Ep16

737 80 6
                                    

  រីគីអង្គុយនៅលើប៉ង់សាធារណៈមួយនៅទន្លេងហាន​ បើគិតចម្ងាយពីផ្ទះគេមកទន្លេហានវាឆ្ងាយពីគ្នារហូតដល់ទៅ12គីឡូម៉ែត្រឯណោះ​ ហើយបើគិតពេលវេលាដែលគេដើរមកដល់ទីនេះគឺ2ម៉ោងត្រឹមតែម្ដង។ (ខ្លាំងដើរសាហាវ)​

"អត់ទោស! ខ្ញុំសូមអង្គុយផងបានទេ!"​មានក្មេងស្រីអាយុប្រហែលជា7ឆ្នាំម្នាក់ដើរមកជិតរីគី សុំអង្គុយលើប៉ង់ដែលនាយអង្គុយតែម្នាក់ឯងនោះ

"បាន​តើ!"​រីគីញញឹមហើយក៏ងក់ក្បាល

"បងប្រុសមកទីនេះធ្វើអ្វីដែល?"​នាងល្អិតនោះសួរ

"បងមិនដឹងធ្វើអីទេ​ ក៏ដើរមកអង្គុយរំសាយអារម្មណ៍នៅទីនេះទៅ! "

"​បងប្រុសឈ្មោះ​អីដែល? "

"​បងឈ្មោះរីគី ចុះឯង?"

"ខ្ញុំ​មានឈ្មោះ​ថាKim Minji!" នាងញញឹមស្រស់មកកាន់រីគី

"ចុះឯងមកទីនេះធ្វើអី? "

" តាមពិតទៅខ្ញុំតែងតែមកទីនេះរហូត បងប្រុសខ្ញុំតែងតែមកទីនេះ"

"អ៎! ចឹងឯងបងជាមួយបងប្រុសឯងទេហ៎? "

" ចាស៎! "

" ចុះឥឡូវគេនៅទីណា? "

"​ខ្ញុំមិនដឹងទេ! "

"​អៅ??? ឯងកំពុងវង្វេងមែនទេ? "រីគីសួរទាំងភ្ងាក់ផ្អើល

"​ខ្ញុំរកបងប្រុសមិនឃើញទេ!"

"បងប្រុសឯងឈ្មោះអី? គេកម្ពស់ប៉ុន្មាន? ពាក់សម្លៀកបំពាក់ពណ៌អី? ចាំបងទៅរកគេឲ "រីគី

" គាត់​ឈ្មោះ​ seonwoo កម្ពស់ប្រហាក់ប្រហែលនឹងបង! ហើយគាត់ពាក់អាវយឺតពណ៌ខ្មៅ នឹង.....​ "

" នឹងអ្វី?? "

" ខ្ញុំមិនចាំទេ!​ "

"​ចុះឯងចង់ទៅរកបងឯងទេ?"

"អត់ទេ! ចាំគាត់មករកខ្ញុំ! "

"អេហ៎????????? "រីគីភ្ងាក់ផ្អើលនឹងក្មេងម្នាក់នេះណាស់ បាត់បងមួយទាំងមូលអង្គុយញញឹមធ្វើមិនដឹង

   Skip

  ទ្វារវិមានបានបើកឡើង លោកស្រីកំពុងអង្គុយសំណេះសំណាលគ្នាជាមួយលោកHong។(ចង់ដណ្ដឹងកូនស្រីគេឲពូជេយ៍មែនម៉ាក់យាយ??)​. ជេយ៍រាងភ្ងាក់បន្ដិចដែល​នៅពេលមកដល់ផ្ទះឃើញភ្ងៀវពេញផ្ទះ

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now