Ep11

805 90 11
                                    

ជេយ៍ / ជេគ កំពុងអង្គុយមើលរាងកាយដែលសន្លប់ស្ដូកស្ដឹងមិនកំរើក បបូរមាត់ និងស្បែកប្រែជាសស្លេក។ ជេយ៍បារម្ភពីគេសឹងហក់លោតចុះពីលើអគារទៅហើយ (ចុះមិចមិនលោតទៅអាណាឃាត់?)​ ក្មួយប្រុសដែលគេស្រឡាញ់មួយទាំងមូលបែរជាមកត្រូវរងគ្រោះឥតប្រយោជន៍បែបនេះ។

"ឯងត្រឡប់ទៅវិញទៅយើងនៅមើលថែរគេ!"​ជេយ៍និយាយទៅកាន់ជេគដែលអង្គុយលើសាឡុងក្បែរនោះ

"អឹម! បើគេដឹងខ្លួនកុំភ្លេចខលហៅយើងផង"​ជេគ

"អឹម!" ជេយ៍យល់ព្រមហើយជេគក៏ចេញពីបន្ទប់នោះទៅ

  ជេយ៍ក៏ខលទៅប្រាប់ហូយ៊ូន ពីសុវត្តិភាពក្មួយប្រុស​និងលេខបន្ទប់។

"ឆាប់ភ្ងាក់មកណាអាក្បាលខូច! កុំសន្លប់យូរពេក! " ជេយ៍យកដៃទៅអង្អែលក្បាលកាយតូចដែលសន្លប់

"ពូ-ពូ-ព-.....​-  បងបារម្ភ" (kiminoto👉👈)

ជេយ៍មើលទៅកាយតូចដែលនៅលើគ្រែពេទ្យ ស្រណោះក្មួយណាស់។ (សរសេរដដែលក៏មិនខាតright?)​ ទោះបីគេឌឺ ឈ្លើយ​ ក្បាលរឹងក៏ដោយ តែគេនៅតែគួរឲស្រឡាញ់ដែរ។

  មួយសន្ទុះក្រោយវត្តមានរបស់ហូយ៊ូនក៏មកដល់។ នាងបារម្ភពីកូនខ្លាំងណាស់ នៅសុខៗមានខលមកប្រាប់ថាកូនត្រូវគេបាញ់​ អ្នកណាមិនតក់ស្លុត មិនបារម្ភ។

"ជេយ៍! បងពឹងឯងឲដោះស្រាយរឿងនេះឲបងផង!"​ហូយ៊ូនប្រាប់ទៅកាន់ជេយ៍ ឲទៅដោះស្រាយរឿងនោះឲគាត់

"ចាំខ្ញុំឲខាងមេធាវីគេដោះស្រាយ បងកុំបារម្ភ!"​ជេយ៍តបញញឹមទៅកាន់បងស្រី(sooner ម៉ែក្មេក😊)

"ឯងត្រឡប់ទៅផ្ទះទៅ! បងនៅមើលថែរកូន!" ហូយ៊ូន

"ចុះអ្នកម៉ាក់គាត់យ៉ាងមិចហើយ?"

"ពេលមកជិះមកតាមផ្លូវ បងជុនខលមកប្រាប់ថាគាត់ដឹងខ្លួនហើយ!"​ហូយ៊ូនតប

"ខ្ញុំ​ទៅផ្ទះ​ហើយឆៀងទៅមើលអ្នកម៉ាក់បន្ដិច បន្ទាប់មកនឹងមកមើលគេ ឲបងទៅសម្រាកនៅផ្ទះ!"​ជេយ៍

"មិនអីទេ! ឯងទៅសម្រាកទៅទុកឲបងមើលថែគេ​"ហូយ៊ូននៅតែប្រកែក

"​បងទើបនឹងជាពីឈឺបងទៅសម្រាកឲបានច្រើនទៅ តែបងចូលពេទ្យម្នាក់ទៀតពិបាកហើយ! "ជេយ៍

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now