Ep23 💗

761 81 27
                                    

ដំណើររបស់រាងតូចដែលស្ថិតក្នុងឈុតស បានដើរមកដល់hallដ៏ធំដែលកំពុងមានមនុស្សម្នាជាច្រើនកំពុងអង្គុយរងចាំ អបអរសាទពិធីមង្គល។ ឆាកដ៏ស្រស់ស្អាតមានតាំងលម្អដោយផ្កាកូលាបស្រស់ជាមួយនឹងកែវកញ្ចក់ប៉ះជាមួយនឹងភ្លើងទៀនយ៉ាងromanticខ្លាំងណាស់។ បុរសដ៏ស្រស់សង្ហាក្នុងឈុតកូនកម្លោះពណ៌ខ្មៅកំពុងតែនិយាយពិភាក្សាជាមួយនឹងចាស់ទុំ រីគីសម្លឹងមើលគេទាំងរលីងរលោងទឹកភ្នែក គេសង្ហាណាស់ ប្រៀបដូចជាទេវបុត្រសូគ៌យ៉ាងអញ្ចឹង ទម្រង់មុខរបស់គេគឺសង្ហាលើសបុរសទាំងពួង។ រាងតូចរីគីបន្ដដំណើរទៅកាន់តែចិត្តបុរសសង្ហានោះ។ ស្នាមញញឹមរបស់គេបានបង្ហាញពីអារម្មណ៍គ្រប់បែបដែលគេកំពុងមាននៅក្នុងចិត្ត អារម្មណ៍សោកសៅ លាយជាមួយសប្បាយរិករាយ។ រីគីដើរទៅក៏មានមនុស្សម្នាជាច្រើនមើលនៅសម្រស់ដ៏ស្រស់ស្អាតរបស់គេ សក់ពណ៌ខ្មៅលាយជាមួយសនៅខាងដើមលើកសម្រស់របស់គេឲកើនឡើងមួយរំពេច។ តែគេមិនបានខ្វល់នឹងអ្នកដែលតាមមើលគេនោះទេ ភ្នែករបស់គេគឺកំពុងសម្លឹងមើលបុរសដែលមានឈ្មោះថា Jayកំពុងស្ថិតក្នុងសម្លៀកបំពាក់កូនកម្លោះសម្លឹងមកកាន់គេ។

"តោះ​! កូនកំដររៀបចំខ្លួនទៅបន្ដិចទៀតកូនក្រមុំនឹងមកដល់ហើយ!"​លោកអាចារ្យនិយាយឡើងធ្វើឲរីគីប្រញាប់ជូតទឹកភ្នែកចេញ​ហើយក៏ដើរទៅឈរនៅក្បែរជេយ៍ក្នុងនាមជាកូនកំដរ

"យ៉ាងមិច?? យំបែបនេះចង់បានប្រពន្ធដែលមែនទេ?"​លោកស្រីjungសួរទៅកាន់ចៅប្រុស

"អត់ទេ​លោកយាយ! គ្រាន់តែរំភើបដែលបានមកធ្វើកូនកំដរ! "សម្លេងរបស់គេបានទាក់ទាញជេយ៍ឲបែរសម្លឹងមកកាន់គេ

"យាយទៅសិនហើយ!"​លោកស្រីJungដើរចេញពីអ្នកទាំង2

"អបអរសាទផងលោកពូ! លោកពូការមុនខ្ញុំហើយ!"​រីគីបែរញញឹមទាំងទឹកភ្នែកទៅកាន់ជេយ៍ដែលសម្លឹងមើលខ្លួន

"អឹម~~~" ជេយ៍បានត្រឹមក្រហឹមដើមកក៏បែរទៅវិញ

  ទ្វារបានបើក​ឡើង​មនុស្សស្រីដ៏ស្រស់ស្អាតដូចទេពអប្សរបានដើរចេញមកជាមួយនឹងបាច់ផ្កាជាប់ដៃ សម្លៀកបំពាក់កូនក្រមុំបានលើកសម្រស់របស់នាងឲស្អាតមួយកម្រិតទៀត។ ជេយ៍សម្លឹងមើលនាងក្នុងកែវភ្នែកស្រទន់​សម្រស់របស់នាងប្រហែលជាពង្វក់ស្មារតីគេហើយមើលទៅ។ រីគីសម្លឹងទៅតាមភ្នែករបស់រាងក្រាស់ទាំងឈឺចាប់ ចុងក្រោយវាត្រឹមតែជាការស្រមៃរបស់គេដែលបានរាងក្រាស់មកធ្វើជាគូរសង្សា អ្នកដែលទទួលបានរាងក្រាស់ពិតប្រាកដ​គឺជា ✨នាង​✨

