ភាគទី១៦:នាងទំនេរខ្លាំង?

251 55 12
                                    

JEON JUNGKOOK X JIMIN PARK

*JEON-PARK GROUP

នៅផ្នែកគ្រប់គ្រងពេលនេះបុគ្គលិកនាំគ្នាមើលនិងបង្ហាញឥរិយាបថប្រសើរជាងមុនទៅកាន់ទៅជីមីនបន្ទាប់ពីមានរឿងនៅព្រឹកមិញនេះហើយពួកគេបានឃើញថានរណាជានរណាហើយពួកបុគ្គលិកនៅផ្នែកគ្រប់គ្រងកាន់តែជ្រាបដឹងថាជីមីនមិនមែនធម្មតាឲ្យនរណាមកធ្វើបាបបានទេគេមានទាំងសមត្ថភាពនិងសម្រស់មិនបានចូលមកដោយមានខ្សែមានខ្នងអ្វីឡើយគ្រប់គ្នាពេលនេះកំពុងផ្ដោតអារម្មណ៍ជាមួយការងារដូចធម្មតាទេស្រាប់តែអេណាបានចូលមក

"សួស្ដី!!!អ្នកទាំងអស់គ្នាខ្ញុំមកនេះគឺមានបំណងប្រមូលយកមតិរបស់គ្រប់គ្នាពាក់ពន្ធសកម្មភាពមួយចំនួនរបស់បុគ្គលិកបើអ្នករាល់គ្នាមានចំណុចណាមិនពេញចិត្តអាចសរសេក្នុងក្រដាសនេះបាន"នាងនិយាយយ៉ាងមុតមាំបង្ហាញច្បាស់ថានាងបានតាំងចិត្តហើយ

"ហេតុអ្វីត្រូវប្រមូលមតិបែបនេះប្រធានផ្នែក?"ជូរីលើកឡើងតែថានាងដូចជាបានគ្រោងទុកមកជាមុនច្រើនជាងធ្វើដោយភ្លាម

"អូ!!!គឺបែបនេះទេ~មួយរយៈចុងក្រោយនេះខាងផ្នែករបស់ពួកយើងមានរឿងរញ៉េរញ៉ៃជាងគេទើបខ្ញុំមានបំណងចង់កែប្រែតិចតួច"នាងនិយាយទាំងញញឹមយ៉ាងសុភាពដូចជានាងចង់ឲ្យគ្រប់យ៉ាងស្ងប់ស្ងាត់ដូចដើមវិញចឹង

«ថែមហើយកាលពីមុនណាផ្នែករបស់យើងមានភាពស្ងប់ស្ងាត់ល្អណាស់តែ!!!»សម្លេងខ្សឹបតែដូចជាមិនបានលាក់បាំងទេនិយាយលឺៗទៀតផង

«តែចាប់ពីមានបុគ្គលិកហាត់ការថ្មីចូលមកផ្នែកយើងមានរឿងមិនចប់»និយាយបណ្ដើរសម្លក់សម្លឹងមកកៅអ៉ីរបស់ជីមីនបណ្ដើរ

"ចឹងបើគ្រប់គ្នាយល់ហើយសូមធ្វើការសរសេមកចុះណា"នាងញញឹមមុននិងចាកចេញទៅទាំងស្នាមញញឹមមួយគួរឲ្យខ្លាច

«លើកនេះឯងច្បាស់ជាដឹងថានរណាដែលមានតម្លៃសាកសមនិងឈរនៅក្នុងក្រុមហ៊ុនមួយនេះពិតប្រាកដ»អេណានិយាយដោយភាពជឿជាក់នាងដឹងច្បាស់ណាស់ថាបុគ្គលិកជាងពាក់កណ្ដាលក្នុងផ្នែកគ្រប់គ្រងហើយដែលចូលចិត្តនិងគោរពនាងហើយស្អប់មិនចូលចិត្តជីមីនដូច្នេះនាងនិងរង់ចាំមើលលទ្ធផលបន្ដទៅទៀតថានរណាឈ្នះនាងដែលជាបុគ្គលិកចាស់រឺបុគ្គលិកហាត់ការថ្មី

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now