ភាគទី១២:មិនបានរំពឹងទុក

264 50 5
                                    

JEON JUNGKOOK X JIMIN PARK

នៅតាមផ្លូវត្រឡប់មកក្រុមហ៊ុនវិញស៊ុកជីនបើកបរដោយស្ងាត់ស្ងៀមចំណែកឯនាយតូចបានជ្រុលគេងលក់ទៅហើយព្រោះហត់នឿយម្ដងម្កាលរាងក្រាស់ងាកសម្លឹងមើលមុខសរប៉ោងរបស់នាយតូចនិងរាងអស់សំណើច

"មិនយូទេ!!!ជុងគេគង់តែដឹងច្បាស់ពីអារម្មណ៍របស់គេ"ជីនសើចនិងដកដង្ហើមបែបធូរទ្រូងគេជឿជាក់ថាជីមីននិងអាចយកឈ្នះចិត្តមានះរបស់ជុងហ្គុកបានមិនខានឡើយ

@J-P COMPANY

ម៉ោងធ្វើការបានបញ្ចប់ទៅហើយបុគ្គលិកនាំគ្នាចាកចេញទៅអស់នៅតែឡើយតែជុងហ្គុកដែលសំងំក្នុងបន្ទប់ធ្វើការតែម្នាក់ឯង!!នាយនៅតែគិតថាមានបញ្ហាអ្វីដែលបណ្ដាលឲ្យក្មេងដូចជាជីមីននេះមកខ្វាយខ្វល់ជាមួយរឿងបែបនេះហេតុអ្វីមិនចាប់ផ្ដើមតាំងពីដំបូង

"ប្រហែលជាចង់ឈ្នះច្រើនជាងមានចំណាប់អារម្មណ៍និងរឿងអស់នោះ"គិតយូរទៅកាន់តែមិនយល់មនុស្សឆ្លាតដូចជានាយមិនដែលមានអារម្មណ៍ថាទាស់ទាល់ដូចជាពេលនេះឡើយនាយតូចចូលមកធ្វើការមោនបានប៉ុន្មានផងរឿងរ៉ាវមិនចេះចប់បន្ដបន្ទាប់

"ប្រចណ្ឌហួនហែងដូចជាអត់ទេ!!!តាមដានរិទ្ធតែមិនមែន!!!ក្មេងនេះចង់បានអ្វីឲ្យពិតប្រាកដ?"នាយផ្លាស់ប្ដូរឥរិយាបថពីអង្គុយត្រង់មកជាទ្រេតខ្លួនទៅខាងក្រោយវិញ

"អា៎!!!!សួរថាចង់បានអ្វីឲ្យពិតប្រាកដមែនទេ!!!ច្បាស់ណាស់គឺចង់ឈ្នះនោះឯងមិនថាយ៉ាងណាទេពួកយើងរៀបការហើយបានចុះអេតាស៊ីវិលជាមួយគ្នារួចផងដែរមកធ្វើព្រងើយកណ្ដើយដាក់យើងបែបនេះមិនសមទេ"ងាកមកមើលនាយតូចឯណោះវិញបន្ទាប់ពីជីនបានជីនមកដល់ផ្ទះវិញហើយជួនពេលល្មមដែលមិត្តសម្លាញ់របស់គេថេយ៉ុងបានមកលេង

"តែក្រែងឯងជាអ្នកស្នើរលក្ខខណ្ឌមិនចឹងថាគ្រាន់តែរៀបការធម្មតានោះ"ថេយ៉ុងធ្វើមុខស្មើដាក់នាយតូចហ៊ើយមហាមិត្តម្នាក់នេះចម្លែកមែនទែន

"មែនយើងបានស្នើរតែមិនមែនមានន័យថាឲ្យគាត់មកព្រងើយដាក់យើងចឹងទេ"នាយតូចជ្រួញច្រមុះតាមទម្លាប់របស់ខ្លួនពេលដែលមិនពេញចិត្តអ្វីមួយ

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now