ភាគទី៦:បាត់ឯកសារ

342 60 6
                                    

JUNGKOOK JEON X JIMIN PARK

[បញ្ជាក់:មានពាក្យពេចន៍មិនសមរម្យក្នុងភាគសូមអភ័យទោសទុកជាមុន]

@ភូមិគ្រឹះចនផាក-តុអាហារពេលព្រឹក

ភាពសោះកក្រោះរវាងពួកគេទាំងពីរនៅតែបន្ដទៀតជុងហ្គុកអង្គុយញុំាអាហារដោយស្ងៀមស្ងាត់តាមទម្លាប់ជីមីនចុះមកដោយស្នាមញញឹមលើផ្ទៃមុខនិងក្នុងសម្លៀកបំពាក់ធ្វើការជាស្រេច!!!

"អរុណសួស្ដី!!អាល់ហ្វា"នាយតូចអង្គុយចុះនិងរាក់ទាក់ស្វាមីតែអ្វីដែលទទួលបានគឺការសម្លឹងមើលដោយគ្មានការឆ្លើយតបអ្វីសោះ

"ហឹម!!!"នាយតូចជ្រួយច្រមុះបញ្ចេញសម្លេងបែបមិនពេញចិត្តសោះប្រុសម្នាក់នេះដូចជាម្ដងខ្មោចចេញម្ដងខ្មោចចូលយ៉ាងមិចមិនដឹងទេ

"ឆាប់ញុំា~ហើយទៅជាមួយយើង"មួយសន្ទុះទើបជុងហ្គុកនិយាយឡើងចំណែកជីមីនវិញស្ទើតែឈ្លក់អាហារទៅហើយថាហើយថា

"ហេតុអី"រាងតូចសួរទាំងអាហារនៅមិនទាន់លេបអស់នៅឡើយថ្ពាល់ទាំងសងខាងប៉ោងកាយវិការនេះធ្វើឲ្យរាងក្រាស់ភាំងបន្ដិច

"មិនបាច់ទេឲ្យអេឡិចជូនទៅ"ជុងហ្គុកក្រោកឈរយ៉ាងរហ័សនិងឈរចេញទៅដូចជាខឹង

"ហ៊ឹស~កើតស្អីទៀតហើយនេះ"នាយតូចតាមសម្លឹងមើលរាងក្រាស់ដោយហួសចិត្តគ្រាន់តែនិយាយប្រាប់ហេតុផលត្រង់មកថាចង់ជូនទៅក្រុមហ៊ុនតែប៉ុន្មានម៉ាតសោះក្បូរក្បាច់ច្រើនម៉េស

"អ្នកប្រុស"អេឡិចសម្លឹងមើលចៅហ្វាយតូចរបស់ខ្លួនក្នុងចិត្តកំពុងចង់អស់សំណើចចំពោះលោកម្ចាស់ធំដែលមិនចេះនិយាយឲ្យច្រើនជាមួយដៃគូរបស់ខ្លួនសោះពិបាកយល់មែនទេនម្នាក់ព្យាយាមហីម្នាក់ទៀតព្យាយាមចូលទៅជិតស្នាល

"កុំខ្វល់ច្រើនអី~តោះទៅថ្ងៃនេះខ្ញុំមានរបាយការណ៍ត្រូវបង្ហាញផង"នាយតូចដកដង្ហើមធំបន្ដិចមុននិងរហ័សបញ្ចប់ការបរិភោគរបស់ខ្លួនដើម្បីទៅក្រុមហ៊ុន

នៅក្នុងក្រុមហ៊ុនជីមីនបានមកទាន់ពេលល្មមនាយតូចដើរចូលការិយាល័យរៀបចំផែនការណ៍ដោយភាគជឿជាក់និងសប្បាយក្នុងចិត្តព្រោះតែបានធ្វើរបាយការណ៍ដែលជាគម្រោងរួចហើយ

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now