Ep10

820 92 4
                                    

   #  ក្នុងពេលតែមួយដែលលោកស្រីធំចូលបន្ទប់សង្រ្គោះបន្ទាន់

  ជេគកំពុងរត់ឆ្លេឆ្លារដូចមាន់រកពង នាយមើលទៅហាក់រត់ស្វែងរកនរណាម្នាក់យ៉ាងចឹង។  នាយបានទទួលទូរសព្ទពីខាងមន្ទីពេទ្យថា រីគីចូលបន្ទប់សង្រ្គោះបន្ទន់ គេភ័យណាស់ក៏សុំគ្រូចេញមកមុន ដើម្បីមកមើលរីគី។ នាយក្រលែកឃើញស្រ្ដីម្នាក់អង្គុយមុខបន្ទប់សង្គ្រោះបន្ទាន់ក៏ចូលទៅតែម្ដង

"គេយ៉ាងមិចហើយ?"​ជេគសួរទាំងហត់មិនទាន់បាត់

"គ្រូពេទ្យមិនទាន់ចេញមកទេ!"​ ស្ដ្រីម្នាក់នោះតប

"មានរឿងអីបានជាគេទៅជាបែបនេះ?"​ ជេគសួរ

"គឺ.....   "​ស្រ្ដីនោះនិយាយប្រាប់ជេគពីដើមដល់ចប់​
ទឹកមុខជេគប្រែជាព្រួយបារម្ភមួយកម្រិតទៀត ក្រោយដឹងដំណឹងនោះ​

"ចុះមានឃើញសាច់ញាតិគេមកទេ? "

" ពេទ្យថាទាក់ទងទៅហើយ! តែមិនទាន់ឃើញមានអ្នកណាមកទេ! ចុះប្អូនមានលេខគ្រួសារគេទេ? "

" មិនមានទេ! "

" ចុះប្អូនត្រូវជាអ្វីនឹងគេ? "

"​ខ្ញុំ? ខ្ញុំ- ខ្ញុំ-ជាមិត្តប្រុសរបស់គេ!"

"ឲមីងសុំទោសជាមួយកំហុសប្ដីមីងផង! មីង​សុំទោស​មីងសុំទោសណាក្មួយ កុំយកទោសពីគេអី! គេស្រវឹងទើបមិនដឹងខុស ត្រូវ. "

"....... "

" ចាំមីងចេញថ្លៃមន្ទីពេទ្យទាំងអស់! បានទេ! មីងសុំតែរឿងនឹងទេក្មួយ! " គាត់មិនមែននិយាយធម្មតាទេ ថែមទាំងលុតជង្គង់លើកដៃសំពះសុំអង្វរជេគទៀតផង

"​មិនបាច់ទេ! ខ្ញុំមិនយកទោសអីទេ! តែមីងត្រូវដោះស្រាយជាមួយនឹងគ្រួសារគេសិន" ជេគលើកគាត់ឡើងឲអង្គុយវិញឲស្រួលបួល ព្រោះមិញនេះវាពិបាកភ្នែកណាស់

"​ខ្ញុំនឹងទៅទាក់ទងទៅកាន់គ្រួសាររបស់គេ- "និយាយមិនទាន់ចប់ផងទូរសព្ទជេគក៏រោទ៍ឡើង

  លេខមិនស្គាល់អត្តសញ្ញាណមួយបានតេរមកគេ

"សួស្ដី?"

"*ក្មួយជេគមែនទេ? *"

"បាទមីងយ៊ួន! ខ្ញុំគឺជេគបាទ! "

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) On viuen les histories. Descobreix ara