ភាគទី២:ក្លែងក្លាយមែនទេ

334 55 10
                                    

JEON JUNGKOOK X PARK JIMIN

នៅពេលព្រឹកជាទូទៅហើយដែលគូស្វាមីទាំងពីរនាក់ញុំាអាហារជាមួយគ្នាតែថាលើកនេះប្លែកព្រោះជីមីនជាអ្នកដែលចូលអង្គុយក្រោយទាំងដែលរាល់លើកនាយតូចតែងតែមកអង្គុយចាំរាងក្រាស់ជានិច្ច។ជុងហ្គុកជ្រួញចិញ្ចើមពេលឃើញនាយតូចចុះមកដោយស្លៀកពាក់សម្លៀកបំពាក់បែបផ្លូវការ[របៀបថាដូចបុគ្គលិកនៅក្រុមហ៊ុនបែបនិង]

"អាល់ហ្វាបិទមាត់របស់អ្នក"ជីមីនសើចតិចៗនិងការប្រតិកម្មរបស់រាងក្រាស់មុនពេលអង្គុយចុះទល់មុខជាមួយនាយ

"ហឹម!!!"ជុងហ្គុកបញ្ចេញសម្លេងតិចតួចទើបចាប់ផ្តើមញ៉ាំអាហារទាំងក្នុងចិត្តចង់សួរថាជីមីមទៅណាព្រោះស្លៀកពាក់យ៉ាងរៀបរាយប៉ុន្តែរាងក្រាស់មិនអាចសួរបានសោះហើយព្រោះចិត្តមួយបានឃាត់

«ជោគជ័យមួយជំហាន»នាយតូចញញឹមយ៉ាងមានជ័យជម្នះនៅក្នុងចិត្តគេបានរំពឹងលើរឿងនេះជាលើកដំបូងដែលគេសប្បាយចិត្តហាសហា!!ទីបំផុតអាល់ហ្វាដែលមិនសូវចាប់អារម្មណ៍ជាមួយគេមានប្រតិកម្មបន្ដិចហើយចាំមើលថាជុងហ្គុកអាចលាក់បាំងអារម្មណ៍បានយូយ៉ាងណាទៀត

"លាហើយជួបគ្នាពេលក្រោយអាល់ហ្វា"តាមធម្មតាជុងហ្គុកនិងបញ្ចប់អាហាររបស់គេមុនតែលើកនេះនាយកាន់តែចម្លែកព្រោះអូមេហ្គារបស់នាយចាប់ផ្ដើមធ្វើអ្វីដែលប្លែក

"----"រាងក្រាស់មិនបានឆ្លើយតបអ្វីទាំងអស់នាយគ្រាន់តែសម្លឹងមើលរាងតូចដែលកំពុងញញឹមយ៉ាងស្រស់ដាក់មកខ្លួនប៉ុណ្ណោះ

@JEON-PARK GROUP CORP

ក្នុងនាមជាអគ្គនាយកជុងហ្គុកមិនធ្លាប់មកក្រុមហ៊ុនខកម្ដងណាឡើយតែលើកនេះដោយសារអារម្មណ៍របស់នាយរវល់តែភ្លឹកនិងវិលវល់ជាមួយសកម្មភាពចម្លែករបស់អូមេហ្គាខ្លួននោះទើបយឺតតែយ៉ាងណានាយបានផ្ញើសារបញ្ជាក់ឲ្យស៊ុកជីនជួយចាត់ចែងអ្នកហាត់ការថ្មីជំនួសនាយផងដែល

<ហ្យុង!!!ប្រាប់ឲ្យប្រធានក្រុមផ្នែកផែនការឲ្យយកគម្រោងថ្មីនោះប្រគល់ឲ្យអ្នកហាត់ការថ្មីម្នាក់នោះនិងប្រាន់ឲ្យគេ/នាងរៀបចំវាឲ្យរួចរាល់មុនថ្ងៃស្អែក>ជុងហ្គុកនិយាយតាមទូរស្ទពទៅកាន់ជីន

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜOnde as histórias ganham vida. Descobre agora