Ep5

854 94 6
                                    

  ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់រីគី។ នាយដើរចេញពីបន្ទប់ភ្លាមក៏ជួបនៅវត្តមានអ្នកជាពូភ្លាម ព្រោះបន្ទប់អ្នកទាំង2ទល់មុខគ្នា។ជេយ៍សម្លឹងមើលមកកាន់នាយមិនដាក់ភ្នែក ជាមួយទឹកមុខរកខឹងបន្ដិច ព្រោះសម្លៀកបំពាក់ឯកសណ្ឋានសាលាសុភាព តែពេលមកដល់ដៃរីគីទៅហើយគឺមិនអាចសុភាពកើតទេ ក្រវ៉ាត់កគេដាក់ធូរៗតាមបែបplayboy ហើយចំណែកលែវអាវក៏កិបមិនអស់គឺបញ្ជេញសាច់ទ្រូងសខ្ចី​ចេញមក

"រីគី! ដាក់លែវអាវនឹងក្រវ៉ាត់កឲស្រួល!!"​ ជេយ៍សម្លុត តែរីគីធ្វើមិនខ្វល់បន្ដដំណើររបស់ខ្លួនចុះទៅជាន់ផ្ទាល់ដី

"រីគី!!!!!!!!!!" ជេយ៍និយាយបង្អូសទាំងខឹង មនុស្សស្អីនិយាយមិនចេះស្ដាប់គ្នា

"ហឺយ!!! ក៏ទ្រង់ទើសខ្ញុំម្លេះ! ខ្ញុំមិនឃើញវាពាក់ពាន់ស្អីនឹងពូទេ!". រីគីតបហើយបន្ដដំណើររបស់ខ្លួន តែក៏ត្រូវអ្នកជាពូចាប់ទាញត្រឡប់មកវិញ.​ ហើយជេយ៍ក៏ចាប់គេកិបលែវអាវនឹងពាក់ក្រវ៉ាត់កឲស្រួលបួលមកវិញ

"​លើកក្រោយ-"​មិនទាន់នឹងបាននិយាយចប់ផង អ្នកនៅចំពោះមុខក៏ទាញក្រវ៉ាត់កដែលនាយទើបនឹងចងឲនោះចេញ ខឹងមិនស្ទើរទេ

"​លើកក្រោយកុំចេះដឹងរឿងខ្ញុំ! ខ្ញុំ​ចង់ស្លៀកពាក់បែបណាក៏ជារឿងខ្ញុំ"​

"មាត់ឯងនេះនិយាយតែពាក្យអត់ប្រយោជន៍!"​

"ទៅសិនហើយគ្មានពេលមកឈ្លោះជាមួយពូទេ!"​រីគីដើរចេញពីជេយ៍ ធ្វើកាយវិការឆ្មើងឆ្មៃ

"បើដូចពីមុនទេ អាមាត់នឹងដឹងតែត្រូវហើយ!!!!" ជេយ៍និយាយខ្សឹបៗដែលអាចឮតែគេខ្លួនឯង

(មានអារម្មណ៍ថារីគីអត់សូវឌឺ🤔)​

"​រីគីមកញ៊ាំអាហារសិនមក! "លោកស្រីហៅចៅប្រុសឲមកទទួលទានអាហារពេលព្រឹមមុនទៅរៀន

"​អត់ទេ! អញ្ជើញលោកយាយពិសារចុះ!"រមទម្យតែពាក្យសម្ដីទេ តែទឹកមុខមិនរមទម្យជាមួយសោះ

"​រីគី!!!!!!!!!!! " សម្លេងមាំបង្អូសឈ្មោះនាយធ្វើឲនាយធុញទ្រាន់យ៉ាងខ្លាំង

"ម៉ាក់ខ្ញុំមិនដែលបង្ខំខ្ញុំទេ!"​នាយបែរមកនិយាយទល់មុខអ្នកជាពូ យកដៃច្រត់ចង្កេះលើកចញ្ចើមម្ខាងឡើង

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now