ភាគទី៩:ពាក្យចចាមអារ៉ាម

307 50 6
                                    

JEON JUNGKOOK X PARK JIMIN

@ថ្ងៃថ្មី-ការិយាល័យរៀបចំផែនការណ៍

ជីមីនដើរចូលអូហ្វីសនិងហួសទៅតុធ្វើការទាំងមុខស្អុយព្រោះតែពេលនេះប្រាក់ដែលនៅក្នុងកាតធនាគារគឺមានកំណត់កាន់តែគិតជីមីនកាន់តែខឹងអាល់ហ្វាឆ្គួតម្នាក់នេះពិតជារញ៉េរញ៉ៃណាស់

‹ចង់បានកាតខ្មៅនោះវិញមែនទេ!!!លាឈប់ទៅ›នេះជាសម្ដីរបស់ជុងហ្គុកដែលបាននិយាយជាមួយគេកាលពីម្សិលមិញ

"ជីមីន!!!អា៎កើតអីបានជាមុខមិនស្រស់បែបនេះ"ជុនដូដើរចូលមកក្រោយសួរនាំតាមធម្មតាជីមីនមិនមែនមានទឹកមុខបែបនេះទេ

"គ្មានរឿងអ្វីច្រើនទេ~ហ៊ឺគឺរឿងលុយនោះហើយ"នាយតូចលែងទប់អារម្មណ៍ហើយពេបមាត់តិចបង្ហាញទឹកមុខយ៉ាងអស់សង្ឃឹមយកតែម្ដងចំណែកជុនដូបានលឺហើយទើបសើចតិចៗស្មានថារឿងអ្វីធ្ងន់ធ្ង[ដាច់លុយជារឿងធ្ងន់ធ្ងរណាស់សូម្បីតែអេតមីនឥឡូវនេះ😭]

"ហឹសហឹស!!!!អា៎កុំបែបនេះអី~ជីមីនអាចស្នើសុំបើកប្រាក់ខែពាក់កណ្ដាលមុនបានណា"ជុនដូជួយដោះស្រាយគេចូលចិត្តជីមីនណាស់ចាត់ទុកដូចជាប្អូនប្រុសព្រោះនាយតូចទាំងពូកែនិងឆ្លាតមើលពីត្រង់ណាក៏មិនឃើញហេតុផលឲ្យស្អប់ទេ

"ពិតមែនហ៎!!!!តើបើកបានប៉ុន្មានទៅ"ជីមីនប្រែមកជាមានជីវិតជីវ៉ាឡើងវិញនូវពេលដឹងថាអាចបើកប្រាក់ខែបានពាក់កណ្ដាល

"ហា៎បុគ្គលិកថ្នាក់ធម្មតាគឺ5ម៉ឺនវ៉ុនឯថ្នាក់កណ្ដាលដូចជាពួកយើងគឺ10ម៉ឺនវ៉ុនបើពួកយើងបើកពាក់កណ្ដាលគឺ5ម៉ឺនវ៉ុនហើយបើថ្នាក់ខ្ពស់គឺ15ម៉ឺនវ៉ុន"ជុនដូរៀបរាប់យ៉ាងក្បោះក្បាយចំណែកឯជីមីនវិញស្ដាប់ហើយស្រងាគចិត្តមិនតិចទេ

"100000ចឹងហេស!!!!ចាយបានប៉ុន្មានថ្ងៃទៅ"នាយតូចនិយាយគេគិតគូរច្រើនណាស់ហារគួរនៅបន្ដរឺបញ្ឈប់តែយ៉ាងណាគេមិនអាចចុះចាញ់យ៉ាងងាយចឹងឡើយត្រូវតែរឹងមាំ

"ហាសហាស!!!ជីមីនរំភើបមែនទេពួកយើងសំណាងណាស់ដែលអាចជាប់បានមកធ្វើការនៅក្រុមហ៊ុនJEON-PARKនេះប្រាក់ខែរបស់ពួកយើងនៅទីនេះគឺខ្ពស់ជាងបុគ្គលិកនៅក្រុមហ៊ុនដទៃទៀត"ជុនដូញញឹមស្រស់ការងារលំបាកតែងតែទទួលបានប្រាក់បៀវត្សខ្ពស់បែបនេះហើយ

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now