Ep13

743 84 5
                                    

  #1ថ្ងៃត្រង់

ជេគនឹងរីគីកំពុងនិយាយគ្នានៅលើគ្រែពេទ្យ ពេលនេះរីគីបានដឹងខ្លួនហើយ។ នាយមើលទៅស្លេកស្លាំងខ្លាំងណាស់ មនុស្សកំពុងសស្រាប់ផង​មកស្លេកស្លាំងដោយសារខ្វះឈាមទៀតនោះ ចង់សជាងថ្នាំលាបផ្ទះពណ៌សទៅទៀត។ រីគីកំពុងតែតូចចិត្ត ខឹងខ្លួន​ មិចបានមិនឃើញពូរបស់គេមកយ៉ាងចឹង? ទៅណា? ក្មួយទាំងមួលមកត្រូវដេកពេទ្យបែរមិនឃើញមកអើត.

"ឯងញ៊ាំអីទេ?" ជេគសួរទៅកាន់អ្នកជំងឺ

"អត់ចង់ញ៊ាំអី-"

"បងភ្លេចថាពេទ្យមិនទាន់ឲឯងញ៊ាំអីបានទេព្រោះទើបនឹងវះកាត់ ប្រហែលជាទ្រាំអត់អាហារ2-3ថ្ងៃសិនដើម្បីឲរបួសជាសះ"​ជេគ​

"តែខ្ញុំឃ្លាន!".

"បងមិនអាចឲញ៊ាំបានទេ!​"

"អៅ~~~~"

"អឺ! ភ្លេចឈឹង! បងភ្លេចខលប្រាប់ពូរបស់ឯងថាឯងដឹងខ្លួនហើយ! "

"មិនបាច់ខលទៅទេ! បើគាត់មិនមកក៏អត់ទៅ!គាត់ប្រហែលចាំហែរសពខ្ញុំតែម្ដងហើយមើលទៅ"​ រីគីនិយាយទាំងអន់ចិត្ត

"​កុំនិយាយចឹង គាត់ប្រាប់បងឲខលទៅគាត់ពេលឯងដឹងខ្លួន! "

"​ឆឹស! " រីគីងាកបែរទៅម្ខាង  ក្មេងនេះពូកែងក់ងរមិនធម្មតាដែរនឹងណា

  តែសម្លេងទ្វាបើកឡើងបានធ្វើឲកាយតូចក្រលែកទៅមាត់ទ្វា​ក៏ឃើញមនុស្សដែលគេស្អប់ដើរចូលមកល្មម

" ដឹងខ្លួនហើយមែនទេ? "

"​អត់ទេ! នៅសន្លប់នៅឡើយ~"​ រីគីតបជាមួយទឹកមុខក្រមិចក្រមើមធ្វើឲជេយ៍សឹងហក់ទៅចាប់ញីមុខទេ​

"​កុំឌឺពេក នេះមកដេកពេទ្យហើយនៅមានកម្លាំងឌឺពូទៀតហេស៎?"​ ជេយ៍សួរស្របមកជាមួយទឹកមុខញញឹមឌឺ

"ចេញទៅ!"​រីគីដេញ​

"យ៉ាងមិចហើយមុខរបួសឈឺខ្លាំងឬអត់?"​ជេយ៍សួរស្របពេលដែលជេគដើរចេញពីទីនោះ

"​អត់ឈឺអីតិច! "

"​ឯងដឹងទេថាលោកយាយបារម្ភពីឯងរហូតចូលមន្ទីពេទ្យ!"​

"ហើយមិច?"

"បានហើយពូមិនចង់និយាយទេ! "

"​ចឹងកុំខំនិយាយ! "

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now