Ep26

630 69 5
                                    

  #ត្រឡប់មកបច្ចុប្បន្ន

"មីងអរគុណណារីគី!"​jasmineនិយាយផ្ដល់ស្នាមញញឹមដ៏កក់ក្ដៅមកអ្នកជាក្មួយ

"ខ្ញុំទៅសិនហើយណា៎" រីគីសម្លឹងមើលទៅកាន់អ្នកជាពូដែលកំពុងតែមានទឹកភ្នែករលីងរលោងនោះ ទើបនិយាយពាក្យលាទៅកាន់អ្នកទាំង2

"ហ្អឹម!" Jasmineញញឹមងក់ក្បាលហើយរីគីក៏ដើរចេញពីទីនោះ

  ដំណើរទន់ភ្លន់បានបោះជំហ៊ានចេញពីអ្នកទាំង2ជាមួយទឹកភ្នែកហូរកាត់ពេញផែនថ្ពាល់

"*ចុងក្រោយអ្នកដែលបានបងគឺជានាង ខ្ញុំបានត្រឹមស្រមៃថាបានបងមកមើលថែមករួមរស់នឹងគ្នា តែ ចុងក្រោយ.....​ខ្ញុំជូនពរឲបងនឹងនាងមានសេចក្ដីសុខជាមួយគ្នាទៅចុះ *"​រីគីកិតបានត្រឹមនេះក៏មានដៃមួយមកបេះស្នារបស់គេ

"មិនអីទេរីគី ! ឯងចង់យំក៏យំឲអស់មក ឲអស់នៅភាពឈឺចាប់ដែលឯងមានក្នុងចិត្តយំឲអស់! "សម្លឹងរបស់ជេគបានបន្លឺឡើង

"​បងជេគអាចជូនខ្ញុំទៅលេងនៅទន្លេហានបានទេ? "

"​អឹម! ស្រាច់តែចិត្តរបស់ឯង! នៅចាំត្រង់នោះហើយបងទៅយកឡាន! "ជេគញញឹមហើយក៏ដើរចេញពីទីនោះ

#ទន្លេហាន

រីគីអង្គុយយំមិនខ្វល់ពីអ្នកណាគិតអ្វីព្រោះពេលនេះគេឈឺចាប់ណាស់ ឈឺចង់ប្រេះទ្រូងជា2។ ភ្នែករបស់គេសឹងតែនឹងហើមដោយសារយំ។ វាឈឺជាងថ្ងៃភ្ជាប់ពាក្យទៅទៀត

"​បងជេគ! ហេតុអ្វីបានជាវាឈឺយ៉ាងនេះ!?? "រីគីសួរទៅកាន់ជេគដែលអង្គុយចាំលួងលោមខ្លួន

"អឹម! បើវាឈឺក៏យំឲអស់មក! កុំទុកឲវាធ្វើឲឯងឈឺអី!"​ជេគនិយាយលួងលោម

"ហ្អឹក! ហេតុអ្វីខ្ញុំក្លាយជាកូនកំដរក្នុងថ្ងៃមង្គលការរបស់មនុស្សដែលខ្ញុំស្រឡាញ់?? ហ្អឹក!!! ៗៗៗៗៗ"

"ហើយថែមទាំងត្រូវជូនពរគេនឹងនារីផ្សេងឲស្រឡាញ់គ្នា?? ហេតុអ្វី​មិនមែនជាខ្ញុំ???" រីគីយំខ្លាំងយកដៃទៅវាយទ្រូងរបស់ជេគដែលអោបលួងលោមគេ

"​មិនថាជាអ្វីនោះទេ! បងនឹងនៅក្បែរចាំលើកទឹកចិត្តឯងជានិច្ចរីគី! "

" ហ្អឺក! អរគុណបងណាស់ជេគ! "រីគីបែរមកមើលមុខជេគដែលញញឹមមកកាន់គេ​

"​យំអស់ចិត្តហើយមែនទេ? "

"​បាទ! "

" តោះ! ងើបឡើងមកបងនាំទៅលេងសួនកំសាន្ដ! "

" តោះចឹង!" រីគីក៏ងើបដើរទៅជាមួយជេគ សម្ដៅទៅរថយន្តនឹងបើកវាចេញទៅ​

  រយៈពេលប្រមាណជា4-5ម៉ោងនេះជេគព្យាយាមនាំរីគីទៅលេងកន្លែកកម្សាន្តសប្បាយជាច្រើនកន្លែងដើម្បីធ្វើឲរីគីសប្បាយចិត្ត។ ស្នាមញញឹមរបស់រាងតូចប្រៀបបាននឹងអ្វីគ្រប់យ៉ាងរបស់គេ​ វាមានពន្លឺ ស្រទន់​គួឲស្រឡាញ់ ថែមទាំងនាំមកនូវសេចក្ដីសុខជូនគេផងដែរ។

"បងជេគ! ស្អែកនេះបងទៅរៀនទេ?"​នៅពេលដែលពួកគេដើរមកដល់កន្លែងលក់អាហារមួយរីគីក៏សួរឡើង

"អឹម! បងទៅតើ! ចុះឯងទៅឬអត់?"​

"ប្រាកដជាទៅហើយ!"​

"ល្អ​ណាស់!​ចាំបងទៅទទួល!"​

"បងជិះអ្វីទៅទទួលខ្ញុំ!"​

"អាកង់កញ្ចាស់របស់បងនឹង! បងចាប់ទាញវាមកលើកបង្ហោះកង់មុខ! ជិះស្ទុយទៅយករីគីទៅសាលា! "ជេគនិយាយផងធ្វើកាយវិការផង រាងតូចមិនអាចទប់សំណើចជាប់ទេ វាកំប្លែងខ្លាំងណាស់!

"បានហើយបង​! ខ្មាស់គេណាស់គេសម្លឹងមកយើងគ្រប់ៗគ្នា!"​រីគីនិយាយឡើងទាំងសើច ធ្វើឲជេគបញ្ឈសកម្មភាពរបស់ខ្លួន ហើយក៏ញញឹមទៅកាន់រីគី

"​យ៉ាងមិច? រីគីចង់បង្ហោះកង់ទេ? ចាំបងបង្រៀន !ជំនាញបង្ហោះកង់នឹងទុកចិត្តលើបងចុះ! ឯងចាំទេកាលពួកយើងជិះកង់ទៅលេងភ្នំនៅ​australia នោះហ៎! បងលើកកង់បង្ហោះទាក់ទាញខ្លាំងណាស់! "ជេគនិយាយយកដៃម្ខាងចូកសក់ទៅក្រោយយ៉ាងសង្ហា ញាក់ភ្នែក​ដាក់រីគី

"ខ្ញុំចាំច្បាស់ណាស់! ពេលនោះបងជិះជ្រុលភ្លេចចាប់ហ្វ្រាំងហើយក៏ហួសទៅបុកឡានរបស់ប៉ូលីស! "រីគីនិយាយឡើងទាំងសើច

"​អៅ! កុំតែកាលនឹងរវល់មើលឯងនឹងទើបមិនបានមើលផ្លូវ! "

"​ហីយ៉ា! មិនមែនមកពីខ្ញុំទេ! "

"​មកពីឯងនឹង!"

"មិនមែនទេ!"​

"បានហើយៗ! ពួកយើងគួរទៅជិះ roller coaster សិនទៅមុននឹងទៅលេង bowling! "

" ហឺស! តោះទៅចឹង! ខ្ញុំខានលេងbowling យូរហើយ! "


















   Ke tv vinh hz hz

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now