Ep1

2.1K 128 8
                                    

  រឺងៗរឺងៗ សម្លេងទូរសព្ទ័រោទ៍ឡើង​បានធ្វើឲស្រ្ដីវ័យ40ឆ្នាំផ្លាយ​ត្រូវដកខ្លួនពីការងារដើម្បីទៅទទួលទូរសព្ទ​។ គ្រាន់តែមើលដឹងថាលេខនោះខលចេញពីណាហើយគាត់ក៏ដកដង្ហើមធំមួយសន្ទុះទើបចុចលើក.

" Jung hoyeonនិយាយ!​"

"*សួស្ដីអ្នកស្រី! អ្នក​ស្រីជាអាណាព្យាបាលរបស់ប្អូនប្រុសមែនទេ?*"

"ចាស៎​ត្រូវហើយ!​"

"*ខាងសាលាខលទៅអ្នកស្រីពេលនេះព្រោះប្អូនបានបង្កបញ្ហានូវសាលា​ដូច្នេះសូមអ្នកស្រីមកដោះស្រាយទំនាស់នេះនៅសាលា!*"

"ចាស៎បន្ដិចទៀតខ្ញុំទៅដល់!"​អ្នកស្រីដាក់ទូរសព្ទចុះហើយក៏​ ដើរចេញពីការិតាល័យតម្រង់ទៅរកឡានដើម្បីទៅសាលា

"​ឯងបង្ករឿងទៀតហើយRiki! ម៉ាក់ហត់ជាមួយឯងណាស់! " គាត់ជិះឡានបណ្ដើររអ៊ូ​នឹងកូនប្រុសពៅរបស់គាត់បណ្ដើរ

   មួយថ្ងៃៗមានតែការខលចូលពីសាលាមកប្រាប់គាត់ថាកូនប្រុសគាត់បង្កបញ្ហា​គ្មានអ្វីក្រៅពីនឹងនោះទេ។ ចាប់តាំងពីចូលកម្រិតវិទ្យាល័យមក កូនប្រុសគាត់ម្នាក់នឹងដូរសាលារហូតដល់ទៅ13សាលាទៅហើយ។ រៀននៅសាលាណាក៏បង្ករឿងឲគេឈឺក្បាលនៅសាលានោះ។ គាត់ហត់នឹងកូនម្នាក់នឹងណាស់ ជាស្រ្ដីម៉េម៉ាយ ត្រូវមើលថែកូនតែម្នាក់ឯង មើលថែក្រុមហ៊ុនដែលមានការងារស្មុកស្មាញផង នូវមកត្រូវឈឺក្បាលនឹងកូនប្រុសល្អហួសលេខម្នាក់នោះទៀត។

   មិនយូរប៉ុន្មានគាត់ក៏បានមកដល់ សាលារៀនដែលស្ថិតនៅចំកណ្ដាលទីក្រុងlondonតែម្ដង។ គាត់ចុះពីលើឡានដើរតម្រង់ទៅអគារការិយាល័យនឹងវិន័យសិស្ស។

"សួស្ដី​លោកគ្រូ!" គាត់រាក់ទាក់ទៅកាន់លោកគ្រូវិន័យដែលនៅក្នុងនឹង

"សូមអញ្ជើញអង្គុយអ្នកស្រី!"​លោកគ្រូបានឲគាត់អង្គុតនៅលើសាឡុងដែលមានកូនប្រុសគាត់អង្គុយធ្វើមុខឌឺនៅទីនោះ

"មានរឿងអ្វីកើតឡើងទៅលោកគ្រូ!"​hoyeonសួរទៅកាន់លោកគ្រូ

"ប្អូនប្រុសបានបង្ករឿងវាយគ្នានៅក្នុងសាលា ដែលបណ្ដាលឲមានអំពើរអសនិ្ដសុខក្នុងសាលា ហើយវាក៏មិនមែនជាលើកទី1ដែល ប្អូនបានបង្ករឿងនេះឡើងជាលើកទី3ហើយ!"​លោកគ្រូនិយាយព្រមទាំងដកកិច្ចសន្យាកាលពីលើកមុនមកបង្ហាញ

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now