ភាគទី៥:លោកជឿនាង

317 54 8
                                    

JEON JUNGKOOK X JIMIN PARK

@JEON GROUP CORP

ស្ថានភាពធូរស្រាលជាងមុនបន្ដិចព្រោះអគ្គនាយកបានត្រឡប់ទៅការិយាល័យរបស់នាយវិញបុគ្គលិកដទៃទៀតនាំគ្នាតាមមើលមិនដាក់ភ្នែកហើយនិងចាប់អារម្មណ៍ទៅលើកញ្ញាលីលីផងដែរ

"ឆឹស!!!ក្មេងចង្រៃនេះនិងត្រូវបណ្ដេញចេញ"លីលីនិយាយដូចជាអ្នកឈ្នះទាំងដៃរបស់នាងនៅរវល់វែកសក់រញ៉េរញ៉ៃនៅឡើយ

"កុំទម្លាក់បន្ទុកទៅលើគេអីព្រោះគេជាអ្នកហាត់ការគ្រប់គ្នាអាចណែនាំគេបានប៉ុន្ដែមិនមែនមានន័យថាអ្នករាល់គ្នាអាចនិយាយបង្ខូចគេបានឡើយយល់ដែរទេ»ជីននិយាយទៅកាន់បុគ្គិលរាល់គ្នាជាការសូមចិត្តអាធ្យាស្រ័យនិងគំរាមពួកគេដោយប្រយោលផងដែរពិសេសគឺលីលី

"បាទ/ចាស"បុគ្គលិកគ្រប់គ្នាងក់ក្បាលហើយឆ្លើយដោយមិនស្ទាក់ស្ទើចំណែកលីលីនាងបានងក់ក្បាលទទួលយល់ព្រមមុននិងញញឹមមានល្បិចពេលដែលជីនចាកចេញទៅ

ស្របពេលជាមួយគ្នានោះដែលក្នុងការិយាល័យអគ្គនាយកជីមីនបិទទ្វាបន្ទប់យ៉ាងខ្លាំងទាំងខឹងនិងអន់ចិត្តលាយឡំគ្នាយ៉ាងណានាយគួរតែសួរនាំគ្នាឲ្យដឹងហេតុដឹងផលខ្លះធ្វើនេះជុងហ្គុកហាក់ដូចជាស្អប់គេខ្លាំងណាស់ដូច្នេះដែរ

"តើអ្នកកំពុងធ្វើអ្វីមានដឹងខ្លួនទេជីមីន"ជុងហ្គុកសួរដោយសម្លេងទាបនាយសួរទាំងខកចិត្តប៉ុន្តែអ្នកដែលកាន់តែខកចិត្តជាងនាយទៀតនោះគឺជីមីនព្រោះប្តីរបស់គេជឿជាក់លើលីលីជាជាងជឿជាក់មកលើគេដែលរស់នៅផ្ទះជាមួយគ្នា

"តើ​ខ្ញុំ​បាន​ធ្វើអ្វី?"ជីមីនសួរទាំងទឹកមុខស្មើតើគេគួរតែបន្ទោសខ្លួនឯងទេដែលល្ងង់ស្នើរខ្លួនមកជិតនាយមុនបែបនេះមើលទៅគេគួរតែត្រឡប់ទៅវិញមែនទេប៉ុន្ដែផាក ជីមីនគេគ្មានឡើយពាក្យថាបរាជ័យ

"ជីមីនអ្នកបាននិយាយច្បាស់ណាស់ថាចង់ធ្វើជាអ្នកហាត់ការចុះហេតុអ្វីបានជាអ្នកមិនគោរពរៀមច្បងរបស់អ្នកដូច្នេះ!!!"លឺសំណួររបស់ជុងហ្គុកហើយជីមីនសើចនៅដើមករបន្ដិចមុននិងត្បកទៅវិញទាំងមុខស្មើ

"ហេតុអ្វីខ្ញុំត្រូវគោរពនាង"ជីមីនត្បកសួរទាំងមិនបានពន្យល់និងបកស្រាយអ្វីទាំងអស់តើគេបកស្រាយដើម្បីអ្វី?បើជុងហ្គុកជឿជាក់សម្ដីរបស់ស្រីម្នាក់នោះដោយមិនសាកសួរគេទៅហើយ

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now