិញញុំាគឺលំបាកណាស់

"ហាសហា!!!មែនហើយខ្ញុំបានមកពីមិត្តភក្ដិដែលធ្វើការនៅទីនោះ"ជីមីននិយាយទាំងសើចតិចៗគេមិនបានកុហកទេសំបុត្របញ្ចុះតម្លៃនោះគេពិតជាមានមែនហើយអ្នកដែលឲ្យនោះគឺថេយ៉ុងមហាមិត្តរបស់គេនោះឯងគ្រាន់តែថាមិនមែនជាបុគ្គលិកហាងទេតែជាម្ចាស់ហាងផ្ទាល់

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWaar verhalen tot leven komen. Ontdek het nu