EP21

730 83 15
                                    

"ចុះគេជាអ្នកណា!?" សំណួររបស់លោកស្រីសឹងតែធ្វើឲរីគីរត់ចេញម្ដងម្កាលកុំតែជេយ៍ចាប់កាន់ដៃគេជាប់..

"គឺជារីគី-"

"ឯងនិយាយស្អីនឹងជេយ៍???" លោកស្រីសួរហាក់បីខឹងសម្លឹងមើលទៅកាន់រីគីដែលកំពុងលាក់ខ្លួនក្រោយខ្នងរបស់ជេយ៍

"ម៉ាក់! ខ្ញុំសុំទោស​! តែទំនាក់ទំនងខ្ញុំជាមួយរីគីគឺមានតាំងពីម៉ាក់មិនទាន់យកខ្ញុំចូលក្នុងគ្រួសារនេះមកម្លេះ! ខ្ញុំ​ដឹងថាវាមើលទៅមិនសម តែខ្ញុំមិនអាចតាមពេកនោះទេ ខ្ញុំក៏ចង់តាមបេះដូងខ្ញុំខ្លះ នៅពេលដែលម៉ាក់យកខ្ញុំមកចិញ្ចឹមខ្ញុំក៏ចង់បដិសេធតែវាមិនអាច​ នៅថ្ងៃនោះហើយជាថ្ងៃដែលខ្ញុំនឹងរីគីពួកយើងបែកគ្នា "

"​ហេតុអ្វី???? "

" ឲខ្ញុំសុំទោស ! តែខ្ញុំស្រឡាញ់គេខ្លាំងណាស់! ខ្ញុំក៏ពិបាកចិត្តនៅពេលដែលមនុស្សដែលខ្ញុំស្រឡាញ់ហៅខ្ញុំថាពូ! ខ្ញុំមិនចង់ឈឺទៀតទេ! ខ្ញុំសម្រេចចិត្តប្រាប់ពីរឿងទំនាក់ទំនងរបស់ខ្ញុំទៅកាន់ម៉ាក់! "

" រីគីចៅមានអីនិយាយទេ?? "

" គឺ...... ខ្ញុំ! ខ្ញុំនឹងគាត់ពួកយើងមានទំនាក់ទំនងជាមួយគ្នាតាំងពីខ្ញុំនៅអនុវិទ្យាល័យ ម្លេះ! ពួកយើងបានលាក់វាជាមួយនឹងអ្នកក្នុងផ្ទះ! រហូតដល់ពេលដែលខ្ញុំទៅរស់នៅ​Australia ម៉ាក់ក៏ប្រាប់ខ្ញុំថាលោកយាយយកគាត់មកធ្វើសមាជិកគ្រួសារម្នាក់! ខ្ញុំមិនអាចធ្វើអ្វីបានទេពេលនោះ! បានត្រឹមយំប៉ុណ្ណោះ! "រីគីនិយាយទាំងយំអណ្ដើតអណ្តក​

"​ឈ្មោះគ្រួសារទាំងមូលត្រូវខូចខាតដោយសារឯងទាំង2-"

"កាត់ការខ្ញុំចោលទៅ!សុំដកឈ្មោះខ្ញុំចេញពីបញ្ជីគ្រួសារនេះទៅ! ខ្ញុំដឹងថាពាក្យនេះស្ដាប់ទៅមិនល្អ​-"​

"​ម៉ាក់! ពួកគេស្រឡាញ់គ្នាបែបនេះម៉ាក់នៅបំបែកបំបាក់ពួកគេដោយសារអ្នកដទៃមែនទេ? "

" តែJun​-"​

"អ្នកម៉ាក់! តាមពិតវាជាកំហុសពួកយើងដែលមិនបានដឹងឲច្បាស់ពីទំនាក់ទំនងរបស់អ្នកទាំង2ទើបធ្វើឲរឿងទៅជាបែបនេះ! "

"​ម៉ាក់! មិនដឹងនិយាយអ្វីទេ! "

"​ម៉ាក់! ចម្លើយមានតែ2ប៉ុណ្ណោះគឺព្រម នឹង បដិសេធ! "Junនិយាយឡើងដើរទៅកាន់ ម្ដាយ​

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now