Ep24 : 😘

679 66 13
                                    

"ចុងក្រោយវាជាក្ដីស្រមៃកណ្ដាលថ្ងៃត្រង់របស់ខ្ញុំសោះ!!" ក្រោយជូនពរគូស្វាមីភរិយាថ្មីហើយរីគីក៏ដើរទៅឈរនៅកន្លៀតម្ខាងដែលមិនសូវមានមនុស្ស

  #flash back

  រីគីដើរតាំងៗត្រឡប់មកផ្ទះបាយវិញឃើញជេយ៍កំពុងអង្គុយចាំ

"មានរឿងអីហេស៎???" គេញញឹមខិលសួរឌឺទៅកាន់អ្នកម្ខាងទៀតគេដឹងថាអ្នកម្ខាងទៀតកំពុងគិតអីទើបសម្រេចចិត្តញ៉ោះបន្ថែម

"ខ្ញុំនឹងហក់ទៅដេរអាស្នាមញញឹមនោះរបស់ពូជាមិនខាន! "រីគីនិយាយហើយក៏ដាក់ខ្លួនចុះទាញចានអាហារមកអង្គុយចាំ ស្របពេលដែលញ៊ាំនោះរាងតូចក៏សុំឲជេយ៍ប្រាប់នូវរឿងគ្រប់យ៉ាងដែលកើតឡើងពីយប់មិញ

  ស្ដាប់ផងអៀនផង ឈ្លក់ផងអីផង។

"គួរឲខ្នាសអៀនណាស់!!!" រីគីនិយាយងូវៗតែជេយ៍ក៏ឮវាល្មម

"ហើយឯងបាននិយាយថា រីគីស្រឡាញ់បងជុងខ្លាំងណាស់! "ជេយ៍និយាយមួយប្រយោគនេះធ្វើឲមុខរបស់រីគីសឹងតែដូចប៉េងប៉ោះទុំទៅហើយ ឃើញអ្នកម្ខាងទៀតអៀនបែបនេះ

"បានហើយ! កុំតែពេលនោះខ្ញុំស្រវឹងទេ!"​

"រីគី!"

"អឹម??? "

" ពូគិតថាពួកយើងគួរតែនិយាយពីរឿងរបស់ពួកយើងនៅពេលនេះ- "រីគីបម្រុងនឹងដើរចេញនៅពេលដែលជេយ៍លើកវាមកនិយាយ តែជេយ៍ក៏ចាប់គេជាប់

"នៅ​មានអីនិយាយទៀតឬ? ខ្ញុំគិតថាវាបានចប់បាត់ទៅហើយ!"​រីគីនិយាយព្រមទាំងព្យាយាមប្រលែងខ្លួនពីការចាប់របស់អ្នកម្ខាងទៀត​

"​រីគី! អង្គុយនិយាយគ្នាសិនមក! "ជេយ៍និយាយបែបសម្លុតទើបរីគីព្រមអង្គុយចុះ

"​អឹម! ទំនាក់ទំនងពួកយើងបានបញ្ចប់ទៅយូរហើយមិនអាចនឹងត្រឡប់មកដូចដើមវិញបានទេ! "

"​ត្រូវហើយ! "រីគីនិយាយបែបនេះក៏ពិតមែនតែក្នុងចិត្តឈឺដូចគេចាប់ខ្វៈបេះដូងទាំងរស់

"ពួកយើងត្រឹមជាពូនឹងក្មួយប៉ុណ្ណោះមិនអាចឲវាលើសបាននោះទេ! មនុស្សសឹងមួយប្រទេសក៏ដឹងពីទំនាក់ទំនងយើងទាំង2ថានៅជាពូក្មួយនឹងគ្នា! "

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now