Ep27

552 63 4
                                    

  ព្រឹកព្រលឹមម៉ោង7 គូរស្វាមីភរិយាថ្មីកំពុងអង្គុយស្រស់ស្រូបអាហារជាមួយនឹងភាពសប្បាយរីករាយ។

"ម្ហូបអូនធ្វើឆ្ងាញ់ខ្លាំងណាស់!"​ជេយ៍លើកសរសើរស្នាដៃធ្វើម្ហូបរបស់ភរិយា

"ពិតឬ? បងសរសើរអូនពេកទេដឹង?"​Jasmineញញឹមអៀនព្រៀនទៅកាន់ស្វាមី

  សម្លេងមនុស្សចុះពីកាំជណ្ដើរបានទាញចំណាប់អារម្មណ៍របស់អ្នកទាំង2ឲបែរទៅរក

"អៅ! ក្មួយគីមកញ៊ាំអាហារសិនមុនទៅរៀន!"Jasmine ហៅក្មួយប្រុសដែលដើរចុះមក

"​អត់អីនោះទេអ្នកមីង! ខ្ញុំប្រញាប់! "

"​តែបើមិនញ៊ាំអីបែបនេះអាចនឹងចុកពោះណា! "

"​អត់អីទេ! ខ្ញុំណាត់ថានឹងញ៊ាំអីជាមួយមិត្តហើយ!​"រីគីនិយាយហើយក៏ដើរទៅពាក់ស្បែកជើងរបស់ខ្លួន

"​មកញ៊ាំនំប៉័ងសិនក៏បាន- "

"​មិនបាច់ទេ​អូន! គេមានណាត់ជាមួយមិត្តញ៊ាំអីក្រៅហើយ!"​ពាក្យអូនមួយមាត់ឈឺដល់បេះដូងធ្លាយទៅដល់ពោះវៀន

   រីគីក៏ដើរចេញទៅរកជេគដែលឈប់ចាំគេនៅខាងមុខផ្ទះ ទាំងទឹកភ្នែករលីងរលោង

"​តោះបងជេគ! "គេនិយាយហើយក៏ឡើងកង់ ជាមួយជេគ ជេគមិនបាននិយាយអ្វីឡើយព្រោះគិតថាមិនគួរនិយាយ 

  ពីមួយថ្ងៃទៅមួយថ្ងៃរីគីរស់នៅក្នុងវិមានjungជាមួយបង្លាជាប់ទ្រូង។ មើលគេsweet ជាមួយគ្នាជាមួយនឹងសេចក្ដីឈឺចា​ប់​ រហូតពេលខ្លះគេនឹកស្រមៃនឹកស្រមៃថាគូររបស់អ្នកទាំង2គឺជាគេជាមួយនឹងជេយ៍ទៀតផង។ គេចាប់ផ្ដើមមានអារម្មណ៍មិនល្អពេលនៅជិតអ្នកទាំង2 គេចាប់ផ្ដើមខឹងដោយគ្មានមូលហេតុ។ ចំណែករាងក្រាស់ចាប់ផ្ដើមព្រងើយនឹងនាយ លែងសូវជាខ្វល់ មិនជូនទៅសាលាដូចមុន។

"រីគី! ថ្ងៃនេះជាថ្ងៃបើកសញ្ញាប័ត្រ​ត្រូវទេ???" សម្លេងចេញពីបបូរមាត់អ្នកត្រូវជាមីង

"បាទ!" រីគីតបទាំងញញឹមមិនសម

"មានអ្នកណាទៅជាមួយឬអត់?"​

"គឺ​អត់ទេ!"

"ចង់ឲមីងទៅទេ-"​

"មិនអីនោះទេ! ខ្ញុំអាចទៅម្នាក់ឯងបាន!"​

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now