Ep4

884 94 5
                                    

ស្រ្ដីចំណាស់អង្គុយលើសាឡុងរងចាំចៅប្រុសត្រឡប់មកផ្ទះវិញ.តែគ្មានឃើញសូម្បីស្រមោល ជំនួសមកវិញជាវត្តមានរបស់កូនប្រុស ទៅវិញ

"ម៉ាកមិនទាន់ចូលសម្រាកទេហេស៎?"

"ឲម៉ាក់គេងលក់យ៉ាងមិចបើក្មួយឯងមិនទាន់មកផ្ទះវិញផង!"

"ម៉ាក់ទៅសម្រាន្ដទៅចាំខ្ញុំនៅចាំគេ ព្រោះឥឡូវម៉ោងជិត11យប់ហើយ!"​ ជេយ៍តបទៅកាន់ម្ដាយ ចំណែកអ្នកស្រីក៏យល់ព្រមហើយក៏ដើរឡើងទៅបន្ទប់គាត់បាត់ទៅ

"អាក្មេងនេះ! ចាំមើលតែមកដល់ផ្ទះវិញមានរឿងជាមួយយើងមិនខាន! " ជេយ៍និយាយទាំងខឹង ព្រោះក្មួយម្នាក់នឹងចេញពីផ្ទះតាំងពីម៉ោង8ព្រឹកឥឡូវម៉ោង11យប់ទៅហើយមិនមកវិញ

    ពីមួយម៉ោងទៅមួយម៉ោង វត្តមានក្មួយប្រុសនៅមិនទាន់ត្រឡប់មកវិញនៅឡើយ។ ចិត្តពូនេះមួយបារម្ភមួយខឹង បារម្ភខ្លាចមានរឿងកើតអីលើក្មួយ តែប់ចិត្តខឹងវិញមិនបាច់ប្រាប់ក៏ដឹង។

  ម៉ោង2រំលងអាធ្រាត ជេយ៍ក្រលែកមើលនាឡិការបណ្ដើរ ស្ងាបបណ្ដើ​រ​ភ្នែកទាំង2ទន់សឹងតែបើកលែងរួចទៅហើយ។ មិនយូរប៉ុន្មានគេក៏គេងលង់លក់នៅលើសាឡុង។

.............

"ជេយ៍! កូនភ្ងាក់ឡើង!"​សម្លេងហៅឈ្មោះនាយឲ.​
ភ្ងាក់ពីដំណេក​

"បាទ??" គេនិយាយទាំងបើកភ្នែកមិនទាន់អស់

"កូននៅចាំរីគីរហូតគេងលក់លើសាឡុងមែនទេ?"

"ចុះគេត្រឡប់មកវិញឬនៅម៉ាក់?"

"នៅទេ! បាត់មួយយប់ដល់ព្រឹក!"​ លោកស្រីនិយាយហើយក៏ដាក់ខ្លួនចុះអង្គុយលើសាឡុងក្បែរកូនប្រុស

"ខ្ញុំសុំទៅរៀបចំខ្លួនទៅក្រុមហ៊ុនសិនហើយម៉ាក់!"

"អឹម!"

  ពេលវេលាកន្លងទៅប្រមាណជា2ម៉ោង ជេយ៍កំពុងតែបើកឡានតាមផ្លូវទៅក្រុមហ៊ុន នាយមើលទៅដើមឈើដែលដុះតាមដងផ្លូវ តែក៏ក្រលែកឃើញមនុស្សម្នាក់ដែលនាយស្គាល់យ៉ាងច្បាស់ថាជាអ្នកណា នាយក៏សម្រេចចិត្តឈប់ឡាន ហើយចុះទៅរក។

  ក្មេងប្រុស2នាក់កំពុងអង្គុយសាសងគ្នានៅលើបង់សាធារណៈជាមួយស្នាមញញឹមជាប់។ អ្នកម្ខាងទៀតក៏យកដៃទៅអង្អែលក្បាលអ្នកម្ខាងទៀតថ្នមៗ តែសកម្មភាពទាំងនោះត្រូវបានកាត់ដោយសារ អ្នកជាពូបានចូលមក

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now