ភាគទី១១:ស្និទ្ធស្នាលខ្លាំង?!

388 54 7
                                    

JEON JUNGKOOK X PARK JIMIN

ពេលព្រឹកថ្ងៃបន្ទាប់នាយតូចក្រោកពីគេងជឿជាងធម្នតានិងញុំាអាហារពេលព្រឹកយ៉ាងលឿនជីមីនពិតជារហ័សរហួនណាស់នៅថ្ងៃនេះសូម្បីតែជុងហ្គុកនាយមិននឹកស្មានដូចគ្នា

«ប្រញាប់ទៅណាមែនទេ»ជុងហ្គុកនាយមិនបានសួរនាំឡើយគ្រាន់តែសម្លឹងមើលតាមធម្មតារាងក្រាស់អង្គុយនៅតុអាហារទាំងចម្លែកចិត្តព្រោះជាទូទៅជីមីនមិនមែនជាអ្នកទីមួយដែលក្រោកចេញពីតុអាហារឡើយ

"ទៅធ្វើការ!!!លាសិនហើយញុំាម្នាក់ឯងតាមសម្រួលចុះ"រាងតូចក្រោកឈរនិងលើកកាបូបរបស់ខ្លួនមកកាន់មុននិងដើរចេញទៅមិនសូម្បីតែងាកក្រោយឡើយធ្វើជុងហ្គុកកាន់តែឆ្ងល់

"កើតអ្វីឲ្យប្រាកដនេះ"នាយនៅតែមិនអាចយល់តើក្មេងនេះកំពុងមានគម្រោងអ្វីតាមដែលឃើញកន្លងមកច្បាស់ជាមានផែនការមិនធម្មតាមិនខានតែវានៅតែចម្លែកមិនសមជាទម្លាប់សោះ

@JEON-PARK GROUP CORP

ថ្ងៃនេះមិនខុសប្លែកពីសព្វមួយដងឡើយជីមីននិងបុគ្គលិកដទៃទៀតនាំគ្នាអង្គុយធ្វើការតាមធម្មតាប៉ុន្ដែរឿងដែលមិនធម្មតានោះគឺសម្រាប់ជុងហ្គុកនាយសង្កេតឃើញរឿងទាស់ចិត្ត

"ពួកគេស្និតស្នាលគ្នាតាំងពីពេលណា!!!"រាងក្រាស់និយាយតិចៗម្នាក់ឯងទាំងលួចសម្លឹងមើលទៅកាន់ជីមីននិងជុនដូដែលកំពុងអង្គុយជាមួយគ្នាបើនិយាយពីទឹកមុខរបស់នាយគឺពិបាកមើលណាស់ចិញ្ចើមជ្រួញចូលគ្នាស្ទើតែដូចបន្ទាត់ទៅហើយ

"ម្នាក់នោះហេស!!!ជុនដូជាបុគ្គលិកនៅផ្នែកជាមួយគ្នា!!គេប្រហែលជាកំពុងពន្យល់ការងារដល់មីននីហើយ!!កើតអីហេសជុងហ្គុក"ស៊ុកជីនដែលឈរនៅក្បែរនោះបកស្រាយនិងសួត្បកមកវិញដើម្បីចាប់ចំណុចឲ្យដឹងខ្លះថារាងក្រាស់មានអារម្មណ៍បែបណា

"មិនមានអីទេ!!"ថារួចនាយដើរហួសចូលទៅអូហ្វីសវិញទាំងបិតទ្វាយ៉ាងខ្លាំងធ្វើឲ្យភ្ញាក់អស់បុគ្គលិកនៅជាន់ជាមួយគ្នាងាកទៅមើលមាត់ទ្វាអគ្គនាយកព្រមគ្នឆ

"អគ្គនាយក!!!មានរឿងអីមែនទេ~មាននរណាម្នាក់បានដឹងដែលទេ!!!ផាក ជីមីន!?ហេតុអ្វីឯងសើច"អេណានិយាយឡើងមុននិងបែទៅសម្លក់នាយតូចដែលកំពុងសើចតើវាដូចរឿងកំប្លែងត្រង់ណាទៅពិតជាគួរឲ្យខឹងណាស់

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now