រឺងៗរឺងៗ សម្លេងទូរសព្ទ័រោទ៍ឡើងបានធ្វើឲស្រ្ដីវ័យ40ឆ្នាំផ្លាយត្រូវដកខ្លួនពីការងារដើម្បីទៅទទួលទូរសព្ទ។ គ្រាន់តែមើលដឹងថាលេខនោះខលចេញពីណាហើយគាត់ក៏ដកដង្ហើមធំមួយសន្ទុះទើបចុចលើក.
" Jung hoyeonនិយាយ!"
"*សួស្ដីអ្នកស្រី! អ្នកស្រីជាអាណាព្យាបាលរបស់ប្អូនប្រុសមែនទេ?*"
"ចាស៎ត្រូវហើយ!"
"*ខាងសាលាខលទៅអ្នកស្រីពេលនេះព្រោះប្អូនបានបង្កបញ្ហានូវសាលាដូច្នេះសូមអ្នកស្រីមកដោះស្រាយទំនាស់នេះនៅសាលា!*"
"ចាស៎បន្ដិចទៀតខ្ញុំទៅដល់!"អ្នកស្រីដាក់ទូរសព្ទចុះហើយក៏ ដើរចេញពីការិតាល័យតម្រង់ទៅរកឡានដើម្បីទៅសាលា
"ឯងបង្ករឿងទៀតហើយRiki! ម៉ាក់ហត់ជាមួយឯងណាស់! " គាត់ជិះឡានបណ្ដើររអ៊ូនឹងកូនប្រុសពៅរបស់គាត់បណ្ដើរ
មួយថ្ងៃៗមានតែការខលចូលពីសាលាមកប្រាប់គាត់ថាកូនប្រុសគាត់បង្កបញ្ហាគ្មានអ្វីក្រៅពីនឹងនោះទេ។ ចាប់តាំងពីចូលកម្រិតវិទ្យាល័យមក កូនប្រុសគាត់ម្នាក់នឹងដូរសាលារហូតដល់ទៅ13សាលាទៅហើយ។ រៀននៅសាលាណាក៏បង្ករឿងឲគេឈឺក្បាលនៅសាលានោះ។ គាត់ហត់នឹងកូនម្នាក់នឹងណាស់ ជាស្រ្ដីម៉េម៉ាយ ត្រូវមើលថែកូនតែម្នាក់ឯង មើលថែក្រុមហ៊ុនដែលមានការងារស្មុកស្មាញផង នូវមកត្រូវឈឺក្បាលនឹងកូនប្រុសល្អហួសលេខម្នាក់នោះទៀត។
មិនយូរប៉ុន្មានគាត់ក៏បានមកដល់ សាលារៀនដែលស្ថិតនៅចំកណ្ដាលទីក្រុងlondonតែម្ដង។ គាត់ចុះពីលើឡានដើរតម្រង់ទៅអគារការិយាល័យនឹងវិន័យសិស្ស។
"សួស្ដីលោកគ្រូ!" គាត់រាក់ទាក់ទៅកាន់លោកគ្រូវិន័យដែលនៅក្នុងនឹង
"សូមអញ្ជើញអង្គុយអ្នកស្រី!"លោកគ្រូបានឲគាត់អង្គុតនៅលើសាឡុងដែលមានកូនប្រុសគាត់អង្គុយធ្វើមុខឌឺនៅទីនោះ
"មានរឿងអ្វីកើតឡើងទៅលោកគ្រូ!"hoyeonសួរទៅកាន់លោកគ្រូ
"ប្អូនប្រុសបានបង្ករឿងវាយគ្នានៅក្នុងសាលា ដែលបណ្ដាលឲមានអំពើរអសនិ្ដសុខក្នុងសាលា ហើយវាក៏មិនមែនជាលើកទី1ដែល ប្អូនបានបង្ករឿងនេះឡើងជាលើកទី3ហើយ!"លោកគ្រូនិយាយព្រមទាំងដកកិច្ចសន្យាកាលពីលើកមុនមកបង្ហាញ
YOU ARE READING
ក្មេងបង្កបញ្ហារបស់ពូ | Jayki(complete)
Fanfiction"បង្កបញ្ហាទៀតហើយ!" "ខ្ញុំមិនឃើញវាទើសក្បាលពូផង កុំចេះដឹងរឿងខ្ញុំ!" "ឈ្មោះគ្រួសារទាំងមូលត្រូវខូចខាតដោយសារឯង" "កាត់ការខ្ញុំចោលទៅ!" Jayki