Ep20

776 88 13
                                    

  តែជំនួសដោយការឆ្លើយតបគឺជាសម្លេងបិទទ្វាមួយទំហឹងលាន់ឮពេញបន្ទប់តែប៉ុណ្ណោះ។ ជេយ៍ខឹងមិនស្ទើរទេហេតុអ្វីចូលចិត្តធ្វើបែបនេះម្លេះ គេដើរទៅកាន់អាវធំរបស់គេដកសោរចេញមក! គេជាម្ចាស់ខុនដូរនេះមួយទាំងមូលមិនឲមានសោរយ៉ាងមិច  គេកាន់សោរនោះទៅចាក់បន្ទប់រីគី។

ទ្វារបានឡើង ជេយ៍សម្លឹងមើលទៅក្នុងបរិវេណបន្ទប់ទាំងអស់ក៏ឃើញថារីគីកំពុងឈរយំសម្លឹងបង្អួច

"រីគី~~"

"អ្នកណាឲពូចូលមក!"​ជេយ៍ឈឺដូចគេយកកាំបិតមកចាក់

"រីគី!! បងសុំទោសរឿងពីមុន!"​គេដើរទៅជិតកាយដែលតូចហើយក៏យកដៃមាំរបស់ខ្លួនទៅឱបចង្កេះនោះពីក្រោយ

"ហឺស!"

"បងដឹងថាបងខុស! បងខុសខ្លាំង! តែបងមិនអាចធ្វើអ្វីបានលោកស្រីគាត់ជ្រើសយកបងទៅចិញ្ចឹមបងក៏មិនអាចបដិសេធ! បងគិតថាវាមិនសមនឹងគាត់បើសិនជាគាត់ដឹងពីទំនាក់ទំនងរបស់ពួកយើង! តែពេលនេះគឺអត់នោះទេ! បងនឹងប្រាប់គាត់ពីទំនាក់ទំនងរបស់ពួកយើងទៅគាត់បើអូនយល់ព្រម! បងក៏ដឹងថាអូននៅមានចិត្តសម្រាប់បងទើបបងនិយាយពីវា! បងគ្មានចេតនាឲអូនយំទេ! ឲបងសុំទោសផង! តើពួកយើងអាចត្រឡប់វិញបានទេ? "

"​បងមានភាពក្លាហាននិយាយវាទៅកាន់លោកយាយទេ? "

"​បងនឹងប្រាប់វាទៅកាន់គាត់ ទោះជាមានរឿងអ្វីក៏ដោយក៏បងមិនបោះបង់អូនចោលម្ដងទៀតដែរ! មិនថាទោះត្រូវគាត់កាត់កាលចោលនោះទេ! "

" ជុងសុង! "

" អឹម???? "

" បងគិតថាវាអាចទៅរួចហេស៎? "

" ហេតុអ្វីមិនអាចទៅរួច? "

"​តើពួកគាត់នឹងទទួលយកនៅទំនាក់ទំនងរបស់ពួកយើងទេ? "

"​ពួកយើងព្យាយមពន្យល់វាទៅកាន់ពួកគាត់ទៅ! បងjunក៏អាចជួយពួកយើងបានដែរ! បងធ្លាប់ប្រាប់គាត់ទីទំនាក់ទំនងរបស់ពួកយើងទៅកាន់គាត់កាលពីមុន!"

"​បងធ្លាប់ប្រាប់អ៊ំJun?? "

" ត្រូវហើយនៅពេលមករស់នៅជាកូនប្រុសពេញសិទ្ធបាន3ខែបងក៏ប្រាប់វាទៅកាន់គេ! "

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now