"wow! កូនក្រមុំស្អាតដល់ហើយ!!" ភ្ងៀវកិត្តិយសនិយាយឡើងឮរងូវៗពីសម្រស់របស់នាង

"ជេយ៍! ទទួលកូនJasmineពីដៃប៉ាទៅ!"​លោកHongនិយាយឡើងដាស់អារម្មណ៍ជេយ៍

"បាទ!" ជេយ៍ញញឹមហើយក៏ទទួលJasmineពីដៃរាងចំណាស់

"តោះ​!!!! អ្នកទាំងអស់គ្នា! ខ្ញុំសូមចាប់ផ្ដើមពិធីហើយ!"​

"តើលោកJung minjayទទួលយកអ្នកនាងHong jasmineធ្វើជាភរិយាស្របច្បាប់ស្រឡាញ់នាង នឹងមើលថែនាងដល់ចាស់ទេ? "

"​បាទ! ខ្ញុំព្រម! "ពាក្យបីមាត់ធ្វើឲបេះដូងរីគីឈឺហាក់ត្រូវគេខ្វេសទាំងរស់

"តើអ្នកនាងHong jasmineព្រមទទួលលោកJung minjayធ្វើជាស្វាមីទេ???"

"ចាស៎! ខ្ញុំព្រម"

"អបអរសាទរដល់គូរស្វាមីភរិយាថ្មី! "លោកអាចារ្យ​និយាយឡើង​ធ្វើឲភ្ងៀវដែលចូលរួមទះដៃហោរកញ្ជៀវសាទរជាមួយគូរស្វាមីភរិយាថ្មី

"​ ថើបកូនក្រមុំទៅ!!!!!" សម្លេងចេញពីមាត់ផាក. ស៊ុងហូន

"ថើបទៅ! ៗ "

  រីគីមានអារម្មណ៍ពិបាកក្នុងខ្លួនខ្លាំងណាស់ គេឈឺ! ឈឺខ្លាំង.បើអាចពេលនេះគេនឹងយកកាំបិតមកចាក់ភ្នែកទាំងសងមិនឲមើលឃើញនូវទិដ្ឋភាពដ៏សែមនឈឺចាប់នេះ​ 

  រាងតូចសម្លឹងទៅមើលគូរស្នេហ៍មួយគូរដែលកំពុងថើបគ្នា ទាំងឈឺចាប់ មិនអាចធ្វើអ្វីបានក្រៅពីញញឹមទាំងឈឺចាប់។ នឹកដល់រឿងកន្លងដែលខ្លួនធ្លាប់មានជាមួយជេយ៍​។ ចុងក្រោយទំនាក់ទំនងពួកគេមិនអាចបន្ដបាន

"ខ្ញុំសូមជូនពរឲគូរស្វាមីភរិយាថ្មីនេះរស់នៅស្រឡាញ់គ្នាដល់ចាស់កោងខ្នង!"​សម្លេងជូនពឬបានបន្លឺឡើងទៅកាន់គូស្នេហ៍

"រីគី! អត់ជូនពរពូនឹងមីងទេឬ?"​លោកស្រីមកសួរចៅប្រុស ទើបរីគីដើរទៅជិតអ្នកទាំង2

  ដៃទន់ដូចកូនង៉ែតទៅក្រសោបដៃទាំង2ដាក់វានៅលើគ្នាញញឹមទៅកាន់​អ្នកទាំង2

"ខ្ញុំ! ហ្អឹក! សូមជូនពរឲអ្នកទាំង2ស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង មើលថែគ្នារហូត នឹងចេះអធ្យាស្រ័យនៅពេលមានរឿងអ្វីកើតឡើង! ហើយចំពោះលោកពូ! ខ្ញុំសូមឲលោកពូមើលថែអ្នកមីង ផ្ដល់សេចក្ដីស្រឡាញ់ឲអ្នកមីងឲច្រើនៗ មិនធ្វើឲអ្នកមីងចាំផ្លូវលោកពូមកពីធ្វើការ មិនឲអ្នកមីងយំដោយសារពូ! ហ្អឹក! ខ្ញុំមានតែប៉ុណ្ណឹងឯង! "រីគីព្យាយាមឃាត់ទឹកភ្នែក វាឈឺណាស់នៅពេលដែលមកជូនពរមនុស្សដែលខ្លួនស្រឡាញ់ជាមួយនឹងនារីផ្សេង​បែបនេះ​




















  EP នេះSWEETសាឡប់! 😘💗💗💋
  ជូនចំពោះអ្នកចង់មើលគេsweet

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now